Trending now

សេដ្ឋវិទូអាល្លឺម៉ង់ ជឿជាក់ថា រដ្ឋាភិបាលថ្មីរបស់វៀតណាមនឹងជំរុញការបំលែងឌីជីថលលើគ្រប់វិស័យ

23:06 | 06/04/2021

សេដ្ឋវិទូ Daniel Müller មកពីសមាគមធុរកិច្ចអាល្លឺម៉ង់នៅអាស៊ី - ប៉ាស៊ីហ្វិក (OAV) បានឲ្យដឹងថា ការជ្រើសរើសថ្នាក់ដឹកនាំនយោបាយថ្មីនៅវៀតណាមបានបង្ហាញពីនិន្នាការ​បើកទូលាយនិងទំនើបលើវវិស័យសេដ្ឋកិច្ច។

ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត
ឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម
សេដ្ឋវិទូអាល្លឺម៉ង់ ជឿជាក់ថា រដ្ឋាភិបាលថ្មីរបស់វៀតណាមនឹងជំរុញការបំលែងឌីជីថលលើគ្រប់វិស័យ
សេដ្ឋវិទូ Daniel Müller មកពីសមាគមធុរកិច្ចអាល្លឺម៉ង់នៅអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ OAV)

លោក Daniel Müller បានសន្និដ្ឋានថា តំណែងនាយករដ្ឋមន្រ្តី ប្រធានរដ្ឋ និងប្រធានរដ្ឋសភាសុទ្ធតែជាអ្នកមានទស្សនៈប្រាកដនិយម និងឆ្ពោះទៅរកគោលដៅនិងលទ្ធផលជាក់លាក់។ លោក Daniel Müller បានឲ្យដឹងថា វៀតណាមនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយដែលបានកំណត់ដោយមហាសន្និបាតលើក​ទី XIII របស់បក្ស។

យោងតាមលោក Müller បានបន្ថែមថា ដំណើរឧស្សាហូបនីយកម្មនឹងរីកចំរើនយ៉ាងខ្លាំងក្លាថែមទឿត។ ក្រៅពីនេះនឹងកាត់បន្ថយបែបបទរដ្ឋបាល និងពន្លឿនការបំលែងឌីជីថលយ៉ាងឆាប់រហ័ស។ សេដ្ឋវិទូ Daniel Müller ក៏បានលើកឡើងផងដែរថា លោកនាយករដ្ឋមន្ត្រីថ្មី Pham Minh Chinh នឹងបន្តប្រពៃណីរបស់នាយករដ្ឋមន្រ្តីមុន ហើយនិងអាចដកបទពិសោធន៍ល្អក្នុងការបំពេញការងាររបស់ខ្លួន។ ទន្ទឹមនឹងនោះក៏មានការរំពឹងជាច្រើនក្នុងការកាត់បន្ថយក្របខ័ណ្ឌ និងដឹកនាំក្បាលម៉ាស៊ីនឲ្យកាន់តែប្រសិទ្ធភាពថែមទៀត។

ក្នុងក្របខ័ណ្ឌនៃ “យុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិក” ទាំងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ ក្នុងបរិបទនោះ វៀតណាមមានឱកាសល្អដើម្បីបង្ហាញខ្លួនជាដៃគូមួយគួរឲ្យទាក់ទាញ ហើយជាស្ពានតភ្ជាប់តំបន់អាស៊ាន​ជាមួយពិភពលោកផងដែរ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង