ខេត្ត Tay Ninh អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ព្រំដែន

21:49 | 22/11/2026 ឌឿងង្វៀន

យុគសម័យ - នៅត្រឹមឆ្នាំ ២០៣០ ខេត្ត Tay Ninh បានដាក់គោលដៅជំរុញទំហំនៃការលក់ទំនិញតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមបណ្តាឃុំជាប់ព្រំដែន ឱ្យមានកំណើនជាមធ្យមពី ១៥% ទៅ ២០% ក្នុងមួយឆ្នាំ។ ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែងជិត ៣៦៩ គីឡូម៉ែត្រ ជាប់ជាមួយប្រទេសកម្ពុជា ខេត្តនេះកំពុងផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ភស្តុភារកម្ម និងការលើកកម្ពស់សមត្ថភាពធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងពង្រីកទីផ្សារប្រើប្រាស់ទំនិញ។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា ខេត្ត Tay Ninh អភិវឌ្ឍសេដ្ឋកិច្ចពីឧត្តមភាពច្រកទ្វារព្រំដែន
សកម្មភាពនាំចេញ នាំចូលទំនិញនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh។
សកម្មភាពនាំចេញ នាំចូលទំនិញនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh។

ខេត្ត Tay Ninh កំពុងជំរុញការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីទាញយកផលប្រយោជន៍ពីឧត្តមភាពសេដ្ឋកិច្ចច្រកទ្វារព្រំដែន ធ្វើទំនើបកម្មសកម្មភាពពាណិជ្ជកម្ម និងដោះស្រាយបញ្ហាប្រឈមនៅក្នុងការប្រើប្រាស់ទំនិញ។ ទន្ទឹមនឹងគោលនយោបាយគាំទ្ររបស់មូលដ្ឋាន ការចូលរួមពីសហគ្រាសផ្នែកបច្ចេកវិទ្យា ភស្តុភារកម្ម និងកសិកម្ម ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅតំបន់ព្រំដែន។

ដាក់គោលដៅឱ្យមូលដ្ឋានអាជីវកម្ម ១០០% អនុវត្តការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់

គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានកសាងផែនការមេស្តីពីការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ព្រំដែនសម្រាប់ដំណាក់កាលឆ្នាំ ២០២៧-២០៣០ ដោយឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម។

យោងតាមលោក Truong Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh មូលដ្ឋានបានដាក់គោលដៅថា នៅត្រឹមឆ្នាំ ២០៣០ ទំហំនៃការលក់ទំនិញតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមបណ្តាឃុំជាប់ព្រំដែន នឹងកើនឡើងជាមធ្យមពី ១៥% ទៅ ២០% ក្នុងមួយឆ្នាំ។

ខេត្តខិតខំឱ្យតួអង្គផលិតកម្ម និងអាជីវកម្ម ១០០% នៅតំបន់ព្រំដែន ទទួលបានការបណ្តុះបណ្តាលបំណិនលក់ទំនិញនៅលើថ្នាលឌីជីថល និងឱ្យសហគ្រាស សហករណ៍ និងមូលដ្ឋានអាជីវកម្ម ១០០% អនុវត្តការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់។

ទន្ទឹមនឹងនេះ សហគ្រាស សហករណ៍ និងគ្រួសារអាជីវកម្មចំនួន ៦០% មានសកម្មភាពលក់ទំនិញតាមប្រព័ន្ធអនឡាញ ដែលក្នុងនោះមាន ៤០% បង្កើតបានជាប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកជារៀងរាល់ឆ្នាំ។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ខេត្ត Tay Ninh យកចិត្តទុកដាក់លើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅតំបន់ព្រំដែន ព្រមទាំងសិក្សាស្រាវជ្រាវអភិវឌ្ឍប្រព័ន្ធ Wi-Fi សាធារណៈនៅតាមទីប្រជុំជន ផ្សារព្រំដែន និងមជ្ឈមណ្ឌលពាណិជ្ជកម្មច្រកទ្វារព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។

ខេត្តក៏បានតម្រង់ទិសទាក់ទាញការវិនិយោគសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មឆ្លាតវៃ ឃ្លាំងគយឯកទេស និងឃ្លាំងត្រជាក់សម្រាប់រក្សាទុកកសិផល នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai និង Xa Mat។ សំណង់ទាំងនេះត្រូវបានរំពឹងថានឹងបំពាក់បច្ចេកវិទ្យាបែងចែកប្រភេទទំនិញដោយស្វ័យប្រវត្តិ និងការគ្រប់គ្រងឃ្លាំងឆ្លាតវៃ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការចរាចរ និងការរក្សាទុកទំនិញ។

ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខេត្តផ្តោតសំខាន់លើការបណ្តុះបណ្តាលបំណិនឌីជីថលដល់មន្ត្រី សហគ្រាស សហករណ៍ និងគ្រួសារអាជីវកម្ម ចាប់ពីការថតរូប ការថតវីដេអូផលិតផល ការផ្សាយផ្ទាល់លក់ទំនិញ រហូតដល់ការគ្រប់គ្រងស្តង់ទំនិញនៅលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក និងការបំពេញបែបបទនាំចេញតាមប្រព័ន្ធអនឡាញទៅកាន់ប្រទេសកម្ពុជា។

ការតម្រង់ទិសអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកបៃតង ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ តាមរយៈការប្រើប្រាស់សម្បកវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ការបង្កើនប្រសិទ្ធភាពសកម្មភាពដឹកជញ្ជូន និងការប្រើប្រាស់កូដ QR ដើម្បីតាមដានប្រភពដើមផលិតផល។

ការដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា និងភស្តុភារកម្ម

យោងតាមលោក Nguyen Ho Bao Linh នាយកក្រុមហ៊ុនពហុព័ត៌មាន Van Hoa ដែលជាអង្គភាពគ្រប់គ្រងប្រតិបត្តិការថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកចំនួនពីរគឺ cholonghoa.com (ផ្សារ Long Hoa) និង vieclamgap.vn (TAY NINH 24H) បានឱ្យដឹងថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងមូលដ្ឋាននៅតែជួបប្រទះការលំបាកជាច្រើន។

ទម្លាប់នៃការទិញទំនិញតាមបែបប្រពៃណីនៅតែមានភាពពេញនិយម ខណៈដែលបំណិនឌីជីថលរបស់សហគ្រាសធុនតូច និងគ្រួសារអាជីវកម្មនៅមានកម្រិត។ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងធនធានមនុស្សផ្នែកបច្ចេកវិទ្យាដែលមិនទាន់មានភាពស៊ីសង្វាក់គ្នា ក៏បានជះឥទ្ធិពលដល់លទ្ធភាពនៃការពង្រីកទីផ្សារផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ខេត្ត Tay Ninh មានសក្តានុពលក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងការផ្សព្វផ្សាយ និងការប្រើប្រាស់កសិផល ផលិតផលពិសេសប្រចាំតំបន់ និងផលិតផល OCOP។

លោក Linh បានស្នើឱ្យមានគោលនយោបាយគាំទ្របន្ថែមទៀតដល់សហគ្រាស ក្នុងការលើកកម្ពស់បំណិនឌីជីថល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យបានពេញលេញ និងការពង្រីកបណ្តាញចែកចាយ។ ជាពិសេស ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ការគាំទ្រសហគ្រាសឱ្យចូលទៅកាន់ថ្នាលអន្តរជាតិ និងការស្វែងរកដៃគូ នឹងបង្កើតឱកាសបន្ថែមទៀតក្នុងការនាំយកផលិតផលក្នុងស្រុកទៅកាន់ទីផ្សារបរទេស។

នៅក្នុងវិស័យភស្តុភារកម្ម លោកស្រី Trinh Thi Xuan Dieu អគ្គនាយិកាក្រុមហ៊ុន Logsun Global Logistics បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវគោកបច្ចុប្បន្នគឺជាមធ្យោបាយចម្បងនៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - កម្ពុជា។

ខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗរួមមាន ផ្លូវជាតិលេខ ២២ និងគូច្រកទ្វារព្រំដែន Moc Bai - បាវិត ដែលតភ្ជាប់ទីក្រុង Ho Chi Minh ជាមួយរាជធានីភ្នំពេញ រួមជាមួយនឹងខ្សែផ្លូវ Xa Mat - ត្រពាំងផ្លុង។

ទោះបីជាប្រទេសកម្ពុជាមានតម្រូវការខ្ពស់ចំពោះកសិផល អនុផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាមក៏ដោយ ក៏សកម្មភាពភស្តុភារកម្មតាមព្រំដែននៅតែប្រឈមមុខនឹងការលំបាកនានា ដូចជា កង្វះខាតឃ្លាំងត្រជាក់ ចំណតរថយន្ត ហានិភ័យនៃការកកស្ទះចរាចរណ៍នៅរដូវមមាញឹក នីតិវិធីរដ្ឋបាលមិនទាន់មានភាពល្អប្រសើរ និងការចំណាយបន្ថែមផ្សេងៗ។

ក្រៅពីនេះ សហគ្រាសនាំចេញក៏ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវអំពីសម្បកវេចខ្ចប់ និងស្លាកសញ្ញាជាភាសាខ្មែរផងដែរ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន ក្រុមហ៊ុន Logsun Global Logistics បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន និងការតាមដានការបញ្ជាទិញតាមប្រព័ន្ធអនឡាញក្នុងពេលវេលាជាក់ស្តែង។

សហគ្រាសក៏បានវិនិយោគលើប្រព័ន្ធឃ្លាំងត្រជាក់នៅខេត្ត Tay Ninh ដែលនៅជិតតំបន់ផលិតកម្ម និងច្រកទ្វារព្រំដែន ដោយរួមចំណែកកាត់បន្ថយអត្រាខូចខាតកសិផលស្រស់ពី ២០% ទៅ ៤០% បើប្រៀបធៀបទៅនឹងវិធីសាស្ត្រដឹកជញ្ជូនដែលមិនមានការរក្សាទុកក្នុងភាពត្រជាក់។

លើសពីនេះ ក្រុមហ៊ុន Logsun Global Logistics បានតភ្ជាប់បណ្តាញដៃគូនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីគាំទ្រការចែកចាយទំនិញទៅកាន់ប្រព័ន្ធលក់រាយ ព្រមទាំងផ្តល់សេវាកម្មប្រឹក្សាយោបល់លើការវេចខ្ចប់ ការបោះពុម្ពស្លាកសញ្ញាជាភាសាខ្មែរ និងការគាំទ្រនីតិវិធីត្រួតពិនិត្យភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់គុណភាព។

យោងតាមលោកស្រី Trinh Thi Xuan Dieu សេវាកម្មភស្តុភារកម្មពេញលេញចាប់ពីដំណាក់កាលផលិតកម្ម ឃ្លាំងត្រជាក់ ការដឹកជញ្ជូន រហូតដល់នីតិវិធីគយ និងការចែកចាយ អាចជួយឱ្យសហគ្រាសសន្សំសំចៃបានពី ១០% ទៅ ១៥% នៃការចំណាយសរុបលើផ្នែកភស្តុភារកម្ម។

ដើម្បីអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកតាមព្រំដែន លោកស្រីបានស្នើឱ្យបន្តសម្រួលនីតិវិធីរដ្ឋបាល ជំរុញយន្តការច្រកចេញចូលតែមួយ វិនិយោគប្រកបដោយភាពស៊ីសង្វាក់គ្នាលើប្រព័ន្ធឃ្លាំងត្រជាក់ និងទីលានប្រមូលផ្តុំទំនិញនៅតាមច្រកទ្វារព្រំដែនសំខាន់ៗ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន។

ការធ្វើស្តង់ដារូបនីយកម្មផលិតផល ដើម្បីពង្រីកទីផ្សារ

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភស្តុភារកម្ម គុណភាពទំនិញ សមត្ថភាពគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងវិធីសាស្ត្រធ្វើអាជីវកម្ម ក៏ជាកត្តាដ៏សំខាន់ចំពោះការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនផងដែរ។

លោក Nguyen Hong Long នាយកក្រុមហ៊ុន Proton ដែលជាសហគ្រាសជាសមាជិកពេញសិទ្ធិនៃសហព័ន្ធផ្សារបោះដុំពិភពលោកចាប់តាំងពីឆ្នាំ ២០១៨ បានវាយតម្លៃថា សកម្មភាពអាជីវកម្មរបស់អាជីវករជាច្រើននាពេលបច្ចុប្បន្ន នៅតែពឹងផ្អែកជាចម្បងលើបទពិសោធន៍តាមបែបប្រពៃណី ដោយមានការប្រើប្រាស់បច្ចេកវិទ្យាតិចតួច។

ស្ថានភាពជាក់ស្តែងនេះ បានបង្កើតជាគម្លាតរវាងវិធីសាស្ត្រគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅក្នុងមូលដ្ឋាន ជាមួយនឹងនិន្នាការអភិវឌ្ឍន៍អន្តរជាតិ ដែលដាក់ចេញនូវតម្រូវការក្នុងការផ្លាស់ប្តូរថ្មីនូវរបៀបរៀបចំ និងប្រតិបត្តិការសកម្មភាពអាជីវកម្ម។

នៅក្នុងវិស័យកសិកម្ម លោក Pham Xuan Phong នាយកក្រុមហ៊ុនកសិកម្ម Xanh va Xanh យល់ឃើញថា សហគ្រាសវៀតណាមចាំបាច់ត្រូវផ្លាស់ប្តូរពីការលក់ផលិតផលទោល ទៅជាការផ្គត់ផ្គង់ដំណោះស្រាយគ្រប់ជ្រុងជ្រោយ នៅពេលចូលទៅកាន់ទីផ្សារតាមរយៈពាណិជ្ជកម្មតាមព្រំដែន។

យោងតាមលោក សហគ្រាសមិនត្រឹមតែនាំចេញជី និងសម្ភារកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវឆ្ពោះទៅរកការផ្គត់ផ្គង់នូវដំណើរការដាំដុះពេញលេញដែលមានប្រសិទ្ធភាព សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

ការធ្វើស្តង់ដារូបនីយកម្មគុណភាពផលិតផលចាប់ពីដំណាក់កាលផលិតកម្ម រួមផ្សំជាមួយនឹងការទាញយកផលប្រយោជន៍ពីបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន នឹងជួយឱ្យកសិផល និងសម្ភារកសិកម្មរបស់ប្រទេសវៀតណាម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារតំបន់។

ជាក់ស្តែងបានបង្ហាញថា ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ព្រំដែន ត្រូវការការសម្របសម្រួលរវាងគោលនយោបាយគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធភស្តុភារកម្ម សមត្ថភាពធ្វើអាជីវកម្ម និងគុណភាពទំនិញ។

ការតភ្ជាប់ថ្នាលប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ជាមួយនឹងប្រព័ន្ធឃ្លាំងស្តុកទំនិញ និងដឹកជញ្ជូនទំនើប ទន្ទឹមនឹងការគាំទ្រសហគ្រាសក្នុងការធ្វើស្តង់ដារូបនីយកម្មផលិតផល និងការចូលទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - កម្ពុជា។

ជាមួយនឹងការតម្រង់ទិសអភិវឌ្ឍន៍សម្រាប់ដំណាក់កាលឆ្នាំ ២០២៧-២០៣០ រួមជាមួយការចូលរួមពីសហគមន៍សហគ្រាស ខេត្ត Tay Ninh ឆ្ពោះទៅរកការទាញយកផលប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាពពីឧត្តមភាពច្រកទ្វារព្រំដែន ពង្រីកទីផ្សារប្រើប្រាស់ និងកសាងជាជំហានៗនូវប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែនប្រកបដោយភាពទំនើប និងចីរភាព៕

ថវិកាជាង ៥២៩ លានដុង ជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន Dong Nai ថវិកាជាង ៥២៩ លានដុង ជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន Dong Nai
យុគសម័យ - នៅថ្ងៃទី ៦ ខែវិច្ឆិកា នៅឃុំ Bu Gia Map សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Dong Nai បានសហការរៀបចំកម្មវិធី «ការផ្លាស់ប្តូរប្រជាជនឃុំព្រំដែនឆ្នាំ ២០២៦» ដោយបានប្រគល់អំណោយ និងសំណង់ជាច្រើនជួយឧបត្ថម្ភដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជួបការលំបាក ជាមួយនឹងតម្លៃសរុបជាង ៥២៩ លានដុង ដែលរួមចំណែកពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា។
ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌ ខេត្ត Cao Bang អភិវឌ្ឍទេសចរណ៍តំបន់ព្រំដែនផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌
យុគសម័យ - ជាមួយនឹងបណ្តាគោលដៅទេសចរណ៍ល្បីល្បាញដូចជា ទឹកធ្លាក់ Ban Gioc រូងភ្នំ Nguom Ngao និងភូមិថ្ម Khuoi Ky ឃុំ Dam Thuy (ខេត្ត Cao Bang) កំពុងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍នានាដែលផ្សារភ្ជាប់នឹងវប្បធម៌ក្នុងតំបន់ កែលម្អគុណភាពសេវាកម្ម និងពង្រីកការពិសោធជាក់ស្តែង សំដៅទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរជាងមុន។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tay Ninh អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ព្រំដែន
ការនាំយកម៉ាកយីហោវៀតណាមទៅកាន់តំបន់អាស៊ីអាគ្នេយ៍ តាមរយៈអត្តសញ្ញាណវប្បធម៌
សហគមន៍ប្រើប្រាស់ភាសាបារាំង បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា
ក្រុមហ៊ុន Metfone គាំទ្រការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យឧត្តមសិក្សានៅប្រទេសកម្ពុជា
ខេត្ត An Giang និងខេត្តចំនួនបីរបស់ប្រទេសកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា