យុគសម័យ - នៅក្នុងពិធីទទួលជួបពិភាក្សាជាមួួយអតីតប្រធានាធិបតីម៉ូសំប៊ិច លោក Armando Emilio Guebuza ប្រធានរដ្ឋ វៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយឡែកនិងអាហ្វ្រិកទូទៅ។ លោកស្រីបានជឿជាក់ថា ម៉ូសំប៊ិចនឹងរៀបចំការបោះឆ្នោតថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ ប្រកបដោយជោគជ័យ។
ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh និង លោក Armando Emilio Guebuza អតីតប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ិច (រូបថតៈ TTXVN)
នាថ្ងៃទី២៩ខែកញ្ញា ប្រធានរដ្ឋវៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Armando Emilio Guebuza អតីតប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ិក ក្នុងឱកាសមកដល់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពលោកប្រធានរដ្ឋTran Dai Quang។ នៅឯពិធីនេះ ប្រធានរដ្ឋវៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយឡែកនិងអាហ្វ្រិកទូទៅ។ លោកស្រីបានជឿជាក់ថា ម៉ូសំប៊ិចនឹងរៀបចំការបោះឆ្នោតថ្នាក់តំបន់ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខប្រកបដោយជោគជ័យ ។
លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយម៉ូសំប៊ិកនិងចាត់ទុក ម៉ូសំប៊ិកជាដៃគូអាទិភាពរបស់ខ្លួននៅទ្វីបអាហ្វ្រិក។ ឈរលើស្មារតីនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ក្នុងពេលខាងមុខនិងរង់ចាំទទួលស្វាគមន៍ប្រធានាធិបតី Filipe Nyusi មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។
រីឯអតីតប្រធានាធិបតីម៉ូសំប៊ិក បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រ ទេសនិងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកបានចាត់ទុកថា ទោះបីជា មានភូមិសាស្ត្រឆ្ងាយក៏ដោយ ប៉ុន្តែមនោសញ្ជេតនារវាងប្រជាជនៃប្រទេសទាំងពីរនៅតែមានភាពស្និទ្ធស្នាលជានិច្ច៕
(បកប្រែដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន