មន្ទីរពេទ្យជោរៃ ភ្នំពេញ ។ (រូរូបថត៖ VOV)
បានពិភាគ្សាគ្នាផងដែរជាមួយនឹងលោក Ton Thanh Tra នាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ ដែលជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិ រវាងកម្ពុជានិងវៀតណាម ហើយបានដឹងដែរថា មន្ទីរពេទ្យពិតជាមានកិត្តិយសយ៉ាងខ្លាំងណាស់ ដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកំរិតជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាផង។
ការជ្រើសរើសដ៏ខ្ពង់ខ្ពស់ពីសំណាកសម្តេចនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឲ្យឃើញ នូវប្រជាប្រិយភាព សមត្ថភាព និងគុណភាពកម្រិតអន្តរជាតិនៃបន្ទីរពេទ្យនេះ។
សព្វថ្ងៃ មន្ទីរពេទ្យជោររៃ ភ្នំពេញ គឺជាអាសដ្ឋានគួរជាទីទុកចិត្ត សំរាប់ប្រជាជនកម្ពុជាគ្រប់គ្នា គ្រប់វណ្ណ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ មកពីខេត្តក្រុងទូទាំងប្រទេស។ មន្ទីរពេទ្យនេះ ក៏ធានាឲ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធសំរាប់ព្យាបាលនូវករណីវិជ្ជមាននឹង Covid-19 បើសិនជាមាន ដោយធ្វើចត្តាឡីស័ក ហើយមានសុវត្ថិភាពជាដាច់ខាតដែលពុំប៉ះពាល់អ្វីដល់អ្នកជំងឺដទៃទៀតឡើយ។ មន្ទីរពេទ្យក៏សន្យាបន្តទទួល និងព្យាបាលប្រកបដោយមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងជនបរទេស ដែលមានតម្រូវការសេវាកម្មវេជ្ជសាស្ត្រយ៉ាងខ្ពស់បំផុត។
(សរុបដោយឌីណា)