Trending now
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី
នាព្រឹកថ្ងៃទី ២០ ខែតុលា ក្នុងឱកាសចូលរួមពិធីស្បថចូលកាន់ដំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់អាណត្តិ ២០១៩-២០២៤ នោះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមរួមទាំងភ្នាក់ងារតំណាងវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅ UAE ហើយជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Nakheel និង Limitless
នាថ្ងៃទី១៧និងថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នៅអេមីរ៉ាតអារ៉ាប់រួម (UAE) អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គ លិកនៃស្ថានទូតវៀតណាមប្រចាំ UAE។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម
យុគសម័យ - លោកស្រីអនុប្រធានរដ្ឋវៀតណាមបានចាត់ទុកថា ឆ្នាំ ២០១៩ គឺជាឆ្នាំមានអត្ថន័យសំខាន់ពិសេសសម្រាប់ប្រជាជនវៀតណាមនិងកូរ៉េខាងជើង ដែលត្រូវបានកត់សម្គាល់តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកប្រធាន Kim Jong-un។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយអភិបាលរដ្ឋ Queensland
នាព្រឹកថ្ងៃទី ២៩ ខែឧសភា នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey ដែលកំពុងបំពេញទស្សនកិច្ចកាងារនៅវៀតណាម។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao
នាយប់ថ្ងៃទី ២៦ ខែមេសានៅឈាបនដ្ឋាន Hang Duong (ស្រុក Con Dao) ខេត្ត Ba Ria-Vung Tau បានប្រារព្ធពិធី អបអរសាទរខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao (២៩ មេសា ១៩៧៩ - ២៩ មេសា ២០១៩) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣។
ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង
នាព្រឹកថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតហូឡង់ Els Beth Akkerman ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen និងឯកអគ្គរដ្ឋទូត ដាណឺម៉ាក Kim Hojlund Christensen បានជូនសារតាំងដល់ប្រធានរដ្ឋស្តីទីរបស់ វៀតណាមលោកស្រី Dang Thi Ngoc Thinh។
ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូសំប៊ិច
យុគសម័យ - នៅក្នុងពិធីទទួលជួបពិភាក្សាជាមួួយអតីតប្រធានាធិបតីម៉ូសំប៊ិច លោក Armando Emilio Guebuza ប្រធានរដ្ឋ វៀតណាមស្តីទី លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយឡែកនិងអាហ្វ្រិកទូទៅ។ លោកស្រីបានជឿជាក់ថា ម៉ូសំប៊ិចនឹងរៀបចំការបោះឆ្នោតថ្នាក់តំបន់ ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ ប្រកបដោយជោគជ័យ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh កាន់ដំណែងជាប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៨ តាងនាមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនីតិកាលទី១៤ ស្តីពីការអនុវត្តសិទ្ធិស្តីទីប្រធានរដ្ឋចំពោះលោកស្រី Dang Thi Ngoc Thinh។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សកិច្ចនៅឡាវ
នារសៀលថ្ងៃទី២២មិថុនា អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Luang Prabang វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតឡាវ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។