វៀតណាមឆ្ពោះទៅរកការផលិតវ៉ាក់សាំងជំនាន់ថ្មីចំនួន ៣ ប្រភេទដោយខ្លួនឯងនៅអាស៊ីអាគ្នេយ៍

08:00 | 16/09/2026 ឌឿងង្វៀន

យុគសម័យ - Sanofi (បារាំង) និងក្រុមហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានប្រកាសអំពីផែនការអាទិភាពផលិតនៅវៀតណាមនូវវ៉ាក់សាំងជំនាន់ថ្មីចំនួនបីប្រភេទសម្រាប់កុមារ និងមនុស្សពេញវ័យ។ យោងតាមផែនការ វៀតណាមនឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានសមត្ថភាពផលិតវ៉ាក់សាំងទាំងនេះដោយខ្លួនឯង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ​ពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ បង្កើនលទ្ធភាពអភិក្រម និងផលិតវ៉ាក់សាំង ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតរបស់វៀតណាមនាពេលអនាគត

ក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចវៀតណាម - បារាំង ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែកញ្ញា នៅ Paris អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើការ ពិភាក្សាជាមួយតំណាងបណ្តាសហគ្រាសឆ្នើមនៃប្រទេសទាំងពីរ អំពីវិស័យសហប្រតិបត្តិការសំខាន់ៗ ក្នុងនោះមានវិស័យសុខាភិបាល និងឱសថ។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងប្រធានាធិបតីបារាំង Emmanuel Macron ស្តាប់ VNVC រាយការណ៍អំពីផែនការផលិតវ៉ាក់សាំងជំនាន់ថ្មីចំនួន ៣ ប្រភេទនៅវៀតណាម នៅក្នុងវេទិកាធុរកិច្ចវៀតណាម - បារាំង។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងប្រធានាធិបតីបារាំង Emmanuel Macron ស្តាប់ VNVC រាយការណ៍អំពីផែនការផលិតវ៉ាក់សាំងជំនាន់ថ្មីចំនួន ៣ ប្រភេទនៅវៀតណាម នៅក្នុងវេទិកាធុរកិច្ចវៀតណាម - បារាំង។

នៅទីនេះ តំណាងសម្ព័ន្ធក្រុមហ៊ុន Sanofi (បារាំង) និងក្រុមហ៊ុនវ៉ាក់សាំង VNVC (វៀតណាម) បានរាយការណ៍ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អំពីដំណើរការនៃការដាក់បញ្ចូលវ៉ាក់សាំងជំនាន់ថ្មីនានាឱ្យចូលក្នុងចង្វាក់ផលិតកម្មនៅវៀតណាម។

នៅក្នុងក្របខ័ណ្ឌនៃវេទិកានោះផងដែរ ក្រោមអធិបតីភាពជាសាក្សីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងបារាំង ក្រុមហ៊ុន Sanofi និង VNVC បានប្រគល់សេចក្តីថ្លែងការណ៍រួម ដោយកំណត់ជាផ្លូវការនូវផលិតផលចំនួនបីប្រភេទដែលត្រូវបានផ្តល់អាទិភាពផលិតនៅរោងចក្រវ៉ាក់សាំង និងជីវឱសថ VNVC។

បញ្ជីនេះរួមមាន វ៉ាក់សាំង ៦ មុខក្នុង ១ ដែលប្រើប្រាស់សមាសធាតុជំងឺក្អកមាន់អាកោសិកា វ៉ាក់សាំងផ្តាសាយធំតាមរដូវកាល និងវ៉ាក់សាំងរលាកស្រោមខួរក្បាលដោយបាក់តេរី Meningococcus។

តំណាងក្រុមហ៊ុន Sanofi និង VNVC ប្រគល់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងជំនាន់ថ្មីដ៏សំខាន់ចំនួនបីប្រភេទ សម្រាប់កុមារ និងមនុស្សពេញវ័យនៅវៀតណាម។
តំណាងក្រុមហ៊ុន Sanofi និង VNVC ប្រគល់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងជំនាន់ថ្មីដ៏សំខាន់ចំនួនបីប្រភេទ សម្រាប់កុមារ និងមនុស្សពេញវ័យនៅវៀតណាម។

ទាំងនេះសុទ្ធសឹងតែជាវ៉ាក់សាំងចាំបាច់បំផុត ដែលមានតម្រូវការប្រើប្រាស់ខ្ពស់នៅវៀតណាម រួមចំណែកបង្ការជំងឺកាចសាហាវជាច្រើនដែលមានហានិភ័យឆ្លងរាលដាល និងបង្កឱ្យមានអត្រាស្លាប់ខ្ពស់។ មុខសញ្ញាប្រើប្រាស់មានវិសាលភាពគ្របដណ្តប់លើក្រុមអាយុជាច្រើន ចាប់ពីកុមារតូចៗ យុវវ័យ រហូតដល់មនុស្សពេញវ័យ និងមនុស្សវ័យចំណាស់។

វ៉ាក់សាំងជំនាន់ថ្មីទាំងបីប្រភេទខាងលើ ក៏ត្រូវបានកំណត់ថាស្ថិតក្នុងក្រុមផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។

ការជំរុញការផលិតវ៉ាក់សាំងទាំងនេះនៅក្នុងប្រទេស ត្រូវបានរំពឹងថានឹងរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មវ៉ាក់សាំង និងឱសថទំនើបរបស់វៀតណាម លើកកម្ពស់សមត្ថភាពម្ចាស់ការចំពោះតម្រូវការអភិវឌ្ឍន៍លោតផ្លោះនៃវិស័យសុខាភិបាល ព្រមទាំងបង្កើនឋានៈរបស់វៀតណាមជាបណ្តើរៗនៅក្នុងខ្សែច្រវាក់តម្លៃបច្ចេកវិទ្យាជីវសាស្ត្រសកលលោក៕

កម្ពុជាស្ថិន​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧ ដែល​វៀតណាម​​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ “លិខិតឆ្លងដែន​វ៉ាក់សាំង​កូវីដ” កម្ពុជាស្ថិន​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧ ដែល​វៀតណាម​​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ “លិខិតឆ្លងដែន​វ៉ាក់សាំង​កូវីដ”
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thi Thu Hằng បាននិយាយថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃ “លិខិតឆ្លងដែនវ៉ាក់សាំង” ជាមួយប្រទេសចំនួន១៧ គិតត្រឹមថ្ងៃទី១៧ ខែមីនា រួមទាំងប្រទេសកម្ពុជាផងដែរ។
វៀតណាមបានឈានដល់កិច្ចព្រមព្រៀងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងជាមួយប្រទេសចំនួន ១៩ វៀតណាមបានឈានដល់កិច្ចព្រមព្រៀងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងជាមួយប្រទេសចំនួន ១៩
យុគសម័យ - អ្នកនាំពាក្យរង លោកស្រី Pham Thu Hang បាននិយាយ កាលពីថ្ងៃទី ៤ ខែមេសាថា ក្រសួងសុខាភិបាលមានសេចក្តីប្រកាសអំពីដំណើរការផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសវៀតណាម ហើយនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែមេសា។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tay Ninh អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ព្រំដែន
ការនាំយកម៉ាកយីហោវៀតណាមទៅកាន់តំបន់អាស៊ីអាគ្នេយ៍ តាមរយៈអត្តសញ្ញាណវប្បធម៌
សហគមន៍ប្រើប្រាស់ភាសាបារាំង បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា
ក្រុមហ៊ុន Metfone គាំទ្រការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យឧត្តមសិក្សានៅប្រទេសកម្ពុជា
ខេត្ត An Giang និងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កម្ពុជាជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ