Trending now

ពិធីសែនសូមឲ្យមានសុខភាពល្អរបស់ប្រជាជន Ede (ជនជាតិភាគតិចវៀតណាម)
ពិធីសែនសូមឲ្យមានសុខភាពល្អគឺជាពិធីបុណ្យប្រពៃណី និងមានសារៈសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Ede។ ពិធីនេះបង្ហាញពីការគោរព និងកត្តាញ្ញូធម៌របស់កូនចៅជូនចំពោះជីដូនជីតា និងឪពុកម្តាយ។ ទន្ទឹមនឹងនោះ សូមបួងសួងដល់ពពួកទេវតា និងបុព្វការីជន ជួយការពារ និងប្រោសប្រទានពរជ័យដល់កូនចៅ ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។

វិចិត្រករអាណិកជនវៀតណាមនៅថៃជាមួយលោកប្រធានហូជីមិញ
ដោយក្តីស្រឡាញ់ និងការគោរពរាប់អានដ៏ពិសេសចំពោះលោកប្រធានហូជីមិញ ក្នុងរយៈពេលមិនដល់ ១០ ឆ្នាំកន្លងទៅ វិចិត្រករ Dao Trong Ly - អាណិកជនវៀតណាមនៅថៃបានគូរគំនូរជាង ១០០ ផ្ទាំងអំពីលោកប្រធានហូជីមិញ។

ខេត្ត Dak Lak (វៀតណាម)៖ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
នារសៀលថ្ងៃទី ២២ ឧសភា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៧ ដែលពលីជីវិតកាលពីសម័យសង្រ្គាមនៅប្រទេសកម្ពុជាដែលត្រូវបានជីករុករក និងប្រមូលក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤។

សម្ព័ន្ធអង្គការមិត្តភាពហាណូយ៖ បើកការប្រលងសរសេរ “ហាណូយនៅក្នុងដួងចិត្តខ្ញុំ”
យុគសម័យ - ការប្រលងសរសេរអក្សរ “ហាណូយក្នុងខ្ញុំ” ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី និងខួបលើកទី ២៥ ដែលហាណូយត្រូវបានអង្គការយូណេស្កូ លើកតម្កើងជា “ទីក្រុងដើម្បីសន្តិភាព”។

ដំណើរប្រគល់ជូនរូបថតចំនួន ៣០ សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធនាការ Dien Bien Phu
ក្រុម Team Lee រួមមានយុវជនចំនួន ១២ នាក់មកពីខេត្ត-ក្រុងជាច្រើន ប៉ុន្តែពួកគេមាន ចំណង់ចំណូលចិត្តក្នុងការកែរូបថត និងប្រត្យាស្ថាបនារូបថតយុទ្ធជនពលី ដោយមិនគិតថ្លៃ ជួយដល់គ្រួសារយុទ្ធជនពលីបន្ធូរបន្ថយការឈឺចាប់ និងមានវត្ថុអនុស្សាវរីយ៍សម្រាប់នឹករលឹកដល់សាច់ញាត្តិរបស់ខ្លួន។ ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)

ការតាំងពិព័រណ៍ " ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen"
យុគសម័យ - នារសៀលថ្ងៃទី ២៧ មិថុនា នៅមជ្ឈមណ្ឌលសិល្បៈ Le Ba Dang នៃសារមន្ទីរវិចិត្រសិល្បៈ Hue បានប្រព្រឹត្តទៅការតាំងពិព័រណ៌ “ ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen”។ ការតាំងពិព័រណ៍នេះបានរៀបចំឡើងដោយនាយកដ្ឋានឯកសារនិងបណ្ណសាររដ្ឋសហការជាមួយមន្ទីរវប្បធម៌ និងព័ត៌មានខេត្ត Thua Thien Hue ក្នុងសប្តាហ៍ Festival Hue ឆ្នាំ ២០២២។

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede (វៀតណាម)
ខែមេសា ជារៀងរាល់ឆ្នាំ ជាពេលវេលាកំពូលនៃរដូវប្រាំង ជនរួមជាតិជនជាតិ Ede នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងប្រកបដោយអធឹកអធម។ នេះជាពិធីបុណ្យប្រពៃណី ដែលបង្កប់នូវគុណតម្លៃមនុស្សាស្ត្រដ៏ជ្រាលជ្រៅ បង្កប់នូវអត្ថន័យពិសេសខាងវិញ្ញាណ ជាមួយនឹងសេចក្តីប្រាថ្នា សូមព្រះ (yang) ប្រសិទ្ធិពរជ័យឲ្យមានអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូតលាស់បានល្អ ជីវភាពធូធារ ប្រជាជនក្នុងភូមិរស់នៅប្រកបដោយសាមគ្គីភាពនិងសិរីមង្គល។

សិក្សារៀនសូត្រតាមគំរូរបស់លោកប្រធានហូជីមិញក្នុងដំណាក់កាលបច្ចុប្បន្ន
លោកប្រធានហូជីមិញ (១៨៩០-១៩៦៩) គឺជាជនកុម្មុយនិស្តដ៏មហិមារម្នាក់ ជាវីរជនជាតិឈ្លាសវៃ ជាយុទ្ធជនអន្តរជាតិឆ្នើម ដែលបានប្រយុទ្ធដោយមិនចេះនឿយហត់ និងលះបង់ជីវិតរបស់ខ្លួនដើម្បីមាតុភូមិ និងប្រជាជន ហើយក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាមគ្រប់ជំនាន់ សិក្សារៀនសូត្រនិងអនុវត្តតាម។