អ៊ុយរូហ្គាយមានបំណងជំរុញ FTA ជាមួយវៀតណាម

10:46 | 09/10/2021 យោងតាមវិឡុសំលេងវៀតណាម

ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយប្រចាំទីក្រុងហាណូយលោក Raúl Juan Pollak Giampietro បានបញ្ជាក់ថា អ៊ុយរូហ្គាយនិងវៀតណាមនៅមានសក្កានុពលជាច្រើនសម្រាប់បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម។

កូរ៉េខាងត្បូង - កម្ពុជាបានឈានដល់កិច្ចព្រមព្រៀងស្តីពី FTA បន្ទាប់ពីការចរចាតាមអនឡាញអស់រយៈពេល ៧ ខែ កូរ៉េខាងត្បូង - កម្ពុជាបានឈានដល់កិច្ចព្រមព្រៀងស្តីពី FTA បន្ទាប់ពីការចរចាតាមអនឡាញអស់រយៈពេល ៧ ខែ
កម្ពុជា-កូរ៉េខាងត្បូងគ្រោងចុះហត្ថលេខាលើ FTA នៅពាក់កណ្តាលឆ្នាំ២០២១ កម្ពុជា-កូរ៉េខាងត្បូងគ្រោងចុះហត្ថលេខាលើ FTA នៅពាក់កណ្តាលឆ្នាំ២០២១
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើគទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយលោក Raúl Juan Pollak Giampietro ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើគទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយលោក Raúl Juan Pollak Giampietro ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយប្រចាំទីក្រុងហាណូយលោក Raúl Juan Pollak Giampietro។ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអ៊ុយរូហ្គាយរូបនេះ បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមនាពេលអនាគត ហើយបានចាត់ទុកថា ការដែលវៀតណាមនឹងបើកស្ថានទូតនៅ Montevideo និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) មួយ នឹងក្លាយជាដំណោះស្រាយល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

លោកឯកអគ្គរដ្ឋទូត Raúl Pollak សង្ឃឹមថា ផលិតផលជាប្រៀបខ្លាំងរបស់អ៊ុយរូហ្គាយអាចជ្រាបចូលទីផ្សារវៀតណាម ជាពិសេសសាច់គោ ហើយអតិថិជននៅអាមេរិកខាងត្បូងនេះ នឹងមានលទ្ធភាពទទួលបានទំនិញវៀតណាម ដូចជាផលិតផលអេឡិចត្រូនិក កៅស៊ូ ផ្លែឈើនិងកាហ្វេ។

លោក Raúl Pollak ក៏ចង់ឱ្យអ៊ុយរូហ្គាយនិងវៀតណាម បង្កើនការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរក៏ដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ជាពិសេសវីញ្ញាណសារបាល់ទាត់ដែលអ៊ុយរូហ្គាយមានប្រៀបខ្លាំងផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១
បាល់ទាត់បើកបន្ថែមស្ពានតភ្ជាប់ការផ្លាស់ប្តូររវាងវៀតណាម និងអ៊ុយរ៉ាហ្គាយ
បើកបន្ថែមបណ្តាញតភ្ជាប់ប្រជាជនវៀតណាម - ម៉ិកស៊ិក
ពីភាសាវៀតណាមរហូតដល់ស្ពានតភ្ជាប់រវាងវៀតណាម និងជប៉ុន

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
ធ្វើឱ្យប្រព័ន្ធច្បាប់បានពេញលេញ ដោះស្រាយ "ចំណុចស្ទះ" បង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ