យុគសម័យ - សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបានចុះផ្សាយព័ត៌មានដំណាលៗគ្នាថា អតីតអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាលោក Do Muoi បានទទួលមរណភាព។
អតីតអគ្គលេខាបក្ស លោក Do Muoi តាមរយៈកញ្ចក់រូបថតរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន AP
ទីភ្នាក់ងារព័ត៌មានរបស់ BBC បានរំលឹកឡើងវិញនូវអាជីពនយោបាយរបស់លោក Do Muoi ហើយបានអះអាងថា លោក Do Muoi បានកាន់ដំណែងជាអគ្គលេខាបក្ស នៅពេលដែលប្រទេសជាតិកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។
អត្ថបទនេះក៏បានវាយតម្លៃ អំពីសមិទ្ធិផលដែលអគ្គលេខាបក្សសម្រេចបានក្នុងអំឡុងអាណត្តិរបស់លោក តាមរយៈការចែករំលែករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ថា “ពេលវេលាដែលលោកបានកាន់ដំណែងជាអគ្គលេខាបក្សគឺជាពេលវេលាដែលវៀតណាមបានគូសសញ្ញានូវ ព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការរស់រានមានជីវិតក៏ដូចជាភាពជោគជ័យដែលមិនធ្លាប់មានក្នុងកិច្ចការបរទេស ដូចជាការចូលរួមអាស៊ាន;ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃ គូគ្រប់ជ្រុងជ្រោយជាមួយ EU; ការធ្វើឱ្យមានប្រក្រតីភាពជាមួយសហរដ្ឋអាមេរិក និងចាប់ផ្តើមកិច្ចចរចា BTA ...ផងដែរ”។
ទីភ្នាក់ងារស៊ីនហួបានដកស្រង់ជីវប្រវត្តិនិងអាជីពនយោបាយរបស់អតីតអគ្គលេខាបក្ស លោក Do Muoi ដោយអះអាងថា លោកបានឆ្លងកាត់មុខតំណែងជាច្រើនដោយរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជាតិជាពិសេសក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ កាសែតនេះក៏បានលើកឡើងដែរថា អតីតអគ្គលេខាបក្ស លោក Do Muoi បានធ្វើទស្សនកិច្ចនៅប្រទេសចិនបីលើក ក្នុងឆ្នាំ ១៩៩១, ១៩៩៥ និង ១៩៩៧។
រីឯ Financial Times ក៏បានចុះផ្សាយព័ទត៌មានថា អតីតអគ្គលេខាបក្សលោក Do Muoi បានទទួលមរណភាពក្នុងឆន្មាយុ ១០១ ឆ្នាំ បន្ទាប់ពីបានចំណាយបុព្វហេតុនយោបាយរបស់ខ្លួនដើម្បីប្រយុទ្ធដណ្តើមឯករាជ្យភាពក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ។ កាសែតមួយនេះក៏បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់អតីតអគ្គលេខាបក្សលោក Do Muoi ក្នុងកំឡុងពេលវៀតណាមអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី នៅប៉ុន្មានឆ្នាំ១៩៨០។ សារព័ត៌មានមួយនេះបានលើកឡើងថា អតីតអគ្គលេខាបក្ស លោក Do Muoi បានបើកចេញយុគ្គសម័យថ្មី សម្រាប់វិស័យកិច្ចការបរទេសវៀតណាម និងធ្វើឲ្យរូបភាពវៀតណាមលេចធ្លោលើឆាកអន្តរជាតិ។
អគ្គលេបក្ស លោក Do Muoi ក៏បានរួមចំណែកដ៏ធំធេងក្នុងការជម្រុញធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិងពិភពលោកក្នុងនោះ មានដំណើរទស្សនកិច្ចនៅនូវែលសេឡង់និងអូស្ត្រាលីក្នុងឆ្នាំ ១៩៩៥ផងដែរ ។
ទីភ្នាក់ងារសារព័ត៌មានអន្ដរជាតិដូចជា វ៉ាស៊ីនតោនប៉ុស្តិ៍; ABC News; New York Times; Dailly Mail ក៏បានចុះផ្សាយសេចក្តីជូនដំណឹងអំពីមរណភាពរបស់អគ្គលេខាបក្ស លោក Do Muoi ក៏ដូចរំលឹកឡើងវិញនូវបុព្វហេតុនយោបាយនិងការចូលរួមចំណែករបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងរបស់ប្រទេសជាតិ៕
(យោងតាម vov.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន