Trending now
លោក អូបាម៉ា ហៅការដោះស្រាយវិបត្តិ COVID-19 របស់លោក ដូណាល់ ត្រាំ ថា «ជាភាពវឹកវរដ៏មហន្តរាយ»
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាត់ទុកថាវិធានការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គឺជា «ភាពវឹកវរដ៏មហន្ដរាយ» ខណៈជំងឺឆ្លងរាតត្បាតសកលដ៏កាចសាហាវនេះ បានផ្ដាច់ជីវិតមនុស្សលើស ៨ម៉ឺននាក់ហើយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ នៅតែជំរុញឲ្យបើកសេដ្ឋកិច្ចអាមេរិកឡើងវិញ ទោះបីអ្នកជំនាញព្រមានថា មនុស្សស្លាប់ដោយសារ COVID-19 នឹងកើនឡើង
ខណៈចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ១.២៥លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ៧៥,០០០នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តជំរុញឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ច ឡើងវិញទូទាំងប្រទេស បើទោះជាមានការព្រមានពីក្រុមអ្នកជំនាញថាការសម្រេចចិត្តបែបនេះ នឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនក៏ដោយ។ នេះបើតាម AP ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ សប្បាយចិត្តដែលលោក គីម ជុងអ៊ុន ត្រឡប់មកវិញ ដោយមានសុខភាពល្អ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាសប្បាយចិត្ត ក៏ដូចជាស្វាគមន៍ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈឡើងវិញ ដោយមានសុខភាពល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ព្រមានចិន ពី«ផលវិបាកធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹង COVID-19
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាចិន អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជាទីក្រុងប៉េកាំង គឺជាអ្នកទទួលខុស ត្រូវដោយផ្ទាល់ ចំពោះការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បញ្ជូនពេទ្យយោធា ១,០០០នាក់ ឱ្យទៅជួយទីក្រុង ញូយ៉ក ប្រយុទ្ធជាមួយ COVID-19 ខណៈព្រមានថាមនុស្សស្លាប់ នឹងបន្តកើនឡើង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាពេទ្យយោធា ១,០០០នាក់ កំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងញូយ៉ក ដើម្បី ចូលរួមប្រយុទ្ធជាមួយ COVID-19 ។ តែទន្ទឹមគ្នា លោកក៏បានព្រមានដែរថាមនុស្សស្លាប់អាចនឹងបន្តកើនឡើងរឹតតែច្រើន។
លោក ដូណាល់ ត្រាំ «មិនទាន់គិតដល់ថ្នាក់បិទសហរដ្ឋអាមេរិកទាំងមូលទេ» ទោះបីករណីឆ្លង COVID-19 បន្តកើនឡើងយ៉ាងគំហុក!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ ទី២០ ខែមីនា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បាននិយាយថា នាខណៈនេះលោកមិនពិចារណា លើការបិទប្រទេសទាំងមូលតែម្តងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការធ្វើដំណើរជាមួយទ្វីបអឺរ៉ុប តែលើកលែងអង់គ្លេស ដោយសារការរាតត្បាត COVID-19 កាន់តែធ្ងន់ធ្ងរ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចេញនូវ ការផ្អាកការធ្វើដំណើរថ្មីៗទៅលើទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលសហរដ្ឋអាមេរិកក៏កំពុងរងគ្រោះស្រាប់ ហើយបណ្តាប្រទេសនៅទ្វីបអឺរ៉ុបទាំងអស់ ក៏កំពុងមានស្ថានភាពធ្ងន់ធ្ងរឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
លោក ឌូតឺតេ៖ លោក ដូណាល់ ត្រាំ សក្តិសមជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក មួយអាណត្តិទៀត
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថាលោក ដូណាល់ ត្រាំ ពិតជាសក្តិសមជាប់ឆ្នោតមួយអាណត្តិទៀត ជាមួយការកោតសរសើរ ប្រតិកម្មរបស់ប្រធានាធិបតីអាមេរិករូបនេះ ទៅនឹងការសម្រេចចិត្តរបស់លោក ក្នុងការលុបចោលកិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ៖ ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់ ឱ្យសហរដ្ឋអាមេរិក
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានការព្រួយបារម្ភអ្វី ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន នោះទេ ផ្ទុយទៅវិញការលុបចោលនេះអាចជួយសន្សំសំច្ចៃប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ស៊ី ជិនពីង ប្រាប់លោក ដូណាល់ ត្រាំ ឲ្យធ្វើការឆ្លើយតបដោយសមហេតុផល ចំពោះស្ថានភាពនៃវីរុសកូរ៉ូណាថ្មី
ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ «ព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ឲ្យប្រយ័ត្នសម្តី» ក្រោយការតិះដៀលថាអាមេរិកកំសាក និងមិនសមជាមហាអំណាចលេខ១
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei) ឱ្យប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី មុននឹងហាមាត់និយាយចេញមកក្រៅ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះបានចាត់ទុកថា ការសម្លាប់លោកមេទ័ព កាស្សិម សូឡៃមេនី (Qasem Soleimani) ដោយសហរដ្ឋអាមេរិកគឺជាទង្វើដ៏កំសាក និងមិនសក្តិសមជាមហាអំណាចលេខមួយ នៅលើពិភពលោកនេះទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ប្រាប់ឲ្យអ៊ីរ៉ាក់សងលុយរាប់ពាន់លានដុល្លារសិន មុននឹងចង់បណ្តេញកងទ័ពអាមេរិក បើមិនដូច្នោះទេអ៊ីរ៉ាក់នឹងរងការដាក់ទណ្ឌកម្ម!
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនចាកចេញពីអ៊ីរ៉ាក់ជាដាច់ខាត រហូតទាល់តែទីក្រុងបាកដាដបង់លុយ ដែលទីក្រុងវ៉ាស៊ីនតោន ចំណាយលើការសាងសង់មូលដ្ឋានទ័ពជាមុនសិន ហើយមិនតែប៉ុណ្ណោះលោកក៏បានព្រមាន ដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
លោក វ៉្លាឌីមៀ ពូទីន អរគុណលោក ដូណាល់ ត្រាំ ដែលបានចែករំលែកព័ត៌មានសម្ងាត់ រហូតរុស្ស៊ីអាចទប់ស្កាត់ភេរវកម្មទាន់ពេល!
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែបានសន្ទនាគ្នាតាមទូរស័ព្ទ ដោយកំឡុងពេលនោះលោក ពូទីន បានអរគុណលោក ត្រាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ ដែលបានអនុញ្ញាតឲ្យគម្រោងវាយប្រហារភេរវករនៅប្រទេសរុស្ស៊ី អាចត្រូវទប់ស្កាត់បានទាន់ពេលវេលា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេសទៅកាន់សេតវិមាននៅដើមឆ្នាំក្រោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស
ប្រព័ន្ធផ្សព្វផ្សាយនៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ឲ្យទៅបំពេញទស្សនកិច្ចនៅឯសេតវិមាន នាដើមឆ្នាំថ្មីខាងមុខនេះ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
Twitter ស្ទើរផ្ទុះនៅពេលលោក ដូណាល់ ត្រាំ ចង់ដកប្រធានសភាអាមេរិកចេញពីតំណែង ដើម្បីជាការសងសឹកវិញ
រឿងដែលមិនអាចប្រកែកបាននោះ គឺលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រសម្រេចចោទប្រកាន់ជាផ្លូវការ ដើម្បីទម្លាក់ចេញពីតំណែង ប៉ុន្តែរឿងរ៉ាវដែលធំមួយទៀតនោះ គឺការបែកបាក់គ្នាយ៉ាងជូរចត់មិនធ្លាប់មាន នៅក្នុងសភាតំណាងរាស្ត្រអាមេរិក ដែលមានសំឡេងនៃបក្សទាំងពីរគឺប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
គណៈកម្មាធិការសភាអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងដល់កិច្ចដំណើរការ នីតិវិធីដកតំណែងប្រធានាធិបតី»
នៅក្នុងរបាយការណ៍ស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតី ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីន តោន) បានឱ្យដឹងថា លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកបានដឹកនាំយុទ្ធនាការមួយមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងគោលបំណងបង្កឧបសគ្គដល់ការស៊ើបអង្កេត និងគំរាមកំហែងសាក្សី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
សភាអាមេរិកបានអនុម័តឲ្យមានកិច្ចដំណើរនីតិវិធីដើម្បីទម្លាក់លោក Donald Trump ចេញពីតំណែងប្រធានាធិបតីជាផ្លូវការ
យុគសម័យ - នាថ្ងៃទី ៣១ ខែតុលា សភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការស៊ើបអង្កេតការចោទប្រកាន់ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump។ នេះត្រូវបានគេចាត់ទុកថាជាជំហានផ្លូវការដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យម្ចាស់សេតវិមាន ក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ត្រូវប្រឈមមុខនឹងការស៊ើបអង្កេតចោទប្រកាន់។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។