អតីតប្រធានរដ្ឋ លោក Le Duc Anh ទទួលមរណភាពក្នុងវ័យអាយុ ៩៩ ឆ្នាំ

23:03 | 22/04/2019

យុគសម័យ - យោងតាមគណៈកម្មការ ការពារនិងថែទាំសុខភាពរបស់កម្មាភិបាលមជ្ឈិមបានឲ្យដឹងថា លោក Le Duc Anh កើតនៅឆ្នាំ ១៩២០ ជាអតីតសមាជិកការិយាល័យនយោបាយនិងជាអតីតប្រធានរដ្ឋ បានទទួលមរណភាពនៅវេលាម៉ោង ២០ និង ១០ នាទី ថ្ងៃទី ២២ ខែមេសា នៅផ្ទះ No. 5A ផ្លូវ Hoang Dieu នៃទីក្រុងហាណូយ។

អតីតប្រធានរដ្ឋ លោក Le Duc Anh (TTXVN)

យោងតាមគណៈកម្មការ ការពារនិងថែទាំសុខភាពរបស់កម្មាភិបាលមជ្ឈិមថា លោក Le Duc Anh កើតនៅឆ្នាំ ១៩២០ ជាអតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋ បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ២០ និង ១០នាទី ថ្ងៃទី២២ ខែមេសា នៅផ្ទះ No.5A ផ្លូវ Hoang Dieu នៃទីក្រុងហាណូយ បើទោះបីបានសាស្ត្រាចារ្យ វេជ្ជបណ្ឌិតទាំងក្នុងនិងក្រៅប្រទេសធ្វើការព្យាបាលអស់ពីចិត្ត និងបានថ្នាក់ដឹកនាំបក្សនិងរដ្ឋ ក៏ដូចជាក្រុមគ្រួសារយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពលោក Le Duc Anh នឹងត្រូវបានប្រកាសនៅពេលក្រោយ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត