យុគសម័យ - នៅក្នុងសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ «ពីផលិតផលវៀតណាម ទៅកាន់ម៉ាកយីហោប្រចាំតំបន់» សហគ្រាស និងអ្នកជំនាញផ្នែកទំនាក់ទំនងនៅតំបន់អាស៊ីអាគ្នេយ៍ បានផ្លាស់ប្តូរបទពិសោធន៍អំពីការពង្រីកទីផ្សារ ដោយសង្កត់ធ្ងន់លើតួនាទីនៃវប្បធម៌ និងឥរិយាបថប្រើប្រាស់របស់ប្រជាជនក្នុងតំបន់។ រឿងរ៉ាវនៃការអភិវឌ្ឍម៉ាកយីហោ RuNam នៅប្រទេសកម្ពុជា បានបង្ហាញពីតម្រូវការក្នុងការរួមបញ្ចូលគ្នារវាងអត្តសញ្ញាណវៀតណាម ជាមួយនឹងតម្រូវការរបស់អតិថិជននៅក្នុងមូលដ្ឋាន។
| វៀតណាមឆ្ពោះទៅរកការផលិតវ៉ាក់សាំងជំនាន់ថ្មីចំនួន ៣ ប្រភេទដោយខ្លួនឯងនៅអាស៊ីអាគ្នេយ៍ គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា |
![]() |
| ឈុតឆាកសន្និសីទ។ |
សិក្ខាសាលានេះរៀបចំឡើងដោយសម្ព័ន្ធបណ្តាញក្រុមហ៊ុនទំនាក់ទំនងអាស៊ីអាគ្នេយ៍ (SEA CAN Alliance) សហការជាមួយក្រុមហ៊ុនទំនាក់ទំនង Chi Communications ដែលជាសមាជិកស្ថាបនិក និងជាចំណុចបង្គោលរបស់ SEA CAN Alliance ប្រចាំនៅប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីភោជនីយដ្ឋាន Nuoc ក្នុងនាមជាដៃគូទីតាំង និង Advertising Vietnam ជាដៃគូផ្សព្វផ្សាយព័ត៌មាន។
នៅក្នុងសិក្ខាសាលានេះ តំណាងសហគ្រាស និងអ្នកជំនាញផ្នែកទំនាក់ទំនងនៅក្នុងតំបន់ បានផ្លាស់ប្តូរយោបល់គ្នាអំពីតួនាទីនៃវប្បធម៌ ឥរិយាបថប្រើប្រាស់ និងបរិយាកាសទំនាក់ទំនងក្នុងតំបន់ នៅក្នុងដំណើរការនាំយកផលិតផលវៀតណាមទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។
មតិយោបល់នានាបានផ្តោតសំខាន់លើការស្វែងយល់អំពីលក្ខណៈពិសេសនៃទីផ្សារនីមួយៗ ការជ្រើសរើសវិធីសាស្ត្រចូលទៅកាន់ទីផ្សារឱ្យបានសមស្រប ទន្ទឹមនឹងការតភ្ជាប់ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងម៉ាកយីហោនៅកម្រិតតំបន់។
ចំណុចលេចធ្លោមួយនៃសិក្ខាសាលានេះ គឺការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទ្ទេសក៍ GO SEA Guidebook ដែលប្រមូលផ្តុំនូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងរបស់សមាជិក SEA CAN Alliance នៅក្នុងទីផ្សារចំនួនប្រាំពីរក្នុងតំបន់អាស៊ីអាគ្នេយ៍។
សៀវភៅមគ្គុទ្ទេសក៍នេះបានចងក្រងជាប្រព័ន្ធនូវបញ្ហាទាំងឡាយដែលសហគ្រាសត្រូវពិចារណាមុននឹងពង្រីកប្រតិបត្តិការអាជីវកម្ម ដោយផ្តល់នូវមូលដ្ឋានយោងសម្រាប់ប្រៀបធៀបលក្ខណៈពិសេសរវាងទីផ្សារនានា និងកំណត់ខ្លឹមសារដែលចាំបាច់ត្រូវសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ។
តាមរយៈបណ្តាញអ្នកជំនាញ និងសៀវភៅមគ្គុទ្ទេសក៍ GO SEA Guidebook សម្ព័ន្ធ SEA CAN Alliance មានបំណងបង្កើតបណ្តាញព័ត៌មាន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជួយសហគ្រាសកសាងផែនការពង្រីកទីផ្សារឱ្យសមស្របទៅនឹងសមត្ថភាព និងគោលដៅអភិវឌ្ឍន៍រយៈពេលវែង។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ សិក្ខាសាលាបានឧទ្ទេសនាមអំពីបទពិសោធន៍នៃការពង្រីកប្រតិបត្តិការទៅកាន់ប្រទេសកម្ពុជារបស់ RuNam ដែលជាខ្សែសង្វាក់ភោជនីយដ្ឋាន និងហាងកាហ្វេចំណុះក្រុមហ៊ុនភាគហ៊ុន NISO (វៀតណាម)។ នេះគឺជាករណីសិក្សាជាក់ស្តែងស្តីពីការនាំយកអត្តសញ្ញាណវៀតណាមទៅកាន់ទីផ្សារបរទេស តាមរយៈបទពិសោធន៍ផ្នែកម្ហូបអាហារ។
លោកស្រី To Nguyen Bich Ngoc ប្រធានផ្នែកប្រតិបត្តិការរបស់ RuNam ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា ទោះបីជាមានទីតាំងភូមិសាស្ត្រនៅជិតគ្នាក៏ដោយ ក៏ប្រទេសវៀតណាម និងប្រទេសកម្ពុជា នៅតែមានភាពខុសគ្នាខ្លះៗអំពីទម្លាប់ប្រើប្រាស់ និងការរំពឹងទុករបស់អតិថិជន។
លោកស្រី Ngoc បានមានប្រសាសន៍ថា៖ «ឆ្លងកាត់ដំណើរការប្រតិបត្តិការ យើងសង្កេតឃើញថា អតិថិជននៅប្រទេសកម្ពុជាចង់ភ្លក្សរសជាតិដើមរបស់វៀតណាម នៅក្នុងបរិយាកាសទទួលទានអាហារដ៏ប្រណីត ជាមួយនឹងសេវាកម្មដែលស័ក្តិសមគ្នា។ ហេតុដូច្នេះហើយ RuNam យកចិត្តទុកដាក់ធ្វើឱ្យមានភាពស៊ីសង្វាក់គ្នាចាប់ពីមុខម្ហូប បរិយាកាសហាង រហូតដល់គុណភាពបម្រើសេវាកម្ម ទន្ទឹមនឹងការពិចារណាលើកម្លាំងទិញនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការកែសម្រួលឱ្យបានសមស្រប»។
បទពិសោធន៍របស់ RuNam បានបង្ហាញថា ការនាំយកម៉ាកយីហោវៀតណាមទៅកាន់ទីផ្សារតំបន់ ចាំបាច់ត្រូវថែរក្សាគុណតម្លៃពិសេសនៃផលិតផល ទន្ទឹមនឹងការស្វែងយល់អំពីតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់នៅតាមប្រទេសនីមួយៗក្នុងពេលតែមួយ។
តាមរយៈសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ និងការតភ្ជាប់អ្នកជំនាញ សិក្ខាសាលានេះបានរួមចំណែកផ្តល់ព័ត៌មានជាក់ស្តែងបន្ថែមទៀត ដើម្បីឱ្យសហគ្រាសវៀតណាមជ្រើសរើសវិធីសាស្ត្រចូលទៅកាន់ទីផ្សារ អភិវឌ្ឍម៉ាកយីហោ និងស្វែងរកឱកាសសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍៕
ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសិទ្ធិផលប្រយោជន៍របស់សហគមន៍ យុគសម័យ - នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ១០ ខែវិច្ឆិកា ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ សមាជិករដ្ឋសភាបានស្នើឱ្យពង្រីកគោលនយោបាយគាំទ្រសិប្បករ និងប្រជាពលរដ្ឋនៅតាមតំបន់ជនជាតិភាគតិច ការពារចំណេះដឹងប្រពៃណីរបស់ប្រជាជន និងកសាងយន្តការចែករំលែកផលប្រយោជន៍ពីការធ្វើអាជីវកម្មលើបេតិកភណ្ឌ។ មតិយោបល់នានាបានសង្កត់ធ្ងន់លើតម្រូវការនៃការធានាឱ្យអ្នកថែរក្សាវប្បធម៌បានចូលរួម ទទួលបានផលប្រយោជន៍ និងមានប្រភពធនធានដើម្បីបន្តបង្ហាត់បង្រៀនដល់មនុស្សជំនាន់ក្រោយ។ |
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ យុគសម័យ - ទីក្រុង Ho Chi Minh បានដាក់ចេញនូវគោលដៅជំរុញឱ្យឧស្សាហកម្មវប្បធម៌មានកំណើនជាមធ្យមប្រមាណ ១២% ក្នុងមួយឆ្នាំ និងរួមចំណែកពី ៧-៨% នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់ (GRDP) នៅត្រឹមឆ្នាំ ២០៣០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងកំពុងសិក្សាស្រាវជ្រាវការផ្លាស់ប្តូរថ្មីនូវយន្តការប្រតិបត្តិការនៃស្ថាប័នវប្បធម៌នានា ការកៀរគរប្រភពធនធានពីសង្គម ការអភិវឌ្ឍទីផ្សារកម្មសិទ្ធិបញ្ញា និងការតភ្ជាប់សកម្មភាពច្នៃប្រឌិតជាមួយនឹងតម្រូវការរបស់សាធារណជន។ |

មតិពីមិត្តអ្នកអាន