ភូមិ Hin នៅសង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La ត្រូវបានគេ ស្គាល់ដល់គឺជាទីកន្លែងដែលមានសិល្បៈករច្រៀងចម្រៀងប្រជាប្រិយ Thai ផ្លុំខ្លុយ ត្រែនិងលេងចាប៉ីខ្សែ២ ជាច្រើនជំនាន់។ ដើម្បីឲ្យចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ត្រូវបានថែរក្សាជារៀងរហូតដល់ជំនាន់ក្រោយៗ ចាប់តាំងពីខែតុលាឆ្នាំ២០២០មក ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai” នៅភូមិ Hin ត្រូវបានបង្កើតឡើង ដោយមានសមាជិកចំនួន៨៥នាក់។ ពួកគេ សុទ្ធតែជាអ្នកដែលមានការជក់ចិត្តនិងស្រឡាញ់វប្បធម៌-សិល្បៈ ដែលមាន អាយុចាប់ពីសិល្បៈករសិល្បៈការិនីវ័យចំណាស់រហូតដល់ក្មួយសិស្សានុសិស្ស។
ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា |
ជនជាតិ Mong នៅខេត្ត Ha Giang ជាមួយនឹងបច្ចេកទេសដាំដំណាំតាមក្រហូងថ្ម |
ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្សតម្លៃវប្បធម៌ជនជាតិ |
បន្ទាប់ពីត្រូវបានបង្កើតឡើង ទន្ទឹមជាមួយការរក្សារបាំសហសម័យដែល ត្រូវបានបងប្អូនជនរួមជាតិពេញនិយមនោះ ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ជនជាតិ Thai” ភូមិ Hin បានស្ដារឡើងវិញរបាំ xoe បុរាណនានា ក្នុងនោះ មាន របាំ xoe បុរាណចំនួន ៧ ឈុតរបស់ជនជាតិ Thai ខេត្ត Son La។ ប្រភពដើម នៃរបាំ xoe បុរាណទាំងនោះ ត្រូវបានស្ដែងចេញពីពិធីបុណ្យ “xen ban” “xen muong” ដែលតែងតែប្រារព្ធធ្វើឡើងនាដើមនិទាឃរដូវឆ្នាំថ្មី។ បន្ទាប់ពីទទួល អំណរបុណ្យតេតរួច បងប្អូនជនរួមជាតិធ្វើពិធី “long tong” (ចុះស្រែ) ឬក៏មុន ពេលចូលរដូវដាំដំណាំថ្មី អ្នកភូមិទាំងមូលតែងតែធ្វើពិធី “xen ban” (សែនភូមិ) ដើម្បីបួងសួងសុំឲ្យទទួលបានរដូវអំណោយផល ហើយអ្នកភូមិគ្រប់គ្នា មានសុខភាពល្អបរិបូរណ៍។ បន្ទាប់ពីផ្នែកពិធីការ អ្នកភូមិរៀបចំផ្នែកពិធីបុណ្យ ដោយមានល្បែងកំសាន្តជាច្រើន ហើយបងប្អូនជនរួមជាតិកាន់ដៃគ្នារាំ xoe ប្រកបដោយក្ដីសប្បាយរីករាយ។ លោកស្រី Lo Thi Tam សមាជិកា ក្លឹបឲ្យដឹងថា៖ “កាលពីមុននេះ យើងបានឃើញលោកយាយនិងម្ដាយរាំ xoe នៅជុំវិញ ពាងស្រា ហើយយើងក៏បានរៀនបន្តិចម្ដងៗ។ នាសព្វថ្ងៃ ដោយមានបំណងចង់ ស្ដាររបាំ xoe ឡើងវិញ បងប្អូននារីទាំងអស់ក្នុងភូមិសុទ្ធតែមានក្ដីសោមនស្សរីក រាយយ៉ាងក្រៃលែង ដើម្បីបន្សល់ទុកជូនជំនាន់ក្រោយៗ មិនទុកឲ្យវប្បធម៌របស់ ជនជាតិខ្លួនត្រូវសាបសូន្យឡើយ”។
បងប្អូននារីក្នុងក្លឹបហ្វឹកហាត់ការច្រៀងបទចម្រៀងប្រជាប្រិយ។ (រូបថត៖ VOV) |
ការងារបង្ហាត់បង្រៀនការច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai ជូនជំនាន់ក្មេងៗ ក៏ត្រូវបានក្លឹបយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ដោយមានបទ ពិសោធន៍ដ៏សម្បូរបែប សិល្បៈការិនី Lo Thi Ban ប្រធានក្លឹប បានផ្ដល់ជំនក់ចិត្ត ដល់ជំនាន់ក្មេងនិងភាពក្លៀវក្លាចំពោះវប្បធម៌ជនជាតិខ្លួន។ សិល្បៈការិនី Lo Thi Ban ចែករំលែកថា៖ “បទចម្រៀងប្រជាប្រិយ Thai មានរបៀបច្រៀងជាច្រើន ការច្រៀងបទ ចម្រៀងប្រជាប្រិយបុរាណ ត្រូវតែអមដោយឧបករណ៍តន្ត្រីដ៏សមស្រប ដូចជា ការច្រៀងឆ្លើយឆ្លងគ្នាត្រូវបានអមដោយខ្លុយពកឬស្សីវែង។ នាងខ្ញុំតែងតែខិតខំ ប្រឹងប្រែងបង្ហាត់បង្រៀនឲ្យជំនាន់ក្មេងក៏ដូចជាលោកយាយ អ្នកម្ដាយវ័យ ចំណាស់ដែលមានតម្រូវការដើម្បីជួយពួកគាត់ចេះច្រៀងហើយបង្រៀនឲ្យកូនចៅក្នុងគ្រួសារវិញ”។
នាបច្ចុប្បន្ន ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai” បានបើក ថ្នាក់បង្រៀនភាសា Thai ជូនបងប្អូនក្នុងភូមិ ដោយទាក់ទាញបានសិក្ខាកាម ចំនួន៣៥នាក់។ លោកស្រី Lo Xuan Huong ប្រធានក្លឹបអភិរក្សវប្បធម៌ Thai ភូមិ Hin ចែករំលែកថា៖ “ការបើកថ្នាក់បង្រៀនភាសា Thai នេះ គឺសំដៅជួយសិក្ខាកាមទាំងអស់ អាចចេះអាននិងសរសេរយ៉ាងស្ទាត់ជំនាញ។ ដល់រដូវវិស្សមកាល ប្រសិនបើ ប្អូនៗសិស្សានុសិស្សមានតម្រូវការ យើងនឹងបន្តបង្រៀនឲ្យពួកគេ។ ចំពោះការ បង្រៀនពីឧបករណ៍ភ្លេងប្រពៃណី នាពេលខាងមុខ យើងនឹងអញ្ជើញអ្នកដែល មានបទពិសោធន៍លើវិស័យនេះមកបង្រៀនឲ្យជំនាន់ក្មេងៗ ដើម្បីបន្តមរតក ប្រពៃណីវប្បធម៌របស់ជនជាតិខ្លួនផងដែរ”។
នៅតែមានការងារជាច្រើន ដែលប្រជាជននៅភូមិ Hin ត្រូវធ្វើដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai។ ហើយការងារពោរពេញទៅ ដោយអត្ថន័យនោះ នឹងសម្រេចបានជោគជ័យជាក់ជាពុំខាន ដោយសារមានការ ស្រុះចិត្តគំនិតនិងការប្ដេជ្ញាចិត្តរបស់អ្នកភូមិម្នាក់ៗ៕
មតិពីមិត្តអ្នកអាន