នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រុង ធូឌឹក (Thu Duc) - ជាក្រុងដំបូងគេចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) និងទូទាំងប្រទេស – ត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងផែនការ និងទិសដៅអភិវឌ្ឍ ក្រុង ធូឌឹក (Thu Duc) នឹងក្លាយទៅជាតំបន់ឈានមុខគេខាងសេដ្ឋកិច្ចមុខស្រួចជាឧស្សហកម្មសេដ្ឋកិច្ចបញ្ញា ឆ្ពោះទៅជាក្រុងមួយមានពហុមជ្ឈមណ្ឌល ក្នុងឆ្នាំ២០៤០ រួមចំណែកជំរុញការអភិវឌ្ឍរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) និងទូទាំងតំបន់អាគ្នេយ៍នៃភាគខាងត្បូង ។
ភូមិនេសាទដ៏សុខសាន្ត មានចម្ងាយតែប៉ុន្មានម៉ោងតាមម៉ូតូពីទីក្រុងហូជីមិញ |
ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍វៀតណាមភាគខាងត្បូង |
ក្រុង Thu Duc - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (វៀតណាម) |
ការក្រឡាខ្លួនខាងហេដ្ឋារចនាសម្ព័ន្ធ
ក្រុង ធូឌឹក (Thu Duc) គឺជាទីក្រុងក្មេងខ្ចីដែលមានប្រៀបខ្លាំងពិសេស និងលេចធ្លោនូវភូមិសាស្ត្រ ក៏ដូចជាគ្រឹះស្ថានហេដ្ឋារចនាសម្ព័ន្ធ។ ដោយហេតុនោះ ក្រុង ធូឌឹក (Thu Duc) គឺជាច្រកទ្វារចេញចូលពីទិសខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh) ជាប់ព្រំប្រទល់នឹងបណ្តាខេត្តនៅទិសអាគ្នេយ៍នៃភាគខាងត្បូង ដែលមានប្រព័ន្ធគមនាគមន៍កំពុងត្រូវបានវិនិយោគ និងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីចង្វាក់គ្នា ងាយស្រួលសម្រាប់តភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចជាមួយបណ្តាខេត្តនៅជុំវិញ ដូចជា៖
ខ្សែរថភ្លើង metro លេខ ១ ពីតំបន់ទេសចរណ៍ សួយទៀន (Suoi Tien) ដល់ផ្សារ បេនថាញ (Ben Thanh) (ខណ្ឌទី ១) នឹងដាក់ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ។ ខ្សែផ្លូវក្រវ៉ាត់ក្រុងទី ៣ (មីភឿក (My Phuoc) - តឹនវ៉ាន់ (Tan Van) - ញ៉ឹនត្រាច (Nhon Trach)); ផ្លូវល្បឿនលឿនទីក្រុង ហូជីមិញ - ឡុងថាញ់ - យៅយៃ (Ho Chi Minh – Long Thanh – Dau Giay) ផ្លូវជាតិលេខ ១A, ផ្លូវជាតិលេខ ១K; ផ្លូវហាយវេ ហាណូយ (Ha Noi) តភ្ជាប់ទៅកណ្តាលខណ្ឌទី ១ ផ្លូវហាយវេ ផាមវ៉ាន់ដុង (Pham Van Dong) តភ្ជាប់ទៅអាកាសយានដ្ឋាន តឹនសើនញ៉ឹត (Tan Son Nhat) ខណ្ឌ ប៊ិញថាញ (Binh Thanh) ខណ្ឌ ហ្គោវ៉ឹប (Go Vap) និងផ្លូវទឹកតាមដងទន្លេ សាយហ្គន (Sai Gon) - ទន្លេ ដុងណាយ (Dong Nai) ...
ទន្ទឹមនឹងនេះ នេះជាតំបន់ងាយស្រួលក្នុងការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន និងចែកចាយទំនិញ ដោយការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ រួមទាំងកំពង់ផែ កាតឡាយ (Cat Lai) ដែលមានទំហំដី ១៦០ ហិចតា ប្រវែងកំពង់ផែ ២០៤០ ម៉ែត្រ ដែលបច្ចុប្បន្នជាកំពង់ផែធំ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម។ ខណៈដែលបានសួរអំពីបំណងរបស់ខ្លួនស្ដីអំពីការអភិវឌ្ឍនៃក្រុង ធូឌឹក (Thu Duc) នាពេលអនាគត់ បង សើន (Son) បានមានប្រសាសន៍ថា ក្រុង ធូឌឹក (Thu Duc) នឹងបញ្ចប់ និងដាក់ឲ្យដំណើរការខ្សែរថភ្លើង Metro លេខ ១ – ខ្សែរថភ្លើងទីក្រុងទំនើបដំបូងគេនៃទីក្រុង ហូជីមិញ (Ho Chi Minh) ដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរ កែលំអមុខមាត់ប្រព័ន្ធដឹកជញ្ជូនទីក្រុង ហូជីមិញ (Ho Chi Minh)។
តំបន់បច្ចេកវិទ្យាខ្ពស់ ធូឌឹក (Thu Duc) |
ឆ្ពោះទៅក្លាយជាទីក្រុងមួយដែលមានពហុមជ្ឈមណ្ឌល
ដោយការខិតខំប្រឹងប្រែងនិងក្ដីសង្ឃឹម ជំរុញក្រុង ធូឌឹក (Thu Duc) អភិវឌ្ឍយ៉ាងឆាប់រហ័ស ខ្លាំងក្លា និរន្តរភាព ដើម្បីក្លាយទៅជាកម្លាំងអភិវឌ្ឍថ្មីរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) និងតំបន់អាគ្នេយនៃភាគខាងត្បូងទាំងមូល កាលពីខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ (Ho Chi Minh) បានដាក់សំណើរជូននាយករដ្ឋមន្ត្រីអំពីការត្រួតពិនិត អនុម័តគម្រោងរៀបចំរួមនៃក្រុង ធូឌឹក (Thu Duc) ចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) រហូតដល់ឆ្នាំ២០៤០។
ដើម្បីធ្វើបានយ៉ាងដូចនេះទីក្រុង ហូជីមិញ (Ho Chi Minh) នឹងរៀបចំក្រុង ធូឌឹក (Thu Duc) ក្លាយជាទីក្រុងពហុមជ្ឈមណ្ឌល ដោយមានមជ្ឈមណ្ឌលសំខាន់មួយ គឺតំបន់ ធូថៀម (Thu Thiem) និងមជ្ឈមណ្ឌលពីរផ្សេងទៀត នៅតំបន់ ទ្រឿងថ (Truong Tho) និងតំបន់ ឡុងភឿក (Long Phuoc)។ ក្នុងនោះ តំបន់ ធូថៀម (Thu Thiem) នឹងត្រូវបានវិនិយោគ និងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទ្រឿងថ (Truong Tho) នឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាល ពាណិជ្ជកម្ម និងសេវាកម្ម ដែលជាគំរូទីក្រុងនាពេលអនាគតសម្រាប់ការរស់នៅ ធ្វើការ និងសម្រាកលំហែកាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ និងការគ្រប់គ្រងដោយបច្ចេកវិទ្យាខ្ពស់ រីឯ តំបន់ ឡុងភឿក (Long Phuoc) វិញនឹងក្លាយជាមជ្ឈមណ្ឌលអេកូបរិស្ថានវិទ្យា ស្រាវជ្រាវ បណ្តុះបណ្តាល និងផលិតបច្ចេកវិទ្យាខ្ពស់...
ក្រៅពីការផ្តោតកសាង និងអភិវឌ្ឍ ក្រុង ធូឌឹក (Thu Duc) ក្លាយទៅជាទីក្រុងមានពហុមជ្ឈមណ្ឌល និងសកម្មទំនើប ថ្នាក់ដឹកនាំទីក្រុងក៏មិនភ្លេចនូវការរក្សា និងពង្រីកគុណសម្បត្តិនៃកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌ ទេសចរណ៍ពិសេស ដែលមានស្រាប់នៃក្រុង ធូឌឹក (Thu Duc) ។ ឧទាហរណ៍៖ តំបន់ទេសចរណ៍វប្បធម៌ សួយទៀន (Suoi Tien) (សង្កាត់ តឹនភូ (Tan Phu)), ឧទ្យានវប្បធម៌ ប្រវត្តិសាស្ត្រជនជាតិ និងវប្បធម៌ (សង្កាត់ ឡុងប៊ិញ (Long Binh)), វត្ត ហ្វេងៀម (Hue Nghiem) (សង្កាត់ អានខាញ (An Khanh)), សារមន្ទីរអាវផាយ (សង្កាត់ ឡុងភឿក ( Long Phuoc)), ស្រះផ្កាឈូក តាមដា (Tam Da) (សង្កាត់ ទ្រឿងថាញ (Truong Thanh) ... ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម Giga Mall (សង្កាត់ ហៀបប៊ិញចាញ (Hiep Binh Chanh)) ឧទ្យានតំបន់បុរី Sala (សង្កាត់ អានលើយដុង (An Loi Dong) ខាងក្នុងតំបន់បុរី Sala), Vincom ធូឌឹក (Thu Duc) (សង្កាត់ ប៊ិញថ (Binh Tho)... ទាំងនេះនឹងក្លាយជាកន្លែងទេសចរណ៍ និងវប្បធម៌គួរឲ្យចាប់ចិត្ត ដើម្បីក្រុង ធូឌឹក (Thu Duc) ទាក់ទាញភ្ញៀវទេសចរមកទស្សនា៕
មតិពីមិត្តអ្នកអាន