Trending now

ក្រុមអ្នកជំនាញ WHO ចាប់ផ្ដើមស៊ើបអង្កេតនិងស្វែងយល់នូវប្រភពវីរុសនៅចិន

10:11 | 30/01/2021 (បូកសរុបដោយឌីណា)

អ្នកជំនាញមួយក្រុមរបស់ អង្គការសុខភាពពិភពលោក (WHO) បានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងទីក្រុងវូហានហើយ ដើម្បីចាប់ផ្ដើមការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតរកការពិតនៃការឆ្លងរាតត្បាត និងប្រភពដើមនៃវីរុសកូរ៉ណា COVID-19។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដែលបានបញ្ជាក់ថាដំណើរការធ្វើចត្តាឡីស័កបានឆ្លើយតបនឹងស្តង់ដារ

ទីក្រុង Wuhan ប្រទេសចិន (រូបថត៖ AP)

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ WHO ដែលត្រូវបានអាជ្ញាធរចិនតម្រូវឱ្យ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រុមអ្នកជំនាញបានឡើងជិះឡានក្រុង ដើម្បីចាកចេញពីសណ្ឋាគារធ្វើចត្តាឡីស័កនៅវេលាម៉ោងប្រមាណ ១៥ ម៉ោងក្នុងស្រុក (ម៉ោង ១៤ នៅប្រទេសវៀតណាម)។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃដែលបានបញ្ជាក់ថាដំណើរការធ្វើចត្តាឡីស័កបានឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនោះ ក្រុមអ្នកជំនាញនឹងធ្វើការសំភាសន៍និង ពិភាក្សាគ្នា ព្រមទាំងគោរពបទប្បញ្ញត្តិក្នុងការប្រយុទ្ធប្រឆាំងជំងឺរបស់ចិនផងដែរ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

"ប្រជាជនគឺជាគ្រឹះ" នៅក្នុងរបាយការណ៍ទៅកាន់សមាជជាតិលើកទី១៤៖ ការគាំទ្រប្រកបដោយចីរភាពបំផុត "ហេដ្ឋារចនាសម្ព័ន្ធទន់" ដ៏សំខាន់បំផុត
FIP Vung Tau៖ គំរូភាពជាដៃគូរវាងរដ្ឋ និងឯកជនលើកកម្ពស់ការនេសាទដោយចីរភាព
ទីក្រុង Can Tho ផ្តល់ការគាំទ្រថ្លៃសេវា VMS សម្រាប់នាវានេសាទចំនួន ២០២ គ្រឿង ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រង
សមាជជាតិលើកទី១៤ បានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍ និងសមាហរណកម្មរបស់វៀតណាម
ការអភិវឌ្ឍវិស័យសុខាភិបាល និងអប់រំនឹងរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ