Trending now

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ

21:12 | 13/08/2019 (ប្រភព៖ vovworld.vn)

សន្និសិទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនាព្រឹកថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់សេដ្ឋវិទូឈានមុខនិងអ្នកសេដ្ឋកិច្ចវ័យក្មេងជិត ៥០០ នាក់នៅជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនិងប្រធានបទសេដ្ឋកិច្ចវិទ្យាថ្មីៗ។

ទិដ្ឋភាពនៃសន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ (រូបថតៈ VTC)

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំនេះ មានកិច្ចពិភាក្សាតុមូលចំនួន ៩ ដោយផ្តោតលើប្រធានបទមួយមួយចំនួន ដូចជា ការបង្កើតឡើងវិញនូវឧបករណ៍ស្រាវជ្រាវបណ្តាញសង្គមដើម្បីដោះស្រាយវិសមភាព; មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការើ ថាមពលកកើតឡើងវិញ: តំរូវការថាមពលនៃអឌ្ឍគោលខាងត្បូង; កាលានុវត្តន៍ភាពនិងបញ្ហាប្រឈមក្នុងការស្រាវជ្រាវទីក្រុងដែលមានលក្ខណៈអន្តរផ្នែក ជាដើម។

សាស្ត្រាចារ្យរង បណ្ឌិត Nguyen Truc Le សកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិហាណូយ ដែលជាអង្គភាពទទួលរៀបចំសន្និសីទនេះ បានអោយដឹងថា៖ “សាកលវិទ្យាល័យសេដ្ឋកិច្ចរំពឹងថា បញ្ហាដែលបានចែក រំលែកនៅក្នុងសន្និសីទនេះ គឺជាបញ្ហាអន្តរជាតិដែលនឹងមានផលប៉ះពាល់ផ្ទាល់លើវៀតណាមផងដែរ។ ដើម្បីដោះស្រាយនូវបញ្ហានេះ អ្នកប្រាជ្ញវ័យក្មេងនឹងអាចផ្តល់ជាអនុសាសន៍ឬសំណើដើម្បីបង្កើតគោលនយោបាយក្នុងតំបន់។ បញ្ហាដែលបានអ្នកប្រាជ្ញលើកមកពិភាក្សា នឹងជួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ ជាពិសេសសាស្រ្តាចារ្យនិងអ្នកប្រាជ្ញក៏ដូចជាគ្រូបង្រៀននៃសាលាផ្សេងៗគ្នាផងដែរ”។

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ នឹងប្រព្រឹត្តដល់ថ្ងៃទី ១៤ ខែសីហា៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌសម្រាប់ការបង្កើតតំបន់បច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំ
ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ នៅខែមករា ឆ្នាំ២០២៦
ហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងដែន៖ លំហថ្មីសម្រាប់វិស័យសេដ្ឋកិច្ចឯកជន
ជំហានទៅមុខសម្រាប់បច្ចេកវិទ្យាវៀតណាម
វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥