វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម និងក្រសួង ស្ថាប័ននានា បានអញ្ជើញទស្សនាលំហពិព័រណ៍វប្បធម៌វៀតណាមនៅភូមិហ្វ្រង់កូហ្វូនី ដែលជាកន្លែងណែនាំអំពីផលិតផលសិប្បកម្មប្រពៃណី សម្លៀកបំពាក់ជនជាតិ និងប្រភេទសិល្បៈពិសេសៗរបស់វៀតណាម។
វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) នាយឧត្តមសេនីយ៍ Phan Van Giang ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧ ដោយផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលគ្រប់គ្រងព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការរៀបចំសកម្មភាពនានានៅក្នុង «ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២៧»។
កម្ពុជាប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនយោធភូមិភាគទី ៧
យុគសម័យ - បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសមិត្តភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រគល់ជូនដល់សមូហភាពកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ និងនាយទាហានជាន់ខ្ពស់នានា ដើម្បីកត់ត្រានូវការរួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកម្ពុជា។
វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
14:47 | 18/11/2026
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
10:16 | 17/11/2026
ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផលប្រយោជន៍របស់សហគមន៍
09:02 | 17/11/2026
ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
08:11 | 17/11/2026
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
យុគសម័យ - ទីក្រុង Ho Chi Minh បានដាក់ចេញនូវគោលដៅជំរុញឱ្យឧស្សាហកម្មវប្បធម៌មានកំណើនជាមធ្យមប្រមាណ ១២% ក្នុងមួយឆ្នាំ និងរួមចំណែកពី ៧-៨% នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់ (GRDP) នៅត្រឹមឆ្នាំ ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងកំពុងសិក្សាស្រាវជ្រាវការផ្លាស់ប្តូរថ្មីនូវយន្តការប្រតិបត្តិការនៃស្ថាប័នវប្បធម៌នានា ការកៀរគរប្រភពធនធានពីសង្គម ការអភិវឌ្ឍទីផ្សារកម្មសិទ្ធិបញ្ញា និងការតភ្ជាប់សកម្មភាពច្នៃប្រឌិតជាមួយនឹងតម្រូវការរបស់សាធារណជន។
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
យុគសម័យ - កម្ពុជាបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ សំដៅការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ បណ្តុះស្មារតីស្នេហាជាតិតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើឯកសារកម្មផ្អែកលើភស្តុតាង និងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍។
ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng
យុគសម័យ - ចេញពីទឹកដីដែលផ្សារភ្ជាប់នឹងសូររំពងនៃបទចម្រៀង «ស្នូរត្បាល់នៅ Soc Bom Bo» ក្នុងអំឡុងបណ្តាឆ្នាំតស៊ូសង្គ្រាម Bom Bo កំពុងទាញយកប្រៀបខ្លាំងកសិកម្ម អភិវឌ្ឍទេសចរណ៍សហគមន៍ និងអភិរក្សបេតិកភណ្ឌវប្បធម៌ Xtieng សំដៅបង្កើតមុខរបរចិញ្ចឹមជីវិត លើកកម្ពស់ប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម
យុគសម័យ - ជាមួយនឹងគម្រោងជាង ៥.៨០០ ដែលកំពុងមានសុពលភាព និងទុនវិនិយោគសរុបជាង ៨១ ពាន់លានដុល្លារអាមេរិក ចរន្តទុនរបស់ជប៉ុននៅវៀតណាមកំពុងមាននិន្នាការពង្រីកឆ្ពោះទៅរកបណ្តាគម្រោងបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ផលិតកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ ដែលស្របតាមទិសដៅនៃការផ្លាស់ប្តូរពីការទាក់ទាញទុន FDI តាមបរិមាណ ទៅជាការយកចិត្តទុកដាក់លើគុណភាព។
ការប្រែក្លាយធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករកំណើនថ្មី
យុគសម័យ - ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ មិនមែនជាការធ្វើពាណិជ្ជកម្មលើវប្បធម៌ដោយគ្រប់មធ្យោបាយនោះឡើយ ប៉ុន្តែគឺជាការប្រែក្លាយគុណតម្លៃ ការច្នៃប្រឌិត និងអត្តសញ្ញាណជាតិ ឱ្យទៅជាធនធានសម្រាប់ការអភិវឌ្ឍ។ នៅក្នុងគំរូនេះ មនុស្សស្ថិតនៅចំចំណុចកណ្តាល វប្បធម៌ជាមូលដ្ឋានគ្រឹះ នវានុវត្តន៍ជាកម្លាំងចលករ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាឧបករណ៍ ហើយប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គម ព្រមទាំងកម្រិតនៃការទទួលបានផលប្រយោជន៍របស់ប្រជាជន គឺជាបន្ទាត់រង្វាស់។
UNCLOS បង្កើតមូលដ្ឋានគ្រឹះសម្រាប់សណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់
យុគសម័យ - នៅក្រៅកិច្ចពិភាក្សានៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី ១៨ នាថ្ងៃទី ៨ ខែតុលា បណ្ឌិត Martin Ratcovich Leopardi ទីប្រឹក្សាគតិយុត្តជាន់ខ្ពស់ស្តីពីច្បាប់អន្តរជាតិ នៃក្រសួងការបរទេសស៊ុយអែត បានយល់ឃើញថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) បានបង្កើតក្របខ័ណ្ឌគតិយុត្តដ៏សំខាន់សម្រាប់សកម្មភាពទាំងឡាយនៅលើផ្ទៃសមុទ្រ រួមចំណែកបង្កើនស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្តរវាងបណ្តាប្រទេសនានា។
ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
យុគសម័យ - កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមការងារប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង Ho Chi Minh បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចទើបតែរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ នាក់បន្ថែមទៀតនៅតំបន់ B នៃឧទ្យាន Le Thi Rieng ដែលធ្វើឱ្យចំនួនអដ្ឋិធាតុសរុបដែលប្រមូលបានតាមរយៈយុទ្ធនាការស្វែងរកទាំងពីរលើកនៅទីនេះ កើនឡើងដល់ ៩៥៩ នាក់។
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
យុគសម័យ - ដើម្បីឆ្លើយតបទៅនឹងទិវាច្បាប់ វៀតណាម (ថ្ងៃទី ៩ ខែវិច្ឆិកា) ឆ្នាំ ២០២៦ ទីភ្នាក់ងារធានារ៉ាប់រងសង្គមទីក្រុង Ha Noi បានជំរុញការផ្សព្វផ្សាយគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងភាពអត់ការងារធ្វើតាមរយៈទម្រង់ជាច្រើន ចាប់ពីការសន្ទនាដោយផ្ទាល់រហូតដល់ការផ្សព្វផ្សាយនៅលើថ្នាលឌីជីថល។ តាមរយៈនោះ បានជួយឱ្យប្រជាពលរដ្ឋ និងសហគ្រាសយល់ច្បាស់អំពីសិទ្ធិ ផលប្រយោជន៍ ទំនួលខុសត្រូវ ព្រមទាំងម្ចាស់ការក្នុងការចូលរួម និងទទួលផលពីគោលនយោបាយសន្តិសុខសង្គមនានា។
កង K92 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៩ អដ្ឋិធាតុក្នុងរដូវប្រាំង ២០២៦-២០២៧
យុគសម័យ - កាលពីថ្ងៃទី ៧ ខែវិច្ឆិកា កង K92 ចំណុះបន្ទប់នយោបាយ បញ្ជាការដ្ឋានយោធាខេត្ត An Giang បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៣ អដ្ឋិធាតុនៅខេត្តកំពត (កម្ពុជា) ដោយបង្កើនចំនួនសរុបនៃអដ្ឋិធាតុដែលត្រូវបានប្រមូលផ្តុំក្នុងដំណាក់កាលទី ១ ដំណាក់កាល XXVI (រដូវប្រាំង ២០២៦-២០២៧) ឡើងដល់ ៩៩ អដ្ឋិធាតុ ក្នុងនោះមាន ២២ អដ្ឋិធាតុត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា។
ប្រជានេសាទទីក្រុង Da Nang ជាង ១៥០ នាក់ ត្រូវបានផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៩ និងទី ១០ ខែវិច្ឆិកា កងពលតូចជើងទឹកលេខ ១២៩ សហការជាមួយសាខានាយកដ្ឋានសមុទ្រ កោះ និងជលផលទីក្រុង Da Nang បានរៀបចំការផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ដល់ម្ចាស់ទូក ប្រធានក្រុមនាវា និងប្រជានេសាទជាង ១៥០ នាក់។ សកម្មភាពនេះបានរួមចំណែកលើកកម្ពស់ស្មារតីគោរពច្បាប់ និងរួមដៃគ្នាដោះស្រាយការព្រមាន «កាតលឿង» របស់គណៈកម្មការអឺរ៉ុប (EC)។
ផ្សព្វផ្សាយសេចក្តីស្រឡាញ់សមុទ្រ និងកោះ ចេញពីបណ្ឌិត្យសភាកងទ័ពជើងទឹក
យុគសម័យ - នាថ្ងៃទី ៥ ខែតុលា នៅខេត្ត Khanh Hoa បណ្ឌិត្យសភាកងទ័ពជើងទឹកបានសហការជាមួយសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុង Ho Chi Minh និងដេប៉ាតឺម៉ង់បូព៌ាវិទ្យា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិទីក្រុង Ho Chi Minh) រៀបចំកម្មវិធីជួបជុំប្រាស្រ័យទាក់ទង និងស្វែងយល់អំពីសមុទ្រ កោះវៀតណាម តាមរយៈនោះពង្រឹងការឃោសនា អប់រំ និងពង្រីកទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។
យុវជនផ្សព្វផ្សាយស្មារតីទទួលខុសត្រូវចំពោះព្រំដែន សមុទ្រ និងកោះ
យុគសម័យ - នាថ្ងៃទី ៤ ខែតុលា កម្មវិធី «ព្រំដែន សមុទ្រ កោះ ក្នុងដួងចិត្តខ្ញុំ» ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងនៅប៉ុស្តិ៍ការពារព្រំដែន Phuoc Thuan ដោយរួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់សមាជិកយុវជន សមាជិកសមាគម និងយុវជន ចំពោះភារកិច្ចកសាង និងការពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនជាតិ។
គោលនយោបាយទេសចរណ៍ត្រូវតែបង្កើតផលប្រយោជន៍ជូនសហគមន៍
យុគសម័យ - នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ១១ ខែវិច្ឆិកា ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាម សមាជិករដ្ឋសភាបានស្នើថា គោលនយោបាយអនុគ្រោះមិនគួរផ្អែកតែលើទំហំវិនិយោគ ឬចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវវាយតម្លៃលើប្រសិទ្ធភាពនៃការអភិវឌ្ឍគោលដៅទេសចរណ៍ លទ្ធភាពនៃការអភិរក្សធនធាន ការបង្កើតមុខរបរចិញ្ចឹមជីវិត និងការលើកកម្ពស់ប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
យុគសម័យ - ជាមួយនឹងទិសដៅអភិវឌ្ឍន៍ម៉ាកយីហោ «Vibrant Ho Chi Minh City – រស់រវើករាល់បទពិសោធជាក់ស្តែង» ទីក្រុង Ho Chi Minh ឆ្ពោះទៅរកការកសាងរូបភាពគោលដៅទេសចរណ៍ប្រកបដោយភាពស៊ីសង្វាក់គ្នា លើកកម្ពស់គុណភាពនៃការពិសោធជាក់ស្តែង និងបង្កើនតម្លៃសេដ្ឋកិច្ចពីវិស័យទេសចរណ៍។ ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៦ ចំណូលសរុបពីវិស័យទេសចរណ៍របស់ទីក្រុងសម្រេចបាន ៣០៧.២១៦ ពាន់លានដុង ស្មើនឹង ៩៣,១% នៃផែនការប្រចាំឆ្នាំ។
ទីក្រុង Ha Noi អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី បង្កើនការតភ្ជាប់គោលដៅទេសចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦
យុគសម័យ - ក្នុងបណ្តាខែចុងឆ្នាំ ២០២៦ Ha Noi ផ្តោតលើការទាញយកប្រៀបខ្លាំងនៃវប្បធម៌ បេតិកភណ្ឌ ភូមិរបរ និងអេកូទេសចរណ៍ ដើម្បីកសាងផលិតផលថ្មីៗ ព្រមជាមួយគ្នានោះកែលម្អគុណភាពសេវាកម្ម ជំរុញការផ្សារភ្ជាប់ជាមួយបណ្តាសហគ្រាសទេសចរណ៍ និងអនុវត្តបច្ចេកវិទ្យាឌីជីថល សំដៅឆ្ពោះទៅកាន់គោលដៅកំណើនទេសចរណ៍ក្នុងកម្រិតពីរខ្ទង់។
ទេសចរណ៍វៀតណាមបង្កើនល្បឿនឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវអន្តរជាតិ ២៥ លាននាក់ក្នុងឆ្នាំ ២០២៦
យុគសម័យ - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៧,៦៨ លាននាក់ សម្រេចបាន ៧០,៧% នៃគោលដៅប្រចាំឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទទួលភ្ញៀវចំនួន ២៥ លាននាក់ វិស័យទេសចរណ៍បានផ្តោតលើការផ្លាស់ប្តូរថ្មីសកម្មភាពជំរុញទេសចរណ៍ ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការទីផ្សារ និងការលើកកម្ពស់កម្រិតចំណាយរបស់ភ្ញៀវទេសចរ។
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
យុគសម័យ - Vinamilk Optimum Gold ត្រូវបានផ្តល់កិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ (Brand of the Year) នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦ - ២០២៧ (World Branding Awards 2026 - 2027) ដែលបានប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស ដោយជាតំណាងតែមួយគត់របស់វៀតណាមដែលបានឈ្នះក្នុងប្រភេទទំនិញម្សៅទឹកដោះគោកុមារ (Infant Formula)។ ក្នុងចំណោមតម្រូវការកាន់តែខ្ពស់ឡើងៗអំពីគុណភាព និងសុវត្ថិភាពនៃផលិតផលអាហារូបត្ថម្ភសម្រាប់កុមារតូច ពានរង្វាន់អន្តរជាតិនេះបានកត់សម្គាល់ពីកិត្យានុភាពនៃម៉ាកយីហោ និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីលើកកម្ពស់ស្តង់ដារអាហារូបត្ថម្ភរបស់ Vinamilk។
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ
យុគសម័យ - នៅចំពោះមុខស្ថានភាពជាក់ស្តែងដែលតម្លៃអចលនទ្រព្យនៅតែហួសពីលទ្ធភាពទូទាត់របស់ប្រជាពលរដ្ឋជាច្រើនរូប ទីក្រុងហូជីមិញកំពុងជំរុញការដោះស្រាយបញ្ហាស្មុគស្មាញខាងគតិយុត្ត អភិវឌ្ឍលំនៅឋានសង្គមកិច្ច ផ្ទះជួល និងលំនៅឋានពាណិជ្ជកម្មតម្លៃសមរម្យ សំដៅធ្វើឱ្យទីផ្សារមានតុល្យភាព និងឆ្លើយតបនឹងតម្រូវការស្នាក់នៅប្រកបដោយស្ថិរភាព។