យុគសម័យ - រៀងរាល់ខែមេសាមកដល់ តាមដងផ្លូវនានានៃខ្ពង់រាប Lam Vien ត្រូវបានគ្របដណ្ដប់ដោយពណ៌ស្វាយនៃផ្កាក្ងោកពិសេស -ផ្កាជ័យមង្គល ។ ហើយជាមូលហេតុដែលអ្នកដែលស្រឡាញ់ទីក្រុង Da Lat ហៅខែមេសានេះគឺរដូវផ្កាក្ងោកពណ៌ស្វាយ។
![]() |
![]() |
![]() |
ពណ៌ស្វាយនៃផ្កាក្ងោកពិសេស -ផ្កាជ័យមង្គល |
ផ្កាក្ងោកពណ៌ស្វាយដែលមានដើមកំណើតមកពីអាមេរិកខាងត្បូងត្រូវបាននាំយកមកទីក្រុង Da Lat ចាប់តាំងពីឆ្នាំ ១៩៦២ ដោយវិស្វករកសិកម្ម លោក Luong Van Sau ។ រហូតដល់បច្ចុបន្ននេះ នៅខែមេសា ទីក្រុង Da Lat កាន់តែស្រស់ស្អាតថែមទៀត ដោយផ្កាក្ងោកពណ៌ស្វាយរីកស្គុះស្គាយ។
នៅទីក្រុង Da Lat ដើមផ្កាក្ងោកពណ៌ស្វាយមានតែផ្កាប៉ុណ្ណោះនិងគ្មានផ្លែទេ ពីព្រោះនៅប្រទេសវៀតណាមមិនមានប្រភេទបក្សីចំពុះកោងដែលជួយដំណើរការបញ្ចូលលំអងផ្កាឈ្មោលទៅលំអងផ្កាញី។
ពណ៌ស្វាយជានិមិត្តរូបតំណាងឲ្យភាពស្មោះត្រង់ ទន្ទឹមនឹងនេះនៅពេលនិយាយអំពីផ្កាក្ងោកពណ៌ស្វាយ មនុស្សនឹងមានអារម្មណ៍នឹងស្រឡាញ់។ ជាធម្មតាផ្កាក្ងោកពណ៌ស្វាយរីកស្គុះស្គាយ បន្ទាប់ពីររដូវផ្កាស៉ាគូរ៉ា Da Lat បានបញ្ចប់។ ពណ៌ផ្កាបង្កឱ្យមានអារម្មណ៍នឹកស្រឡាញ់ដែលនាំមកនូវអនុស្សាវរីយ៍ពោរពេញទៅដោយក្តីស្រឡាញ់។
![]() |
ស្រទាប់ផ្កាក្ងោកពណ៌ស្វាយស្តើងណាស់និងជ្រុះស្រាល ដូចជាចរិតទន់ភ្លន់របស់ប្រជាជន Lam Vien ដែលរួសរាយរាក់ទាក់។ |
ស្រទាប់ផ្កាក្ងោកពណ៌ស្វាយស្តើងណាស់និងជ្រុះស្រាល ដូចជាចរិតទន់ភ្លន់របស់ប្រជាជន Lam Vien ដែលរួសរាយរាក់ទាក់។
អ្នកទេសចរអាចគយគន់ផ្កាក្ងោកពណ៌ស្វាយនិងមានរូបថតដ៏ស្រស់ស្អាតនៅតំបន់បឹង Ho Xuan Huong ឬអង្គុយលេងក្នុងហាងក្វាហេ្វ ស្ថិតនៅលើចំណោតនៃផ្លូវ Nguyen Thi Minh Khai ឬទៅបួងសួងនៅវត្ត Thien Vien Truc Lam ឬមកលេងនៅជ្រលងភ្នំនៃស្នេហា។ ផ្លូវត្រូវបានក្រាលដោយផ្កាក្ងោកពណ៌ស្វាយ។
![]() |
ទោះបីជាមិនមានពណ៌ក្រហមភ្លឺក៏ដោយ ពណ៌ស្វាយនៃផ្កាក្ងោកក៏ បានស្វាគមន៍រដូវក្តៅ ហើយផ្កល់អារម្មណ៍រំជួលចិត្តសម្រាប់និស្សិតជាច្រើនជំនាន់ នៅខ្ពង់រាប Langbiang។ |
ទោះបីជាមិនមានពណ៌ក្រហមភ្លឺក៏ដោយ ពណ៌ស្វាយនៃផ្កាក្ងោកក៏ បានស្វាគមន៍រដូវក្តៅ ហើយផ្កល់អារម្មណ៍រំជួលចិត្តសម្រាប់និស្សិតជាច្រើនជំនាន់ នៅខ្ពង់រាប Langbiang។
phap luat
មតិពីមិត្តអ្នកអាន