Trending now

ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត

12:36 | 26/03/2021 សរុបដោយឌីណា

យ៉ាងណាមិញ ការធ្វើឌីជីថលនៃវិស័យធនាគារនឹងបង្កើតនូវចំណុចលោតផ្លោះជាច្រើន សម្រាប់ សេវាកម្មហិរញ្ញវត្ថុនៅវៀតណាម។

បណ្តាប្រទេសអាស៊ានពិចារណាជ្រើសរើសយកក្រុមហ៊ុន Huawei ជាអ្នកផ្តល់សេវា 5G បណ្តាប្រទេសអាស៊ានពិចារណាជ្រើសរើសយកក្រុមហ៊ុន Huawei ជាអ្នកផ្តល់សេវា 5G
មិត្តហ្វូន ( Metfone) របស់ក្រុមហ៊ុន Viettel (វៀតណាម) នៅកម្ពុជានឹងអនុវត្តបណ្តាញ 5G ចាប់ពីខែកក្កដាឆ្នាំ ២០១៩ មិត្តហ្វូន ( Metfone) របស់ក្រុមហ៊ុន Viettel (វៀតណាម) នៅកម្ពុជានឹងអនុវត្តបណ្តាញ 5G ចាប់ពីខែកក្កដាឆ្នាំ ២០១៩
ពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅប្រទេសវៀតណាមលើមូលដ្ឋានគ្រឹះ 5G និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែត
ទិដ្ឋភាពនៃសិក្ខាសាលា

ខ្លឹមសារនេះត្រូវបានលើកឡើងនៅក្នុងវេទិការ ជាមួយប្រធានបទ៖ “អនាគតយុទ្ធសាស្រ្តនៃធនាគារ ឌីជី ថលនៅវៀតណាម” ដោយវិទ្យាស្ថានយុទ្ធសាស្ត្រម៉ាកយីហោនិងប្រកួតប្រជែង រៀបចំឡើងនាព្រឹកថ្ងៃទី ២៥ មីនានៅទីក្រុងហាណូយ។

យោងតាមលោកស្រី Nguyen Thuy Duong អនុប្រធានក្លឹប Pintech នៃសម្ព័ន្ធសមាគមធនាគារថា បច្ចុប្បន្នមានស្ថាប័នឥណទានចំនួន ៤២% កំពុងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល។ ហើយចំនួន ២៨% បាននិងកំពុងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលរួមបញ្ចូលជាមួយយុទ្ធសាស្ត្រអាជីវកម្ម និង ១១% ទៀត បានអនុម័តនិងកំពុងអនុវត្តន៍យុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលផ្ទាល់ខ្លួន។ ស្ថាប័នឥណទានភាគច្រើនមិនត្រឹមតែដាក់ពង្រាយសេវាកម្មផ្សេងៗគ្នាសម្រាប់អតិថិជននៅតាមបណ្តាញឌីជីថល ដូចជា ការផ្ទេរប្រាក់តាមអ៊ិនធឺរណែត ការសន្សំតាមអ៊ិនធឺរណែត ការទូទាត់វិក្កយបត្រ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ។

សូមបញ្ជាក់ថា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពសាក ពិសោធន៍បច្ចេកវិទ្យា 5G ក្នុងក្របខ័ណ្ឌពិធីប្រកាសការផ្សាយបណ្ដាញរលក 5G ការដាក់អោយធ្វើអាជីវកម្មនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ប៉ែបយ៉ាង (IoT) និងមូលដ្ឋានគ្រឹះអភិវឌ្ឍសង្គមឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ អាគារ Viettel Complex នៅខ័ណ្ឌទី១០ ទីក្រុងហូជីមិញ។ នៅទីនេះ ប្រជាជន វៀតណាមបានចូលរួមសាកពិសោធន៍ដោយឥតគិតថ្លៃនូវប្រព័ន្ធ 5G ជាលើក ដំបូង។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមហ៊ុន Viettel បានប្រកាសថា Viettel​ បានសម្រេចរួចរាល់ការគ្របដណ្ដប់បណ្ដាញ 5G នៅសង្កាត់ទី១២ ខ័ណ្ឌទី១០ ទីក្រុងហូជីមិញ ហើយអនុញ្ញាតអោយមហាជនបានសាកល្បងដោយឥតគិតថ្លៃនូវកម្មវិធីមួយចំនួនដោយឈរលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យា 5G ជាលើកដំបូងនៅវៀតណាម។

យ៉ាងណាមិញ ការធ្វើឌីជីថលនៃវិស័យធនាគារនឹងបង្កើតនូវចំណុចលោតផ្លោះជាច្រើន សម្រាប់ សេវាកម្មហិរញ្ញវត្ថុនៅវៀតណាម៕

សរុបដោយឌីណា

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR