លោក ដូណាល់ ត្រាំ៖ ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់ ឱ្យសហរដ្ឋអាមេរិក

15:05 | 13/02/2020

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនមានការព្រួយបារម្ភអ្វី ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន នោះទេ ផ្ទុយទៅវិញការលុបចោលនេះអាចជួយសន្សំសំច្ចៃប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ៖ ហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធា នឹងជួយសន្សំសំច្ចៃប្រាក់ ឱ្យសហរដ្ឋអាមេរិក

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅពេលត្រូវបានសាកសួរពីការសម្រេចចិត្តរបស់លោក ឌូតឺតេ លុបចោល កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិត! ខ្ញុំមិនមានការព្រួយបារម្ភអ្វីឡើយ បើទោះជាពួកគេចង់ ធ្វើបែបនេះក៏ដោយ។ តែផ្ទុយទៅវិញ វានឹងជួយសន្សំសំច្ចៃប្រាក់ឱ្យសហរដ្ឋអាមេរិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការយល់ឃើញរបស់ខ្ញុំគឺខុសអ្នកដទៃ»

ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងយោធា VFA ជាមួយសហរដ្ឋអាមេរិក ពីសំណាក់រដ្ឋាភិបាលទីក្រុង ម៉ានីល ធ្វើឡើងជាការឆ្លើយតបទៅនឹងរដ្ឋបាលលោក ត្រាំ ដែលបដិសេធផ្ដល់ទិដ្ឋាការ ដល់អតីតអគ្គមេបញ្ជាការប៉ូលិសហ្វីលីពីនម្នាក់ ដែលជាមនុស្សជំនិតរបស់លោក ឌូតឺតេ។ ប៉ុន្តែ ការលើកឡើងលោកប្រធានាធិបតីអាមេរិក គឺផ្ទុយទាំងស្រុងទៅនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ដែលចាត់ទុកថាការសម្រេចចិត្តនេះគឺជារឿងគួរឱ្យសោកស្ដាយ ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធដទៃ កំពុងដាក់សម្ពាធលើចិន ឱ្យគោរពតាមច្បាប់អន្តរជាតិនៅក្នុងតំបន់អាស៊ី៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត