Trending now

វិចិត្រករអាណិកជន​វៀតណាមនៅថៃ​ជាមួយលោក​ប្រធាន​ហូជីមិញ

09:38 | 11/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

ដោយក្តីស្រឡាញ់ និងការគោរពរាប់អានដ៏ពិសេសចំពោះលោកប្រធានហូជីមិញ ក្នុងរយៈពេលមិនដល់ ១០ ឆ្នាំកន្លងទៅ វិចិត្រករ Dao Trong Ly - អាណិកជនវៀតណាមនៅថៃបានគូរគំនូរជាង ១០០ ផ្ទាំងអំពីលោកប្រធានហូជីមិញ។

ប្រជាជន​វៀតណាម​នៅ​រូម៉ានី​ប្រឡងប្រណាំង​សិក្សារៀនសូត្រ​តាម​គំរូ​របស់​ប្រធាន​ហូជីមិញ ពង្រឹង​មុខមាត់​ទីក្រុង​ហូជីមិញ​ដល់​ជនជាតិ​វៀតណាម​នៅ​បរទេស និង​សហគមន៍​ធុរកិច្ច​ថៃ
គំនូរអំពីលោកប្រធានហូជីមិញ
គំនូរអំពីលោកប្រធានហូជីមិញ

បច្ចុប្បន្ន ផ្ទាំងគំនូររបស់លោកកំពុងដាក់តាំងបង្ហាញនៅមណ្ឌលកេរ្កិ៍ដំណែលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom សារមន្ទីរវិចិត្រសិល្បៈវៀតណាម និងទីស្នាក់ការសមាគមថៃ វៀតណាមនៅតាមខេត្តនានារបស់ថៃ។ ផ្ទាំងគំនូរទាំងនេះបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះអ្នកទស្សនា ហើយទទួលបានការវាយតម្លៃខ្ពស់របស់មជ្ឈដ្ឋានអ្នកជំនាញ ព្រោះថាកម្រមានសម្រាំងគំនូរណាមួយ ដែលមានសកម្មភាពពេញលេញអំពីសម្មភាពរបស់លោកអ៊ុំហូជីមិញដូចសម្រាំងគំនូរនេះឡើយ។

“ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងនៅពេលមើលផ្ទាំងគំនូរពណ៌ទឹកអំពីលោកអ៊ុំហូជីមិញ។ ផ្ទាំងគំនូរទាំងនេះបានបង្ហាញពីក្តីស្រលាញ់ចំពោះលោកអ៊ុំ មិនត្រឹមតែរបស់វិចិត្រករ Dao Trong Ly ប៉ុណ្ណោះទេ ថែមទាំងរបស់ប្រជាជនវៀតណាមទាំងមូលចំពោះលោកអ៊ុំទៀតផង។ផ្ទាំងគំនូរទាំងនេះមានជម្រៅអំពីផ្លូវចិត្ត និងមនោសញ្ចេតនាផងដែរ។ ”

“ទោះបីជាមិនបានជួបលោកអ៊ុំហូជីមិញផ្ទាល់ក៏ដោយ ប៉ុន្តែតាមរយៈផ្ទាំងគំនូរអំពីលោកអ៊ុំហូជីមិញ វិចិត្រករ Dao Trong Ly បានគូរគំនូរពណ៌អំពីលោកអ៊ុំហូជីមិញ។ ប្រការនេះបានបង្ហាញពីទឹកចិត្តស្នេហាជាតិរបស់វិចិត្រករម្នាក់។ ទោះបីរស់នៅឆ្ងាយពីមាតុភូមិក៏ដោយ ប៉ុន្តែវិចិត្រករ Dao Trong Ly នៅតែឆ្ពោះមកមាតុភូមិ និងលោកអ៊ុំហូជីមិញ។ នោះគឺជាប្រការដ៏ថ្លៃថ្លាណាស់។

អ្នកកាសែត Ha Quang និងវិចិត្រករ Tran Khai បានចែករំលែកចំណាប់អារម្មណ៍នៅពេលមកទស្សនាពិព័រណ៍ “ទឹកចិត្តវិចិត្រករអាណិកជនវៀតណាមចំពោះលោកអ៊ុំហូជីមិញ” របស់វិចិត្រករ Dao Trong Ly នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ១៣៤ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ។ គំនូរប្រេង និងពណ៌ទឹកចំនួន ៥៥ ត្រូវបានជ្រើសរើសពីមរតកគំនូរជាង ១០០ ផ្ទាំងអំពីលោកប្រធានហូជីមិញរបស់វិចិត្រករ Dao Trong Ly បានពិពណ៌នាអំពីរូបភាពពិត និងសញ្ញាសម្គាល់នៃដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ សកម្មភាពបដិវត្តន៍នៅវៀតបាក់ និងជិវភាពដ៏សាមញ្ញរបស់លោកប្រធានហូជីមិញ - អគ្គមគ្គុទ្ទេសក៍ដ៏មហិមា និងជាបិតាជាតិវៀតណាម។ ចំពោះប្រជាអាណិកជនវៀតណាមនៅបរទេសវិញ គំនូរអំពីលោកអ៊ុំហូជីមិញបានបង្ហាញពីមោទនភាព និងមនោសញ្ចេតនាឆ្ពោះមកមាតុភូមិរបស់ប្រជាជនវៀតណាមនៅឆ្ងាយពីស្រុកកំណើត។ លោកស្រី Vo Thi Hong Van អនុប្រធានសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom បានចែករំលែកថា៖

“ការតាំងបង្ហាញស្នាដៃអំពីលោកប្រធានហូជីមិញ គឺជាមោទនភាពរបស់វិចិត្រករ Dao Trong Ly ក៏ដូចជាសហគមន៍ជនវៀតណាមនៅខេត្ត Nakhon Phanom។ វិចិត្រករមានបំណងចង់គូរគំនូរអំពីសកម្មភាពរបស់លោកអ៊ុំហូជីមិញចាប់តាំងពីរពេលលោកអ៊ុំចេញដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ ហើយបន្យល់ទុកមកដល់កូនចៅជំនាន់ក្រោយៗ សិក្សារៀនសូត្រតាមគំរូលោកអ៊ុំហូជីមិញផងដែរ”។

វិចិត្រករ Dao Trong Ly បានចែករំលែកថា លោកកើតក្នុងគ្រួសារអាណិកជនវៀតណាមស្នេហាជាតិនៅខេត្ត Nakhon Phanom ហើយតាំងពីក្មេងលោកត្រូវបានឪពុកម្តាយ និងពូ អ៊ុំ ដំណាលរឿងរ៉ាវ់អំពីលោកអ៊ុំហូជីមិញ ដូច្នេះហើយ រូបភាពរបស់លោកអ៊ុំ បានដិតជាប់ក្នុងដួងចិត្តរបស់លោករួចមកហើយ។ ដូច្នេះហើយ នៅពេលធំដឹងក្ដី ហើយក្លាយទៅជាគ្រូបង្រៀនភាសាវៀតណាមម្នាក់ លោកបានប្រមូលសៀវភៅ និងរូបថតជាច្រើនអំពីលោកអ៊ុំហូជីមិញ ហើយលោកបានសិក្សាស្រាវជ្រាវនៅពេលទំនេរ។ កាន់តែស្វែងយល់អំពីលោកប្រធានហូជីមិញលោកកាន់តែចង់សម្តែងការគោរពពិសេសចំពោះលោកអ៊ុំហូជីមិញ។ ចាប់តាំងពីឆ្នាំ ២០១៨ មកលោកចាប់ផ្តើមគូរគំនូរអំពីលោកអ៊ុំដោយផ្អែកលើគំនិតរបស់ខ្លួន ក៏ដូចជាពីឯកសារ និងរូបថតដែលលោកស្វែងរកបាន។ វិចិត្រករ Dao Trong Ly បាននិយាយថា ការគូរគំនូរអំពីលោកអ៊ុំហូជីមិញបានក្លាយទៅជាចំណង់ចំណូលចិត្តដ៏ធំបំផុតក្នុងជីវិតរបស់លោក៖

“ក្នុងដួងចិត្តរបស់ខ្ញុំ លោកអ៊ុំហូជីមិញគឺជាមនុស្សដ៏សាមញ្ញ រស់នៅជិតស្និទ្ធជាមួយប្រជាជន ហើយលោកតែងតែគិតដល់ប្រជាជន និងប្អូនៗកុមារ។ ឧត្តមគតិរបស់លោកអ៊ុំគឺធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជនសម្បូរធូធារ និងសុភមង្គល។ ខ្ញុំបានគូរគំនូរ និងជូនសមាគមន៍ជនថៃ វៀតណាមនៅតាមខេត្តនានារបស់ថៃ ដើម្បីព្យួរនៅទីស្នាក់ការ។ នៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom មានស្តង់តាំងបង្ហាញគំនូរចំនួន២០ផ្ទាំងក្រោមប្រធានបទលោកអ៊ុំហូជីមិញជាមួយក្មួយៗកុមារ លោកអ៊ុំហូជីមិញ និងបងប្អូនជនរួមជាតិ ជីវភាពប្រចាំរបស់លោកអ៊ុំហូជីមិញ លោកអ៊ុំហូជីមិញជាមួយមិត្តភក្តិអន្តរជាតិ”។

ឆ្នាំនេះ ថ្វីត្បិតតែមានអាយុជាង ៧០ឆ្នាំក៏ដោយ ប៉ុន្តែវិចិត្រករ Dao Trong Ly នៅតែស្វែងរក ស្រាវជ្រាវ និងប្រមូលឯកសារអំពីលោកប្រធានហូជីមិញជានិច្ច។ លោកមានគោលបំណងចង់គូរគំនូរជាច្រើនអំពីអគ្គមគុទ្ទេសក៏របស់ប្រជាជាតិវៀតណាម ដើម្បីដាក់តាំងបង្ហាញនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom ដើម្បីជួយកូនចៅអាណិកជនវៀតណាម និងប្រជាជនថៃយល់ដឹងបន្ថែមអំពីលោកប្រធានហូជីមិញ៖

“នាពេលខាងមុខ ខ្ញុំមានគោលបំណងចង់ប្រមូលរូបថតណាដែលច្បាស់លាស់បំផុត និងភ្លឺបំផុត ដើម្បីគូរយ៉ាងម៉ត់ចត់បំផុត ហើយគូរក្នុងជំនាញខ្ពស់ជាង។ ខ្ញុំមានបំណងចង់ផ្ដាំផ្ញើពីចរិយាសម្បត្តិ រចនាបថ និងសីលធម៌របស់លោកអ៊ុំហូជីមិញតាមរយៈគំនូររបស់ខ្លួនទៅកាន់ប្រជាជនវៀតណាមទាំងអស់ យុវជនជំនាន់វ័យក្មេងវៀតណាម និងប្រជាអាណិកជនសិក្សាសីលធម៌របស់លោកអ៊ុំហូជីមិញ។ រៀងរាល់ចុងសប្តាហ៍ ប្អូនសិស្សានុសិស្សនៅសាលានានាក្នុងខេត្តភូមិភាគឦសានថៃបានទៅទស្សនាមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងស្វែងយល់អំពីគំនូរអំពីលោកអ៊ុំហូជីមិ នៅក្នុងបន្ទប់តាំងបង្ហាញ។ តាមរយៈគំនូរទាំងនេះ អ្នកទស្សនានឹងយល់ដឹងបន្ថែមអំពីជីវិត និងបុព្វហេតុរបស់លោកអ៊ុំហូជីមិញផងដែរ”៕

ពង្រឹង​មុខមាត់​ទីក្រុង​ហូជីមិញ​ដល់​ជនជាតិ​វៀតណាម​នៅ​បរទេស និង​សហគមន៍​ធុរកិច្ច​ថៃ ពង្រឹង​មុខមាត់​ទីក្រុង​ហូជីមិញ​ដល់​ជនជាតិ​វៀតណាម​នៅ​បរទេស និង​សហគមន៍​ធុរកិច្ច​ថៃ

យុគសម័យ - នោះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោកស្រី Vu Thi Huynh Mai ប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅបរទេស​ទីក្រុង​ហូជីមិញ ក្នុង​ពេល​ជួប​ជាមួយ​សភា​ពាណិជ្ជកម្ម​វៀតណាម​នៅ​ប្រទេស​ថៃ។

«ទន្លេនិទានរឿង» - តំណាង​ឲ្យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ហូជីមិញ «ទន្លេនិទានរឿង» - តំណាង​ឲ្យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ហូជីមិញ

សកម្មភាព​កីឡា វប្បធម៌ សម្តែង​​សិល្បៈពិសេស​និងចំណាប់អារម្មណ៍​បាន​ប្រព្រឹត្តិទៅនៅលើ​តំបន់ទន្ល សាយហ្គន (Sai Gon) (ខណ្ឌទី ១ និង​ខណ្ឌទី ៤) ចំណតទូក ប៊ិញដូង (Binh Dong) (ខណ្ឌទី ៨) ព្រែក​ ធីង៉ែ (Thi Nghe) (ខណ្ឌទី ១ ខណ្ឌប៊ិញ​ថាញ (Binh Thanh)) ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី