Trending now

ចិនកសាងមន្ទីរពេទ្យបណ្តោះអាសន្នក្នុងរយៈពេលតែ ១០ ថ្ងៃប៉ុណ្ណោះ និងចាប់ផ្តើមទទួលអ្នកជំងឺវីរុសកូរ៉ូណាពីថ្ងៃទី ៣ ខែកុម្ភ

07:23 | 03/02/2020 (បូកសរុបដោយឌីណា)

កម្មករនៅទីក្រុង Wuhan ក្នុងប្រទេសចិនកំពុងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នទី ២ ពិតជាមមាញឹក ដើម្បីព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុសកូរ៉ូណា។

ទីបំផុតមន្ទីរពេទ្យឈ្មោះថា Huoshenshan ដែលទើបតែត្រូវបានសាងសង់ឡើងនៅក្រុង Wuhan ខេត្ត Hubei របស់ចិន ដើម្បីជួយដល់ការទទួលព្យាបាលអ្នកឆ្លងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV) នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅ ថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ទិដ្ឋភាពនៃមន្ទីរពេទ្យបណ្តោះអាសន្ន Huoshenshan។ (រូបថត៖ freshnewsasia)

ដំណើរការសាងសង់មន្ទីរពេទ្យខាងលើបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជាមួយការរំពឹងថានឹងអាចសម្រេចបាន ក្នុងរយៈពេលចន្លោះពី៦ទៅ១០ថ្ងៃ។ មន្ទីរពេទ្យ Huoshenshan នឹងចាប់ផ្តើមបើកទទួលពិនិត្យព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា នៅថ្ងៃ ចន្ទស្អែកនេះ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្គាប់ឲ្យគ្រូពេទ្យយោធាប្រមាណ១,៤០០នាក់ ចុះទៅទទួលបន្ទុក ព្យាបាលអ្នកជំងឺនៅទីនោះ។

គួរជម្រាបថា មន្ទីរពេទ្យខាងលើមានចំណុះ១,០០០គ្រែ ហើយវាស្ថិតក្នុងចំណោមមន្ទីរពេទ្យ បណ្តោះអាសន្នចំនួនពីរ ដែលចិនទើបតែចាប់ផ្តើមសង់ ឡើងជាពិសេសសម្រាប់ការវាយលុកនៃវីរុសកូរ៉ូណា។ មន្ទីរពេទ្យមួយទៀតឈ្មោះថា Leishenshan ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ។ មន្ទីរពេទ្យនេះមានចំណុះ១,៥០០គ្រែ ហើយត្រូវគេរំពឹងថា នឹងអាចដាក់ឲ្យ ដំណើរការទទួលអ្នកជំងឺបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា