Trending now

ទូ ATM ម៉ាស់ ដោយឥតគិតថ្លៃនៅទីក្រុង Da Lat

11:51 | 19/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទូ ATM ម៉ាស់ បានដាក់នៅច្រកទ្វារនៃអនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong ជារៀងរាល់ថ្ងៃ ដែលផ្តល់ម៉ាស់ប្រហែល ៣០០ ដល់ភ្ញៀវទេសចរនិងប្រជាជននៅទីនេះដោយឥតគិតថ្លៃ។

ទូ ATM ម៉ាស់ នៅទីក្រុង Da Lat នាថ្ងៃទី ១៨ ឧសភា លោកគ្រូពេទ្យ Tran Thanh Dinh សាកលវិទ្យាធិការរងនៃអនុមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ Lam Dong មហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong បានមានប្រសាសន៍ថា​ចាប់តាំងពីលេចចេញនៃជំងឺ COVID-19 នៅប្រទេសវៀតណាម​ ម៉ាស់ និងទឹកលាងដៃសំលាប់មេរោគកាន់តែខ្វះខាតនិងមានតម្លៃថ្លៃ។

នៅទីក្រុង Da Lat ប្រជាជននិងភ្ញៀវទេសចរមានការលំបាក​ក្នុងការ​ស្វែងរក​និងទិញម៉ាស់ពេទ្យ ទោះបីគេចង់ទិញម៉ាស់បរិមាណតិចតួច​ក៏ដោយ​ (ពី ១០ ទៅដល់ ២០ ); ទីភ្នាក់ងារ​និង​ការិយាល័យ​ជាច្រើន​ក៏ប្រឈមនឹង​ការ​លំបាក ក្នុងការស្វែងរកម៉ាស់ពេទ្យ​ដែល​ប្រើប្រាស់តែម្តងគេត់​ដើម្បីចែកដល់មន្រ្តី និយោជិកនិងប្រជាជន។

ប្រឈមមុខនឹងកាលៈទេសៈទាំងនេះអនុមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ Lam Dong បានសំរេចរៀបចំការផលិតម៉ាស់និងទឹកលាងដៃសម្លាប់មេរោគថ្នាំសំលាប់មេរោគ នៅផ្ទៃក្នុង​សានេះនិងចែក​ដោយឥតគិតថ្លៃ។

អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong ផលិតម៉ាស់ប្រឆាំងនឹងបាក់តេរី។

ការផលិតម៉ាស់នេះគឺផ្អែកលើលទ្ធផលនៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រមួយ“ កសាងដំណើរការផលិតកញ្ចប់តែធ្វើពីស្លឹកត្រចៀកជ្រូក” របស់​លោកនាយក​អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong Duong Quy Sy និងសហការី ដែលមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Lam Dong ទទួលយកនិងកោតសរសើរ។

ម៉ាស់ពេទ្យដែលផលិតដោយសាលានេះគឺម៉ាស់មាន ៥ ស្រទាប់​ដែល​មាន កាបូនសកម្មនិងជាតិប្រេងនៃស្លឹកត្រចៀកជូក ដើម្បីសម្លាប់បាក់តេរី។ វត្ថុធាតុដើមសំខាន់សម្រាប់ការផលិតម៉ាស់គឺក្រដាសដែលត្រូវបានប្រើ ក្នុងដំណើរការផលិតកញ្ចប់តែ (បានសម្លាប់មេរោគ) ងាយនឹងរលួយ​និងមិនប៉ះពាល់ដល់បរិស្ថាន។

ម៉ាស់នេះត្រូវបានផលិតដោយអនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong

បន្ទាប់ពីផលិតបានចំនួនច្រើនសាលាបានបរិច្ចាគម៉ាស់រាប់ពាន់ជូនដល់ទីភ្នាក់ងារ សាលារៀន មន្ទីរពេទ្យ…

ថ្មីៗនេះសាលានេះមានគំនិតផ្តួចផ្តើមបង្កើតទូ ATM ម៉ាស់។ តែប៉ុន្មានថ្ងៃក្រោយមក ទូ ATM ម៉ាស់​និង​ទឹកលាងដៃសម្លាប់មេរោគ បាន​ដាក់នៅខាងមុខច្រកទ្វារ​នៃអនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Lam Dong (លេខ ១៦ ផ្លូវ Ngo Quyen Da Lat) ដើម្បីផ្តល់ម៉ាស់ដោយឥតគិតថ្លៃ។

សិស្ស និស្សិតទទួលបានម៉ាស់ដោយឥតគិតថ្លៃពី ទូ ATM ម៉ាស់

"មិនដែលឃើញនៅគ្រប់ទីកន្លែង ដោយប្រើទូ ATM ម៉ាស់ ដោយ​ឥតគិតថ្លៃ​ដូចដាទីក្រុង Da Latទេ។ ក៏មានម៉ាស៊ីនលាងដៃសម្លាប់មេរោគ​ដាក់នៅក្បែរ​ ទូ ATM ម៉ាស់ ។ ដូច្នេះវាងាយស្រួលនិងមានសុវត្ថិភាព ខ្ញុំបានទៅព្រះវិហាកាតូលិក Domaine de Marie ក្បែរនោះ​ហើយភ្លេចយកម៉ាស់មកជាមួយ។ ប៉ុន្តែ​ប្រជាជន​នៅទីនេះបាន បានចង្អុលបង្ហាញខ្ញុំអំពីទូ ATM ម៉ាស់នេះ។

គ្រូពេទ្យ Dinh បាននិយាយថា ជាមធ្យមទូ ATM ម៉ាស់នេះ ផ្តល់ម៉ាស់​ចំនួន ១០០០ ក្នុងមួយសប្តាហ៍ហើយនឹង“ ប្រគល់ជូន”ម៉ាស់ បន្តរហូតទាល់តែប្រទេសវៀតណាមប្រកាសពីការលែងមានជំងឺCovid-19 ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម