Trending now

ទូដាក់នំប៉័ងនិងម៉ាស់ដោយឥតគិតថ្លៃដែលផ្តល់ភាពកក់ក្តៅដល់ជនក្រីក្រនៅទីក្រុង Da Lat

17:15 | 18/08/2020 (បកប្រែដោយឌីណា)

យុគសម័យ -នៅថ្ងៃទី ១៧ ខែសីហា សមាគមកាកបាទក្រហម ទីក្រុង Da Lat សហការជាមួយក្រុមយុវជន “ស្រឡាញ់ទីក្រុង Da Lat “ បានដាក់ទូរដាក់នំប៉័ងនិងម៉ាស់ដោយឥតគិតថ្លៃ នៅទីតាំងចំនួន ២ កន្លែង ស្ថិតភូមិសាស្ត្រសង្កាត់ទី ១ (ទីក្រុង Da Lat) ដើម្បីជួយដល់ជនក្រីក្រប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19នេះ។

ទូដាក់នំប៉័ងដោយឥតគិតថ្លៃនៅទីក្រុង Da Lat។ (រូបថត៖ Tien Phong)

ការចែកម៉ាស់និងនំប៉័ងដោយឥតគិតថ្លៃត្រូវបានធ្វើឡើង ចាប់ពីម៉ោង ៦ ព្រឹករៀងរាល់ថ្ងៃ ហើយនឹងអនុវត្តក្នុងរយៈពេល ៣ ខែ។ បន្ទាប់មក​សមាគមកាកបាទក្រហមទីក្រុងនឹងពង្រីកគំរូនេះទៅកាន់ទីកន្លែងជាច្រើនទៀត​ នៅក្នុងទីក្រុង Da Lat ។ ក្រៅពីការចែកម៉ាស់និងនំប៉័ងដោយឥតគិតថ្លៃ អ្នកស្ម័គ្រចិត្ត​នៃ​សមាគមន៍កាកបាទក្រហម ទីក្រុង Da Lat ក៏​ឃោសនានិង​ផ្សព្វផ្សាយ​នូវវិធានការបង្ការនិងការពារជំងឺ COVID-19 ក្នុងស្ថានភាពថ្មី។

ចែករំលែកនំប៉័ងនិងម៉ាស់ជូនដល់ប្រជាជនក្រីក្រដែលស្ថិតក្នុងស្ថានភាពលំបាក។ (រូបថត៖ Tien Phong)

តាមរយៈទូដាក់នំប៉័ងនិងម៉ាស់ដោយឥតគិតថ្លៃនេះ សមាគមន៍​កាកបាទ​ក្រហម ទីក្រុង Da Lat និងក្រុមយុវជន “ស្រឡាញ់ទីក្រុង Da Lat “ ចង់ផ្ញើសារមួយ “អ្នកណាត្រូវការ សូមទទួល​ អ្នកណាមានហើយ សូមអោយគេ​​” ហើយសង្ឃឹម​ថា អ្នកធ្វើដំណើរឆ្លងកាត់​ នៅពេល​មើលឃើញ​​ពីការងារល្អដែល​ចូលរួមនិង​បរិច្ចាគម្ហូបអាហារ​ដោយឥតគិតថ្លៃ​ជូនដល់ប្រជាជនក្រីក្រ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី