Trending now

អ្នកជំនាញជនជាតិវៀតណាមបានចូលរួមក្នុងក្រុមស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងវូហាន

15:50 | 15/01/2021

យុគសម័យ - លោក Nguyen Viet Hung អ្នកជំនាញខាងសុខាភិបាល កសិកម្មរបស់វៀតណាមគឺជាសមាជិកមួយនៃក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ទីក្រុងវូហាន (នៃប្រទេសចិន) ដើម្បីស៊ើបអង្កេតអំពីការរីករាលដាលនិងប្រភពដើមនៃជំងឺ COVID-19 ។

អ្នកជំនាញជនជាតិវៀតណាមបានចូលរួមក្នុងក្រុមស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងវូហាន។ (រូបថត៖ VNA)

ការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងអូសបន្លាយ​ក្នុង​រយៈពេល ១ សប្តាហ៍។ មុនពេលធ្វើការនិងស៊ើបអង្កេត​ ក្រុម​អ្នក​ជំនាញ​របស់​ WHO នឹង​អនុវត្ត​វិធានការ​ដាក់ឲ្យនៅដាច់ដោយឡែកពីគេ​​ព្រមទាំងធ្វើការជាមួយអ្នកជំនាញចិន តាមរយៈ​វីដេអូ។ ក្រុមស៊ើបអង្កេតរបស់ WHO រួមមាន អ្នកជំនាញឈានមុខគេ​មកពីប្រទេសជាច្រើនលើពិភពលោក​រួមមាន ​សហរដ្ឋ​អាមេរិក អាល្លីម៉ង់ជប៉ុនអូស្រ្តាលី កាតា ...

ជាពិសេសក្រុមនេះមានសមាជិកមួយជនជាតិវៀតណាម គឺ​លោក​ Nguyen Viet Hung អ្នកជំនាញឈានមុនគេក្នុងវិស័យ​សុខាភិបាលកសិកម្ម នៅវិទ្យាស្ថានស្រាវជ្រាវចិញ្ចឹមអន្តរជាតិ (ILRI)។ ទីក្រុងវូហានត្រូវបានគេចាត់ទុកថា ជាកន្លែងដំបូង​នៃការផ្ទុះ​ឡើង​នៃជំងឺ COVID-19។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ អាជ្ញាធរទីក្រុងនេះបានជូនដំណឹងដល់អង្គការសុខភាពពិភពលោកអំពីជំងឺនេះដូចជាជំងឺរលាកសួតដែល បណ្តាល​មកពីវីរុសកូរ៉ូណា (ហៅថា SARS-CoV-2) ។

គិតត្រឹមពេលនេះមានប្រហែល​ ៩២,៣ លាន​ករណី​នៃ​ការឆ្លងមេរោគ COVID-19 ទូទាំងពិភពលោក។ ក្នុងនោះ​ចំនួន​ករណីជាង ៥១ លាននាក់បានព្យាបាលជាសេះស្បើយ​ ហើយ​ករណីប្រមាណ ១,៩៨ លាននាក់បានស្លាប់។ ដោយឡែក​នៅប្រទេសវៀតណាមមានករណីឆ្លងជំងឺនេះចំនួន ១.៥២១ ករណី ក្នុងនោះមាន ១.៣៦៩ ករណីបានព្យាលបាលជាសេះ​ស្បើយ​និងករណីស្លាប់ចំនួន ៣៥ នាក់./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ការបំប្លែង "ភាពជិតស្និទ្ធខាងភូមិសាស្ត្រ" ឱ្យក្លាយទៅជា "គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ" រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ
ឱកាសជួបជាមួយអ្នកនិពន្ធអឺរ៉ុបសហសម័យជាច្រើនរូប ក្នុងកម្មវិធី “ទិវាអក្សរសាស្ត្រអឺរ៉ុប ២០២៦” នៅវៀតណាម