នៅក្នុងប្រារព្ធឱកាសខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបានចេញសារលិខិតរបស់ឱអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ដោយបានចាត់ទុកថាជាឱកាសដ៏នក្ខត្តឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ។
![]() |
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២ (News.cn) |
នៅក្នុងប្រារព្ធឱកាសខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបានចេញសារលិខិតរបស់ឱអបអរសាទរទិវាអាស៊ាន ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ដោយបានចាត់ទុកថាជាឱកាសដ៏នក្ខត្តឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ថ្ងៃនេះជាឱកាសដ៏នក្ខត្តឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ខណៈដែលយើងប្រារព្ធខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានប្រកបដោយមោទនភាព ។
យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយនិងបានរីកចម្រើនគួរជាទីគាប់ចិត្តក្នុងគោលដៅជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឱ្យទៅជានីតិបុគ្គលមួយដែលមានភាពស្អិត រមួតផ្ទៃក្នុងនិងយកប្រជាជនជាធំ ។ក្នុងថេរវេលាជាង ៥ ទសវត្សរ៍មកនេះអាស៊ានបានពង្រីក សមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់លើកលែងតែប្រទេសមួយគត់នៅក្នុងតំបន់ និង បានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោ បាយ សេដ្ឋកិច្ច និងសង្គមក្នុងចំណោមប្រទេសសមាជិកនិងជាមួយដៃគូនានា។
អាស៊ានក៏បានបន្តពង្រឹងកិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវន្ទ័និងភាពរស់រវើកបំផុតក្នុងសាកលលោកលើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ចនិងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះប្រទេសប្រុយណេដែលជាប្រធានប្តូរវេនរបស់ អាស៊ានមានឆន្ទៈជំរុញដំណើរការអាស៊ានឆ្ពោះទៅមុខបន្ថែមទៀតក្រោមមូលបទ «យើង យកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួច ស្រាល់ផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្នដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥៕
information.gov.kh/ AKP
មតិពីមិត្តអ្នកអាន