Trending now

កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ

20:47 | 16/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ នាពេលថ្មីៗនេះ គណៈប្រតិភូនៃកងទ័ពការពារព្រំដែននៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម - ឡាវ និងវៀតណាម - កម្ពុជា បានជួបសំណេះសំណាលជូនពរឆ្នាំថ្មី និងផ្តល់អំណោយជូនប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្តទាំងពីរ។

ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ
វៀតណាមរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា និងឡាវ វៀតណាមរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា និងឡាវ
ពិធីប្រគល់ទទួលនូវអំណោយ និងលិខិតអបអរសាទររបស់ ថ្នាក់ដឹកនាំនៃខេត្ត Tay Ninh ផ្ញើជូនសាលាខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹតឡើងនៅច្រកព្រំដែន Moc Bai, Tan Nam, Xa Mat នៃខេត្ត Tay Ninh។
ពិធីប្រគល់ទទួលនូវអំណោយ និងលិខិតអបអរសាទររបស់ ថ្នាក់ដឹកនាំនៃខេត្ត Tay Ninh ផ្ញើជូនសាលាខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹតឡើងនៅច្រកព្រំដែន Moc Bai, Tan Nam, Xa Mat នៃខេត្ត Tay Ninh។

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១២ និង ១៣ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ គឺ Moc Bai, Xa Mat និង Tan Nam (Tay Ninh) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានចាត់បញ្ចូនក្រុមការងារចំនួន ២ ទៅផ្តល់អំណោយ និង​ជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធនៃខេត្តចំនួន ៣ គឺ ខេត្តស្វាយរៀង ត្បូងឃ្មុំ និងព្រៃវែង។ មេបញ្ជាការនៃកងទ័ពការពារព្រំដែនខេត្តបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ត្រី និងយុទ្ធជននៃកងកំលាំងអាវុធហត្ថនៃខេត្តទាំងបី ព្រមទាំងបង្កាញបំណងចង់ពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជាតិ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមេសា ប៉ុស្តិ៍ការពារព្រំដែននានានៃកងទ័ពការពារព្រំដែនខេត្ត Kon Tum នៅតាមខ្សែព្រំដែនវៀតណាម - ឡាវ; វៀតណាម - កម្ពុជា បានចាត់បញ្ជូនក្រុមការងារជាច្រើនទៅផ្តល់អំណោយ ជូនពរឆ្នាំថ្មី និងផ្លាស់ប្តូរព័ត៌មានលើការគ្រប់គ្រង និងការពារបូរណភាពទឹកដីរបស់ភាគីនីមួយៗនាពេលកន្ល​ងមក។ ប៉ុស្តិ៍ការពារព្រំដែននានានៃខេត្ត Kon Tum បានឯកភាពជាមួយកងកំលាំងការពារព្រំដែនឡាវ និងកម្ពុជាក្នុងការរក្សាការយាមល្បាតទ្វេភាគីដើម្បីការពារសុវត្ថិភាពព្រំដែន ការពារបង្គោលព្រំដែន និងត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពចេញចូលព្រំដែន ...

កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារអន្តរជាតិ Bo Y នៃកងទ័ពការពារព្រំដែនខេត្ត Kon Tum ផ្តល់អំណោយជូនកងកំលាំងការពារព្រំដែននៃប្រទេសឡាវ (រូបថត៖ bienphong.com.vn)
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារអន្តរជាតិ Bo Y នៃកងទ័ពការពារព្រំដែនខេត្ត Kon Tum ផ្តល់អំណោយជូនកងកំលាំងការពារព្រំដែននៃប្រទេសឡាវ (រូបថត៖ bienphong.com.vn)

នាថ្ងៃទី ១៤ ខែមេសា ប៉ុស្តិ៍ការពារព្រំដែន Lang Ho កងទ័ពការពារព្រំដែនខេត្ត Quang Binh សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Huong Lap នៃកងទ័ពការពារព្រំដែនខេត្ត Quang Tri បានអញ្ជើញទៅផ្តល់អំណោយ និងជូនពរឆ្នាំថ្មីកងកម្លាំងការពារព្រំដែន និងប្រជាជននៅខេត្ត Savankhet នៃប្រទេសឡាវ។

នៅថ្ងៃទី ១៤ ខែមេសា នៅច្រកទ្វារព្រំដែន Bu Prăng (ខេត្ត Dak Nong) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនកងកំលាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី រួមមានកងកំលាំងទាំងបីគឺ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង និងស្នងការដ្ឋាននគបាល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស