Trending now

«ទន្លេនិទានរឿង» - តំណាង​ឲ្យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ហូជីមិញ

08:00 | 07/10/2023 យោងតាមកាសែតរូបថតវៀតណាម

សកម្មភាព​កីឡា វប្បធម៌ សម្តែង​​សិល្បៈពិសេស​និងចំណាប់អារម្មណ៍​បាន​ប្រព្រឹត្តិទៅនៅលើ​តំបន់ទន្ល សាយហ្គន (Sai Gon) (ខណ្ឌទី ១ និង​ខណ្ឌទី ៤) ចំណតទូក ប៊ិញដូង (Binh Dong) (ខណ្ឌទី ៨) ព្រែក​ ធីង៉ែ (Thi Nghe) (ខណ្ឌទី ១ ខណ្ឌប៊ិញ​ថាញ (Binh Thanh)) … ​​បណ្តា​សកម្មភាណនៃមហោស្រពទន្លេទីក្រុង​ ហូជីមិញ (Ho Chi Minh) លើកទី ១ ឆ្នាំ២០២៣ បាន​បន្សល់ទុក​ចំណាប់អារម្មណ៍​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ដួងចិត្តប្រជាជនទីក្រុង ​និង​ភ្ញៀវ​មក​ពី​ចតុទិស។ ជាពិសេសគឺកម្មវិធីសិល្បៈ “ដងទន្លេនិទានរឿង​”ដែលមាន​ការ​ចូល​រួម​របស់​សិល្បករ និង​សិប្បការិនី ​សិល្បករប្រជាប្រិយចំនួនជាង ៧០០ នាក់ រួមជាមួយ​នឹង​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប​បាន​នាំមក​កម្មវិធីសម្តែង​មួយ​ដ៏អស្ចារ្យធ្វើ​ឲ្យទស្សនិកជន​ពេញ​ចិត្ត​នៅពេល​ទស្សនា។

ក្រុង Thu Duc - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (វៀតណាម) ក្រុង Thu Duc - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (វៀតណាម)
តំណាង UNDP៖ វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើតធនាគារថាមពលជាតិ តំណាង UNDP៖ វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើតធនាគារថាមពលជាតិ
កម្មវិធីសិល្បៈ វប្បធម៌ និងកីឡាជាច្រើនបានប្រព្រឹត្តទៅនៅលើដងទន្លេ សាយហ្គន (Sai Gon) ក្នុង តំបន់ឧទ្យាន បេនបាចដាំង (Ben Bach Dang) ស្ថិតក្នុងក្របខ័ណ្ឌមហោស្រពទន្លេទីក្រុង ហូជីមិញ (Ho Chi Minh) លើកទីមួយក្នុងឆ្នាំ ២០២៣។

លោក​​ ទ្រឿង​វ៉ាន់​ឌឹក (Truong Van Duc) និងលោកស្រី ង្វៀន​ធីហ្វេ (Nguyen Thi Hue) (ខណ្ឌ ញ៉ា​បែ (Nha Be)) បាននាំកូន​បង្កើត​ទាំងពីរ​នាក់​មក​លេង​នៅ​ឧទ្យាន​ បេន​បាចដាំង (Ben Bach Dang) (ខណ្ឌទី ១) ដើម្បីទស្សា និង​លេងកម្សន្ត​ ​ក្នុងឱកាសមហោស្រពទន្លេទីក្រុង ហូជីមិញ (Ho Chi Minh) ដែលបានរៀបចំឡើងជាលើកដំបូង។ លោក ឌឹក (Duc) បានមានប្រសាសន៍ថា៖ «ដោយសារមហោស្រពនេះរៀបចំឡើងនៅចុងសប្តាហ៍ ដូច្នេះគ្រួសាររបស់យើងខ្ញុំរួម​ជាមួយ​កូនៗ អាចមានពេលច្រើនដើម្បីចូលរួម»។

មក​និងចូលរួម​ក្នុង​មហោស្រពនេះ ប្រជាជន ​និង​ភ្ញៀវ​ទេសចរ​បាន​ទទួល​បទពិសោធន៍ពីកម្មវិធី​ទេសចរណ៍​តាមផ្លូវ​ទឹក បទពិសោធន៍នៃលំហរ "ភាព​អ៊ូអរលើចំណតទូក​ និងលើទូក" នៅព្រែក​ ញៀវ​ឡុក (Nhieu Loc) (ខណ្ឌទី ១) ចំណតទូក​ ប៊ិញ​ដុង (Binh Dong) (ខណ្ឌទី ៨) ជាមួយនឹងបណ្ដាសកម្មភាពដ៏ទាក់ទាញ បង្ហាញឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជនទីក្រុង សាយហ្គន - ចើឡឹន - យ៉ាឌីញ- ទីក្រុងហូជីមិញ (Sai Gon - Cho Lon - Gia Dinh – Ho Chi Minh) តាមសម័យកាលនីមួយៗ និងការដើរទិញទំនិញ កសិផល និងផលិតផលពិសេសក្នុងស្រុក។ ប្រជាជន និងភ្ញៀវទេសចរក៏អាចសម្របខ្លួននៅក្នុងបរិយាកាសដ៏អ៊ូអរនៃសកម្មភាពកីឡាក្នុងទឹក និងលំហរវប្បធម៌សិល្បៈ ល្បែងប្រជាប្រិយ នៅឧទ្យាន បេន​បាចដាំង (Ben Bach Dang) និងឧទ្យានឡាម​សើន ( Lam Son) (ខណ្ឌទី ១)។

នៅលើដងទន្លេ សាយហ្គន (Sai Gon) ក្នុងឱកាសនេះមានសកម្មភាពកីឡាដ៏គួរឱ្យចាប់ចិត្តជាច្រើនបានប្រព្រឹត្តទៅ ដូចជា៖ ការសម្តែងកីឡាឆ័ត្រយោង ការជិះក្តារលើទឹក – Flyboard ការសម្តែងទូកកានូ និងសកម្មភាពចែវទូក SUP ការសម្តែងភ្លើងបំភ្លឺក្នុងតំបន់ឆ័ត្រយោងលើកម្ពស់ ការប្រណាំងទូកប្រពៃណីពីកីឡាករអាជីព ក្បួនដង្ហែលើផ្ទៃទឹកតាមដងទន្លេ ការបាញ់កាំជ្រួច ឆាកសម្ដែងអាយ៉ងទឹក ផ្សព្វផ្សាយសិល្បៈប្រពៃណី...

លើសពីនេះ ក្នុងមហោស្រពនេះ បាន​រៀបចំ​ការប្រណាំងទូកប្រពៃណីទីក្រុងហូជីមិញ (Ho Chi Minh) បើកទូលាយ ឆ្នាំ២០២៣ ដើម្បីចូលរួមការចលនា “ប្រជាជនទាំងអស់ហាត់ប្រាណតាមគំរូរបស់លោក​ប្រធានហូជីមិញ (Ho Chi Minh)” ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដែលបានទាក់ទាញកីឡាករប្រមាណ ៦៤០ នាក់មកពី ២៥ អង្គភាព ជាពិសេសមានអង្គភាពនៅតាមតំបន់ដាច់ស្រយាល ដែលចូលរួមការប្រកួត ដូចជា ខេត្ត ក្វាង​ប៊ិញ (Quang Binh) ទីក្រុងហាណូយ (Ha Noi)... ធ្វើឱ្យទន្លេ សាយហ្គន (Sai Gon) ដែលធ្លាប់ស្ងាប់ស្ងាត់ ក្លាយជាអ៊ូអរ និងសប្បាយរីករាយក្រៃលែង។

ចំណុចពិសេសនៃមហោស្រព គឺកម្មវិធីសិល្បៈ "ដងទន្លេនិទានរឿង" - បង្ហាញឡើងវិញនូវប្រវត្តិសាស្ត្រនៃទីក្រុង សាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) - ទីក្រុងហូជីមិញ (Ho Chi Minh) បានឆ្លងកាត់រយៈពេលជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ ដោយមានការរួមបញ្ចូលគ្នានៃទម្រង់សិល្បៈពីប្រជាប្រិយ រហូតដល់សហសម័យ ពីតន្ត្រី ភាពយន្ត របាំ ដល់បច្ចេកវិទ្យាពន្លឺ រួមជាមួយនឹងបច្ចេកវិជ្ជាសម្តែង ៣D ទំនើប។

ចំណុចពិសេសនៃមហោស្រព គឺកម្មវិធីសិល្បៈ “ដងទន្លេនិទានរឿង“ - បង្ហាញឡើងវិញនូវប្រវត្តិសាស្រ្តនៃទីក្រុង សាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) - ទីក្រុងហូជីមិញ (Ho Chi Minh) បានឆ្លងកាត់រយៈពេលជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ។

មហោស្រពទន្លេនេះ មានបំណងចង់រួមចំណែកក្នុងការលើកកម្ពស់សក្តានុពលមានស្រាប់ និងទាញយកតម្លៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាអតិបរមានៃទន្លេ សាយហ្គន (Sai Gon) ដូច្នេះកម្មវិធីដងទន្លេនិទានរឿង​ក៏ត្រូវបានចាត់ទុកថាជាផលិតផលសិល្បៈដ៏ពិសេសដែរ។

មហោស្រពទន្លេទីក្រុង ហូជីមិញ (Ho Chi Minh) ត្រូវបានសង្ឃឹមថា នឹងផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់ចំពោះទីក្រុង ក៏ដូចជាផ្តល់​ចំណូល​ចំណង់​ចិត្តទេសចរណ៍និងការស្វែងយល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកបង្កើតអនុភាព ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - វប្បធម៌ - សង្គមទីក្រុងក្នុងសម័យកាលថ្មី៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី