អតីតអគ្គលេខាបក្ស លោក Do Muoi បានទទួលមរណភាព

06:53 | 02/10/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - យោងតាមប្រភពព័ត៌មានពីគណកម្មការការពារនិងថែទាំសុខភាពកម្មាភិបាលមជ្ឈឹមឲ្យដឹងថា អតីតអគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត លោក Do Muoi ក្រោយរយៈពេលរង់ជំងឺ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាង ណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិ បាលក៏ដោយ ប៉ុន្តែ ដោយសាររោគគារពាធ លោកបានទទួលមរណភាពនៅវេលាម៉ោង២៣និង១២នាទី នាថ្ងៃទី០១ខែតុលាឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ នៃទីក្រុងហាណូយ។

អតីតអគ្គលេខាបក្ស លោក Do Muoi

សេចក្តីជូនដំណឹងអំពីបុណ្យសពលោក Do Muoi នឹងបានជម្រាបក្រោយ។

លោក Do Muoi កើតនាថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៧ នៅឃុំ Dong My ស្រុក Thanh Tri នៃទីក្រុងហាណូយ។ ចូលរួមសកម្មភាពបដិវត្តន៍និងក្លាយទៅជាបក្ខជននៃបក្សកុម្មុយនិស្ត ហើយឆ្លងកាត់រយៈពេលតស៊ូដើម្បីកសាងនិងការពារវរមាតុភូមិ លោក Do Muoi បានរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជាតិវៀតណាម។

ក្នុងប៉ុន្មានឆ្នាំកាន់ដំណែងជាអគ្គលេខាបក្ស (ពីខែមិថុនាឆ្នាំ១៩៩១ដល់ខែធ្នូឆ្នាំ១៩៩៧) លោកបានរួមជាមួយគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយលេខាធិការដ្ឋាន ដើម្បីបង្រួបបង្រួមនិងដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បន្តអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស បំពេញល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ លោក បានអញ្ជើញបានបំពាក់គ្រឿងសំគាល់ជាបក្ខជន៨០ឆ្នាំ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត