ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung នៅខេត្ត Lao Cai

11:30 2020/11/12

នៅពេលដល់អាយុរៀបមង្គលការនោះ ទាំងកំលោះ និងក្រមុំជនជាតិ Nung តែងតែមានសេរីភាពក្នុងការស្រឡាញ់ និងស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកាលៈទេសៈដែលស្គាល់គ្នានៅពេលទៅធ្វើស្រែចំកា ជួបគ្នានៅតាមផ្សារ ហើយត្រូវចិត្តគ្នាក្នុងរាត្រីមហោស្រពចម្រៀង Luon នោះ បើសិនជាកូនកំលោះនិងកូនក្រមុំត្រូវចិត្តគ្នានោះ គឺខាងកូនកំលោះនឹងជំរាបឪពុកម្តាយ របស់ខ្លួនឱ្យអញ្ជើញមេអណ្ដើកទៅផ្ទះកូនក្រមុំ ដើម្បីសុំរៀបមង្គលការតែម្ដង។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung នៅខេត្ត Lao Cai
ពិធីទទួលកូនក្រមុំក្នុងអាពារហ៍ពិពារហ៍របស់ជនជាតិ Nung (រូបថត៖ baotuyenquang.com.vn)

លោក Tran Chi Nhan អនុប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Hong Su Phi ខេត្ត Lao Cai បានឲ្យដឹងថា៖ ពិធីរៀបមង្គលការរបស់ជនជាតិ Nung នៅទីនេះបានចាប់ផ្តើមដោយពិធីចែចូវ។ លោកបានសំណេះសំណាលថា៖ “នៅក្នុងពិធីចែចូវនេះ មេអណ្ដើកបានសុំការអនុញ្ញាតពីឪពុក ម្តាយខាង កូន ក្រមុំ យល់ព្រមឲ្យគូស្រករទាំងពីរនាក់អាចរៀបការនឹងគ្នា។ ប្រសិនបើទទួលបានការយល់ព្រមហើយនោះ ពួកគេនឹងណាត់ជួបគ្នាក្នុងរយៈពេលប្រហែល ១០ ថ្ងៃទៀត មេអណ្ដើកនិងក្រុមគ្រួសារកូនកំលោះ នឹងទៅកាន់ផ្ទះកូនក្រមុំ ដើម្បីអនុវត្តន៍ពិធីជូនគ្រឿងបណ្ដាការសុំភ្ជាប់ពាក្យ និងពិធីស្ដីដណ្ដឹងជាមួយគ្រឿង បណ្ដាការដូចជា មាន់ឈ្មោលក្រៀវ ដែលបានដាក់ក្នុងទ្រុងដោយភ្ជាប់នឹងក្រដាសក្រហម ស្រាមួយដបនិងស្ករគ្រាប់មួយចំនួន។ ក្រោយមក ពួកគេអនុវត្តន៍ពិធីសំខាន់មួយទៀត ពោលគឺក្រោយពេលទទួលទានសាច់មាន់ហើយ ពួកគេបានយកឆ្អឹងភ្លៅជើងមាន ឲ្យគ្រូសែនទាញថា តើកូនកំលោះនិងកូនក្រមុំជាគូព្រេងជាមួយគ្នាដែរឬអត់។ ប្រសិនបើជា ព្រហ្មលិខិត គឺពួកគេនឹងជ្រើសរើសយកថ្ងៃជាវេលាល្អដើម្បីរៀបចំពិធីរៀបអាពាហ៍ ពិពាហ៍”

ក្នុងពិធីភ្ជាប់ពាក្យ ក្រុមគ្រួសារទាំងសងខាងនឹងពិភាក្សាគ្នាអំពីគ្រឿងបណ្ដាការដែល តម្រូវឲ្យ ក្រុមគ្រួសារខាងកូនកំលោះត្រូវនាំយកជូនផ្ទះខាងកូនក្រមុំនៅថ្ងៃរៀបអាពាហ៍ពិពាហ៍។ លោក Tran Chi Nhan បានឲ្យដឹងថែមទៀតថា៖ “គ្រឿងបណ្ដាការដែលត្រូវមានដូចជា៖ មាន់មួយគូ ជ្រូកមួយក្បាល ដែលមានទម្ងន់ ៤០ គីឡូក្រាម ស្រាពី ១៥ ទៅ ២០ ដប និងនុំ Day ចំនួន ១២ នំ។ ទន្ទឹមនឹងនេះខាងកូនកំលោះត្រូវត្រៀមរៀបចំគ្រឿង អលង្ការសម្រាប់កូនក្រមុំ រួមមានខ្សែដៃ អង្កាំប្រាក់ ១ ជី និងឡេវអាវប្រាក់ចំនួន ១៤ ។ នេះគឺជាគ្រឿងអលង្ការ និងសំភារៈសម្រាប់កូនក្រមុំដេរសំលៀកបំពាក់មង្គលការរបស់ខ្លួន”

 

កូនកំលោះកូនក្រមុំលើកដៃសំពះជីដូនជីតា (ប្រភព៖toquoc.vn)

នៅក្នុងពិធីភ្ជាប់ពាក្យ ខាងក្រុមគ្រួសារកូនកំលោះ ត្រូវនាំយកប្រាក់កាក់ចំនួន ៤ កាក់ទៅជូនឪពុកម្តាយខាងកូនក្រមុំ។  ប្រសិនបើគ្មានប្រាក់កាក់នោះទេ គឺត្រូវត្រៀមរៀបចំ ប្រាក់ ក្រដាសវិញ។ ពូកគេចាត់ទុកប្រាក់នេះ ជាថ្ងៃទឹកដោះ ដើម្បីតបស្នងសងគុណ ម្តាយក្មេកដែលបានផ្តល់កំណើតឱ្យកូនក្រមុំ។ លោក Vang Thong Chung ជន ជាតិ Nung មួយរូបមកពីស្រុក Muong Khuong ខេត្ត Lao Cai បានឲ្យដឹងថា៖ “សម្លៀកបំពាក់អាពាហ៍ពិពាហ៍គឺមានតម្លៃថ្លៃបំផុតក្នុងគ្រឿងបណ្ដាការ ដែល មានតម្លៃស្មើនឹងស្រាពី ៦០ ទៅ ៨០ លីត្រ ឬសាច់ពី ៨០ គីឡូក្រាមទៅ ១៥០ គីឡូក្រាម។ ក្រៅពីនេះគឺមានថ្ងៃទឹកដោះ ជាប្រាក់ចំនួន ៤ កាក់។ ថ្លៃទឹកដោះត្រូវ ជូនម្ដាយក្មេកផងដែរ”

ក្រោយពេលជ្រើសរើសថ្ងៃជាវេលាល្អដើម្បីរៀបអាពាហ៍ពិពាហ៍នោះ ខាងកូនកំលោះនឹងទៅទទួលកូនក្រមុំ។ លោក Tran Chi Nhan បានឲ្យដឹងថែមទៀតថា៖ “ក្នុងពិធីទទួលកូនក្រមុំនោះ កូនកំលោះនឹងនាំយកជំនូនមូលមួយកញ្ចប់ទៅកាន់ផ្ទះកូនក្រមុំដើម្បីថ្វាយដូនតា បន្ទាប់មកទើបទទួលកូនកំលោះទៅផ្ទះខ្លួន។ នៅ ពេលក្រុមគ្រួសារខាងកូនកំលោះធ្វើដំណើរពីផ្ទះខ្លួនទៅកាន់ផ្ទះកូនក្រមុំ គឺខាងកូនក្រមុំនឹងរៀបចំធុងទឹកមួយ ដើម្បីជះទឹកទៅលើកូនកំលោះ និងសមាជិកគ្រួសារខាងកូនកំលោះមួយចំនួន។ អត្ថន័យនៃសកម្មភាពនេះគឺបណ្ដេញជំងឺ ឧបទ្រុឌចង្រៃរបស់កូនកំលោះ។ ក្រោយពេលជះទឹកហើយ ក្រុមគ្រួសារខាងកូនកំលោះទើបបានទៅក្នុងផ្ទះ”

មកដល់ផ្ទះកូនកំលោះហើយ ការងារដំបូងនៅពេលឡើងលើជណ្តើរផ្ទះប្តី គឺកូនក្រមុំនឹងកាន់បំពង់ទឹក អង្ករដែលបានរៀបចំទុកជាមុន  ដើម្បីព្យួរលើចង្ក្រានបាយ បន្ទាប់មកចាក់ទឹកចូលក្នុងខ្ទះនៅក្នុងចង្ក្រានបាយ។ លោក Tran Chi Nhan  បានពន្យលថា  នេះគឺជាការប្រៀនប្រដៅរបស់ម្តាយក្មេកចំពោះកូនក្រមុំ ពោលគឺនេះគឺជាសកម្មភាពជាប្រចាំរបស់កូនក្រមុំថ្មី ដូចជាដាំបាយឆ្ងាញ់ពិសារ នាំមកនូវប្រការល្អមកដល់ផ្ទះប្ដី។ បន្ទាប់មកមេអណ្ដើកនឹងអុជធូបនៅលើអាសនៈដូនតាខាងកូនកំលោះ ហើយកូនក្រមុំ និងកូនកំលោះនឹងក្រាបថ្វាយបង្គំដូនតា បន្ទាប់មកកូនក្រមុំនឹងដោះក្រម៉ាពណ៌ក្រហមនៅលើក្បាលចេញ ហើយក្លាយជាសមាជិកគ្រួសារខាងកូនកំលោះជាផ្លូវការ។ ចុងបញ្ចប់នៃពិធីនេះ គឺកូនកំលោះ និងក្រមុំ នឹងយកស្រាមកអញ្ជើញភ្ញៀវពិសារផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll