Trending now

ទម្លាប់ធ្វើពិធីបង្កក់ខែរបស់ជនជាតិ Thai នៅខេត្ត Son La

13:35 | 27/07/2021 យោងតាមវិឡុសំលេងវៀតណាម

បងប្អូនជនជាតិ Thai នៅខេត្ត Son La តែងតែធ្វើពិធីបង្កក់ខែសម្រាប់ទារកនៅពេលប្រសូត្រគម្រប់ខួបមួយខែ។ ពិធីបង្កក់ខែនេះត្រូវបានធ្វើឡើងតាមរបៀបសាមញ្ញ មិនស្មុគស្មាញ មិនចំណាយទឹកប្រាក់ ពេលវេលាច្រើនទេ ប៉ុន្តែបង្កប់អត្ថន័យវប្បធម៌ជាប្រពៃណីដ៏ជ្រាលជ្រៅរបស់បងប្អូនជនជាតិ Thai។

មហោស្រពវៀតណាមលើកទី ២ បានចូលរួមលើកកម្ពស់វប្បធម៌វៀតណាមនៅទីរួមស្រុក La Plagne  (បារាំង) មហោស្រពវៀតណាមលើកទី ២ បានចូលរួមលើកកម្ពស់វប្បធម៌វៀតណាមនៅទីរួមស្រុក La Plagne (បារាំង)
ពិធីសែនព្រលឹងក្របីរបស់ជនជាតិ Thai នៅតំបន់ភាគពាយព្យ ពិធីសែនព្រលឹងក្របីរបស់ជនជាតិ Thai នៅតំបន់ភាគពាយព្យ
ទារកគេងនៅក្នុងអង្រឹងឫស្សីដែលត្រូវបានជីតាខាងម្ដាយត្បាញ។
ទារកគេងនៅក្នុងអង្រឹងឫស្សីដែលត្រូវបានជីតាខាងម្ដាយត្បាញ។

តាមទំនៀមទំលាប់ នៅពេលនារីជនជាតិ Thai សម្រាលកូន ទាំងម្ដាយនិងកូនត្រូវគេងសម្រាកនៅក្បែរចង្ក្រានដុតអុសរបស់គ្រួសារ ចន្លោះពី៥ដល់១០ថ្ងៃទើបបានផ្លាស់ទីទៅបន្ទប់គេងរបស់ខ្លួនវិញ។ ការគេងសម្រាកនៅក្បែរចង្ក្រានដុតអុសនោះគឺដើម្បីងាយស្រួលឲ្យការឆ្អើរភ្លើង ការពារសុខភាពរបស់ម្ដាយនិងទារក ជាពិសេសក្នុងរដូវត្រជាក់។ នៅពេលទារកបានគម្រប់មួយខែ គ្រួសារនឹងទៅអញ្ជើញគ្រូសែនមកធ្វើពិធីបង្កក់ខែឲ្យទារក។ លោក Tong Van Hia អាយុជាង៨០ឆ្នាំ ជាមនុស្សម្នាក់ដែលយល់ដឹងយ៉ាងជ្រៅជ្រះពីទំនៀមទំលាប់របស់ជនជាតិ Thai នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានឲ្យដឹងថា៖ “តាមទំនៀមទំលាប់របស់ជនជាតិ Thai តាំងពីមុនមក នៅពេលម្ដាយសម្រាលកូនបានមួយខែ ត្រូវប្រារព្ធពិធីបង្កក់ខែ បួងសួងសុំឲ្យម្ដាយមានសុខភាពមាំមួន ដើម្បីបន្តចិញ្ចឹមបីបាច់កូនឆាប់បានធំធាត់។ ចំណែកឯទារកគឺសុំឲ្យហូបចូកល្អ មានសុខភាពល្អ។ នៅពេលសែនបង្កក់ខែ ត្រូវចាត់មនុស្សធ្វើសម្ពាយក្មេង ត្បាញអង្រឹងឫស្សី និងកន្ត្រកមួយប្រភេទដែលបានគេហៅថា “tạy ho”។ និយាយទូទៅ ប្រសិនបើមិនធ្វើពិធីនេះ គេខ្លាចថា អ្វីៗគ្រប់ប្រការមិនជួបសំណាងល្អ ហើយទារកមិនមានសុខភាពមាំមួនដូចទារកផ្សេងៗទេ”។

មុនពេលធ្វើពិធីសែន ជីដូនខាងម្ដាយនឹងមានការទទួលខុសត្រូវធ្វើសម្ពាយក្មេងសម្រាប់ចៅ។ សម្ពាយក្មេងនោះត្រូវបានធ្វើដោយក្រណាត់ចរបាប់ ដោយត្រូវបានប៉ាក់ក្បូរក្បាច់ លំនាំជាច្រើនដ៏ស្អាតឆើតឆាយគួរឲ្យទាក់ទាញភ្នែក។ ចំណែកឯជីតាខាងម្ដាយនឹងត្បាញអង្រឹងយោល ដោយឫស្សី។ ត្បាញយ៉ាងណាឲ្យបានជាប់ ទូលំទូលាយ ដើម្បីចៅគេងលក់ស្រួលនៅពេលបានដាក់ចូលអង្រឹងម្ដងៗ។

ហើយជីតាខាងឪពុកនឹងត្បាញ “tạy” ដែលជាកន្ត្រកឫស្សីមួយប្រភេទ មានទំហុំទទឹងស្មើប្រអប់ដាក់ឈើចាក់ធ្មេញ ទំហុំបណ្ដោយប្រមាណ១០ដល់១៥សាំងទីម៉ែត្រ មានខ្សែដើម្បីព្យួរ ឬមានចង្កាក់ដើម្បីដោតលើខាងក្នុងដំបូលផ្ទះ។ តាមទស្សនៈទានរបស់បងប្អូនជនជាតិ Thai ថា “tạy” គឺជាព្រលឹងរបស់មនុស្សម្នាក់ៗនៅពេលត្រូវបានចាប់កំណើត ហើយតែងតែការពារ ប្រទានពរជ័យឲ្យខ្លួនផ្ទាល់ជៀសផុតពីគ្រោះអាក្រក់ ទុក្ខចង្រៃ។ កន្ត្រក tạy មាន២ប្រភេទ គឺ tạy បុរសនិង tạy ស្ត្រី។ ក្រៅពីនោះ នៅថ្ងៃធ្វើពិធីបង្កក់ខែ គ្រួសារក៏ត្រូវការត្រៀមរៀបចំគ្រឿងសំណែនមួយស្ពកទៀតផង។ លោកស្រី Tong Thi Vinh គ្រូសែនម្នាក់នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានឲ្យដឹងថា៖ “ស្ពកសែនរួមមានអាវរបស់ឪពុក ម្ដាយនិងកូន មាន់ ស៊ុត ត្រី សាច់ជ្រូក ស្លាម្លូ ធូប ព្រមទាំងគ្រឿងសំណែនស្នូលៗដូចជា៖ សម្ពាយក្មេង អង្រឹងយោល និងកន្ត្រក tạy។ ពីព្រោះ តាមទស្សនៈទានរបស់គេថា ទាំងសម្ពាយក្មេង និងអង្រឹងយោលនោះ សុទ្ធតែមានព្រលឹងជួយថែរក្សា ការពារទារកក្នុងអំឡុងពេលគេងសម្រាកនៅក្នុងអង្រឹង”។

សម្ពាយក្មេងដែលជីដូនខាងម្ដាយធ្វើជូនទារក។
សម្ពាយក្មេងដែលជីដូនខាងម្ដាយធ្វើជូនទារក។

បន្ទាប់ពីសែនរួច ម្ដាយនឹងស្ពាយទារកលើខ្នង ហើយដាក់ទារកគេងនៅក្នុងអង្រឹងឫស្សី។ ចំណែក ឯ ម្ចាស់ផ្ទះនឹងយកកន្ត្រក tạy របស់ទារកទៅដោតឬព្យួរឡើង។ ក្នុងគ្រួសារជនជាតិ Thai គឺនៅពេលណាក្នុងផ្ទះមានអ្នកស្លាប់ទើបដោះកន្ត្រក “tạy” របស់អ្នកនោះចុះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពេលណាគ្រួសារមានសមាជិកថ្មី ត្រូវត្បាញកន្ត្រក tạy ថ្មីបន្ថែម។ ការត្បាញកន្ត្រក tạy សម្រាប់ទារកដែលទើបបានចាប់កំណើត ត្រូវជាបុរសដោយមានតួនាទីសំខាន់បំផុតក្នុងគ្រួសារទទួលបន្ទុក។

នៅពេលបែបបទបានសម្រេចរួចរាល់ ម្ចាស់ផ្ទះនឹងអញ្ជើញបងប្អូន ញាតិសន្ដានជិតស្និទ្ធមកផ្ទះ ជប់លៀងដោយក្ដីសប្បាយរីករា ហើយជូនពរទារកគម្រប់ខួបមួយខែជួបប្រទះប្រការល្អបំផុត។ ទំលាប់បង្កក់ខែរបស់ជនជាតិ Thai ខ្មៅនិង Thai សនៅខេត្ត Son La ទោះបីជាមានចំណុចខុសប្លែកគ្នាមួយចំនួនក៏ដោយ ប៉ុន្តែត្រូវបានបងប្អូនថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ពិតជាលក្ខណៈវប្បធម៌ខាងវិញ្ញាណដែលមិនអាចខ្វះបាននៅពេលគ្រួសារមានសមាជិកថ្មីម្ដងៗ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម