Trending now
ភរិយារបស់អតីតប្រធានាធិបតីអូបាម៉ានឹងវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីជួយក្មេងស្រី
យុគសម័យ - នៅក្នុងកម្មវិធី Today Show នៃប៉ុស្តិ៍ទូរទស្សន៍ NBC, ភរិយារបស់អតីតលោកប្រធានាធិបតីអាមេរិកអូបាម៉ា គឺលោកជំទាវមីឆែលអូបាម៉ា បានបង្ហើបពីផែនការវិលត្រឡប់មកប្រទេសវៀតណាមវិញនៅខែធ្នូឆ្នាំនេះដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីជួយក្មេងស្រី។
ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac
ប្រជាជនបារាំងរាប់ពាន់នាក់បានតម្រង់ ជួរនៅខាងមុខ វិមាន Invalides ដែលជាកន្លែងតម្កល់សពលោក Jacques Chirac ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។
អតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាព
ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។
អតីតប្រធានរដ្ឋ លោក Le Duc Anh ទទួលមរណភាពក្នុងវ័យអាយុ ៩៩ ឆ្នាំ
យុគសម័យ - យោងតាមគណៈកម្មការ ការពារនិងថែទាំសុខភាពរបស់កម្មាភិបាលមជ្ឈិមបានឲ្យដឹងថា លោក Le Duc Anh កើតនៅឆ្នាំ ១៩២០ ជាអតីតសមាជិកការិយាល័យនយោបាយនិងជាអតីតប្រធានរដ្ឋ បានទទួលមរណភាពនៅវេលាម៉ោង ២០ និង ១០ នាទី ថ្ងៃទី ២២ ខែមេសា នៅផ្ទះ No. 5A ផ្លូវ Hoang Dieu នៃទីក្រុងហាណូយ។
សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long
សាលាភូមិ Lac Thi ជាសាលាភូមិមួយក្នុងចំណោមសាលាភូមិបុរមបុរាណ បំផុតនៃតំបន់ដី ថាំងឡុងហាណូយ (Thang Long Ha Noi)។ សាលាភូមិនេះផ្សា ភ្ជាប់ជាមួយកេរឈ្មោះនៃឧត្តមសេនីយ៍លោក តូហៀនថាញ (To Hien Thanh) ជាមន្ត្រីសុចរិតម្នាក់ ដែលមានគុណូបការៈច្បាំងឈ្នះខ្មាំងសត្រូវនិងបង្ក្រាបអ្នកបះ បោរក្នុងរាជវាំង ក្នុងប៉ុន្មានឆ្នាំចន្លោះពីចុងសតវត្សទី១១ដល់ដើមសតវត្សទី១២។
សេចក្ដីជូនដំណឹងពិសេសស្ដីពីពិធីបុណ្យសពរបស់អតីតអគ្គលេខាគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi
ក្រោយរយៈពេលរងរោគាពាធ ទោះបីជាត្រូវបានបក្ស រដ្ឋ បណ្ដា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតនិងក្រុមគ្រួសារខិតខំប្រឹងប្រែងព្យាបាលនិងថែទាំយ៉ាងណាក្ដី ប៉ុន្តែ ដោយសារមានអាយុច្រើននិងរងជំងឺធ្ងន់ធ្ងរ សមមិត្ត Do Muoi បានទទួលមរណភាព នាវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ យោធាលេខ១០៨។
សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានអំពីមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Do Muoi
យុគសម័យ - សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបានចុះផ្សាយព័ត៌មានដំណាលៗគ្នាថា អតីតអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាលោក Do Muoi បានទទួលមរណភាព។
អតីតអគ្គលេខាបក្ស លោក Do Muoi បានទទួលមរណភាព
យុគសម័យ - យោងតាមប្រភពព័ត៌មានពីគណកម្មការការពារនិងថែទាំសុខភាពកម្មាភិបាលមជ្ឈឹមឲ្យដឹងថា អតីតអគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត លោក Do Muoi ក្រោយរយៈពេលរង់ជំងឺ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាង ណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិ បាលក៏ដោយ ប៉ុន្តែ ដោយសាររោគគារពាធ លោកបានទទួលមរណភាពនៅវេលាម៉ោង២៣និង១២នាទី នាថ្ងៃទី០១ខែតុលាឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ នៃទីក្រុងហាណូយ។
ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូសំប៊ិច
យុគសម័យ - នៅក្នុងពិធីទទួលជួបពិភាក្សាជាមួួយអតីតប្រធានាធិបតីម៉ូសំប៊ិច លោក Armando Emilio Guebuza ប្រធានរដ្ឋ វៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយឡែកនិងអាហ្វ្រិកទូទៅ។ លោកស្រីបានជឿជាក់ថា ម៉ូសំប៊ិចនឹងរៀបចំការបោះឆ្នោតថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ ប្រកបដោយជោគជ័យ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ
យុគសម័យ - សេចក្តីប្រកាសមួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា លោក Kofi Annan បានទទួលមរណភាពក្នុងវ័យអាយុ៨០ឆ្នាំនៅមន្ទីរពេទ្យមួយនៃប្រទេសស្វីសកាលពីព្រឹកព្រលឹមថ្ងៃទី១៨ខែសីហា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតអនុប្រធានាធិបតីអាមេរិក Al Gore
យុគសម័យ - នារសៀលថ្ងៃទី៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួប ជាមួយអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ ការរួមចំណែករាល់សកម្មរបស់លោក Al Gore ក្នុងការកសាងនិងជម្រុញទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសគឺដំណើរការប្រក្រតីនៃទំនាក់ទំនងទ្វេភាគី (នាឆ្នាំ១៩៩៥)។
កូនប្រុសរបស់អតីតទាហានអាមេរិកម្នាក់ធ្វើការអស់ពីចិត្តសម្រាប់វៀតណាម
យុគសម័យ - ថ្នាក់ដឹកនាំសាមគមវៀតណាម-អាមេរិកបានអញ្ជើញទទួលជួបជាមួយលោក Thomas Eugene Wiber កូនប្រុសរបស់អតីតវរៈសេនីទោកងទ័ពជើងទឹកអាមេរិក លោក Walter Eugene Wilber អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមក្នុងសង្គ្រាមនៅវៀតណាម។
កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ-បេតិកភណ្ឌវប្បធម៌ពិភពលោក
តំបន់កេរ្តិ៍ដំណែលអតីតរាជធានីហ្វេគឺស្ថិតនៅសង្ខាងទន្លេ Huong នៅទីក្រុងហ្វេ និងនៅតំបន់ជុំវិញខេត្ត Thua Thien – Hue មួយចំនួនទៀត។ នេះជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សេដ្ឋកិច្ចរបស់ខេត្ត ជាអតីតរាជធានីរបស់វៀតណាមក្រោមរាជ្ជកាលបណ្ដាស្ដេច Nguyen ចាប់ពីឆ្នាំ១៨០២ដល់ឆ្នាំ១៩៤៥។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។