Trending now

ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ

23:54 | 03/02/2021

នៅក្នុងជំនួបសន្ទនានេះ អគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានអបអរសាទរយ៉ាងក្លៀវក្លាចំពោះបក្សកុម្មុយនិស្តវៀតណាមដែលបានរៀបចំមហាសន្និបាតលើកទី ១៣ ប្រកបដោយជោគជ័យ ព្រមទាំងលោកជូនពរលោក Nguyen Phu Trong ដែលជាប់ឆ្នោតជាអគ្គលេខាបក្ស។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong

លោក Thongloun Sisoulith វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមក៏ដូចជាទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ - វៀតណាម។ លោកបានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ដោយផ្ទាល់ ប្រជាជន​វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងថែមទៀតក្នុងការផ្លាស់ថ្មី ការកសាងនិងការពារមាតុភូមិ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអបអរសាទរជាថ្មីម្តងទៀតនូវសមិទ្ធិផលដែលប្រទេសឡាវសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងលោកអគ្គលេខាបក្ស Thongloun Sisoulith ដោយផ្ទាល់នឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀតក្នុងការធ្វើកំណែទម្រង់ថ្មី ការការពារនិងកសាងប្រទេសជាតិដោយអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១១ របស់បក្ស។ ព្រមទាំងអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយក្នុងការធ្វើកំណែទម្រង់ថ្មី ការការពារនិងការកសាងប្រទេសឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានសម្តែងការរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវ កាន់តែអភិវឌ្ឍ និងស៊ីជម្រៅថែមទៀត ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្ដីសម្រេចចិត្ដមហាសន្និបាតរបស់បក្សនីមួយៗ ភាគីទាំងពីរគួរតែ​ប្តេជ្ញារួបរួមគ្នា ប្រកៀកស្មាគ្នាដើម្បីជំនះរាល់ការលំបាកនិងបញ្ហាប្រឈមក្នុងការអនុវត្តបានល្អនូវសេចក្តីសម្រេចចិត្តមហាសន្និបាតរបស់បក្សនីមួយៗនិងសម្របសម្រួលយ៉ាងជិតស្និទ្ធនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងប្រទេសទាំងពីរ។ ព្រមទាំងអះអាងថា ក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការពារការពារ​ រក្សានិងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែអភិវឌ្ឍន៍ជារៀងរហូត៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព