Trending now

ពិធីប្រគល់មេដាយអនុស្សាវរីយ៍ជូនដល់សមាជិកចំនួន ៧៩ នាក់នៃសមាគមមិត្តភាពកម្ពុជា - វៀតណាមនៃស្រុក Cam Khe

15:21 | 10/12/2020 (បកប្រែដោយឌីណា)

យុគសម័យ -សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Phu Tho បាន ប្រគល់មេដាយអនុស្សាវរីយ៍ជូនដល់សមាជិកចំនួន ៧៩ នាក់ដែលបានបំពេញភារកិច្ចអន្តរជាតិដោយជោគជ័យ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣១ នៃ​ការបង្កើត​សមាគមអតីតយុទ្ធជនវៀតណាមនិងខួបលើកទី ៧៦ នៃ​ទិវាបង្កើត​កងទ័ពប្រជាជនវៀតណាម នៅទីស្នាក់ការឃុំ Yen Tap ​សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Phu Tho បាន ធ្វើឡើងពិធីប្រគល់មេដាយអនុស្សាវរីយ៍សមរភូមិ K ជូន ដល់សមាជិកចំនួន ៧៩ នាក់នៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុក Cam Khe។

ក្នុងពិធីនោះថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - កម្ពុជា នៅខេត្ត Phu Tho និងស្រុក Cam Khe បានប្រគល់មេដាយ អនុស្សាវរីយ៍ជូនដល់សមាជិកចំនួន ៧៩ នាក់។ ការទទួល​ស្គាល់​គុណបំណាច់​របស់មន្រ្តី និងកងទ័ពស្ម័គ្រចិត្ត​ដែល​បានធ្វើការនិងប្រយុទ្ធ ដើម្បីជួយប្រជាជនកម្ពុជា​ឱ្យរួចផុត​ពីការប្រល័យពូជសាសន៍ ប៉ុល ពត ​ជួយធ្វើឱ្យប្រទេសកម្ពុជា​រស់ឡើងវិញ ដោយបំពេញបេសកកម្មអន្តរជាតិយ៉ាងល្អ​ឥតខ្ចោះ។ ព្រមទាំង​ ការពារមាតុភូមិវៀតណាមយ៉ាងរឹងមាំ​ប្រឆាំងនឹងផែនការប្រតិកម្មនិងពង្រីកកម្លាំង។

សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត​ Phu Tho ​និងស្រុក Cam Khe បានប្រគល់មេដាយជូនដល់សមាជិក ៧៩ នាក់ដែលបានបំពេញភារកិច្ចអន្តរជាតិដោយជោគជ័យ។

ថ្នាក់ដឹកនាំសមាគមក៏រំពឹងផងដែរថា អតីតយុទ្ធជននៃ​កងទ័ព​ស្ម័គ្រចិត្តបន្តលើកកម្ពស់ប្រពៃណីកងទ័ពលោក​ប្រធាន Ho Chi Minh ចូលរួមយ៉ាងសកម្មក្នុងការកសាង បក្ស អាជ្ញាធរ​និងរៀបចំសមាគមឱ្យកាន់តែរឹងមាំថែមទៀត។ ឆ្លើយតបយ៉ាង​សកម្មចំពោះចលនាប្រកួតប្រឡងស្នេហាជាតិក្នុងតំបន់ និង​ក្លាយ​​ទៅជា គំរូក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សហការ​ជាមួយ​​គណៈកម្មាធិការបក្សខេត្ត​និងអាជ្ញាធរ​មូលដ្ឋាន​ ដើម្បីកសាង​ជនបទថ្មី។

សមាជិកសមាគមមិត្តភាពវៀតណាម - កម្ពុជានៃស្រុក​ Cam Khe មានភាពសប្បាយរីករាយ​និងរំភើបយ៉ាងខ្លាំង​ នៅពេល​ដែលថ្នាក់ដឹកនាំសមាគមន៍នេះ បានទទួលស្គាល់​ និង​លើកទឹកចិត្ត​ពួកគេ ហើយបានសន្យាថា​នឹងរួមដៃគ្នាជាមួយ​គណៈកម្មាធិការបក្ស​ខេត្ត អាជ្ញាធរនិងប្រជាជនក្នុងតំបន់ ដើម្បីកសាងនូវជីវិតថ្មី​សំបូររុងរឿង សុភមង្គល​ ប្រជាធិបតេយ្យ យុត្តិធម៌​និង​អរិយធម៌។

សកម្មភាពរបស់សមាគមមានគោលបំណងរួមចំណែកពង្រឹងនិងបង្កើនការយោគយល់គ្នា ជំរុញទំនាក់ទំនងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមជាទូទៅនិងប្រជាជននៅខេត្ត Phu Tho ​ជាពិសេស​ជាមួយប្រជាជនខេត្ត​និងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ​កៀរគរប្រភពធនធាន ដើម្បី​ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម ឆ្លៀតយក​ប្រយោជន៍ពីការគាំទ្រ​និងការជួយជ្រោមជ្រែង​ពីមិត្តភក្តិអន្តរជាតិដែល បង្កើតលក្ខខណ្ឌអំណោយផលដល់​ឧស្សាហូបនីយកម្ម​និងទំនើបនីយកម្មប្រទេសជាតិ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)