យុគសម័យ - នារសៀលថ្ងៃទី ៣ ខែឧសភា សាស្ត្រាចារ្យ ជបណ្ឌិត ង្វៀនថាញ់ឡុង (Nguyen Thanh Long) រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម និង សាស្ត្រាចារ្យ រង បណ្ឌិត ង្វៀនទ្រឿងសឹន (Nguyen Truong Son) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានជួបនិងចាត់តាំងវេជ្ជបណ្ឌិតនិងអ្នកជំនាញចំនួន ៣៥ នាក់នៅប្រទេសវៀតណាម បញ្ជូនទៅប្រទេសឡាវ ដើម្បីគាំទ្រប្រទេសរបស់អ្នកក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្រុមកម្មាភិបាល និងអ្នកជំនាញទៅប្រទេសឡាវដើម្បីជួយឧបតម្ថម្ភគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងចំនួន ៣៥ នាក់ នឹងចេញដំណើរនៅព្រឹកថ្ងៃទី ៤ ខែឧសភា។
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ |
នាព្រឹកថ្ងៃទី៤ ខែឧសភា នៅព្រលានយន្តហោះអន្តរជាតិ Vattay រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្តទៅពិធីប្រគល់អំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀត ណាម សំដៅជួយឧបត្ថម្ភបក្សរដ្ឋនិងប្រជាជនឡាវ ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩។ ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយឡាវក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺ កូវីដ ១៩ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្ដូរផ្ដាច់របស់បក្ស រដ្ឋ រួមជាមួយការប្ដេជ្ញាចិត្តនិងការស្រុះចិត្តគំនិតរបស់អាជ្ញាធរនិងប្រជាជនទាំងមូល ប្រទេសនិងប្រជាជនឡាវជាបងប្អូននឹងជំនះលើជម្ងឺ កូវីដ ១៩ យ៉ាងឆាប់ៗ ស្ដារសេដ្ឋ កិច្ចសង្គមឡើងវិញ ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាព។
![]() |
ទិដ្ឋភាពនៃការផ្តល់ជំនួយឧបត្ថម្ភពីវៀតណាមទៅកាន់ភាគីឡាវ |
ក្នុងឱកាសនេះដែរ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់ជូនបក្ស រដ្ឋនិងប្រជាជនឡាវ ទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិក ហើយរៀបចំជើងហោះហើរបន្ទាន់ ដឹកសម្ភារៈបរិក្ខារពេទ្យ រួមមាន ម៉ាស់សុខាភិបាលចំនួន២លានម៉ាស់ ម៉ាស៊ីនជំនួយដក ដង្ហើម ២០០ គ្រឿងនិងសារធាតុគីមីកំចាត់មេរោគ Chloramine B ១ម៉ឺនគីឡូក្រាម ដើម្បីជួយឡាវឆ្លើយតបនឹងជម្ងឺ កូវីដ ១៩។ ជើងហោះហើរពិសេសពីទីក្រុងហាណូយ នេះ ក៏ដឹកក្រុមអ្នកជំនាញសុខាភិបាលវៀតណាមចំនួន៣៥នាក់ ដែលទៅជួយឧបត្ថម្ភ ឡាវក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជាបង្កើតប្រព័ន្ធធ្វើតេស្តរហ័ស និងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នផងដែរ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន