លោក ដូណាល់ ត្រាំ បញ្ជូនពេទ្យយោធា ១,០០០នាក់ ឱ្យទៅជួយទីក្រុង ញូយ៉ក ប្រយុទ្ធជាមួយ COVID-19 ខណៈព្រមានថាមនុស្សស្លាប់ នឹងបន្តកើនឡើង

16:17 | 05/04/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាពេទ្យយោធា ១,០០០នាក់ កំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងញូយ៉ក ដើម្បី ចូលរួមប្រយុទ្ធជាមួយ COVID-19 ។ តែទន្ទឹមគ្នា លោកក៏បានព្រមានដែរថាមនុស្សស្លាប់អាចនឹងបន្តកើនឡើងរឹតតែច្រើន។

កន្លែងធ្វើតេស្ត​និង​ព្យាលបាលអ្នកជំងឺ Covid-19 នៅអាមេរិក។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមានចេញពីសេតវិមាន កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះលោក ដូណាល់ ត្រាំ បានបន្ថែមដូច្នេះថា៖ «វាអាចនឹងក្លាយជាសប្ដាហ៍ដ៏លំបាក ចន្លោះសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ ហើយវាអាចនឹងមានមនុស្សស្លាប់កាន់តែច្រើន ដោយសារ COVID-19»។

គួរជម្រាបថា ទីក្រុងញូយ៉ក មានអ្នកស្លាប់ដោយសារ COVID-19 សរុប១,៨៦៧នាក់ និងឆ្លងជាង ៥៧,១៥៩នាក់។ ដោយឡែក បើតាមគេហទំព័រ Worldometer គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៣១១,៣៥៧ករណី ក្នុងនោះ៨,៤៥២នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១៣៣១នាក់ និង១៤,៨២៥នាក់ជាសះស្បើយ៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត