លោក ដូណាល់ ត្រាំ សប្បាយចិត្តដែលលោក គីម ជុងអ៊ុន ត្រឡប់មកវិញ ដោយមានសុខភាពល្អ

20:14 | 03/05/2020 (ហេង វុធ្ធ)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាសប្បាយចិត្ត ក៏ដូចជាស្វាគមន៍ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈឡើងវិញ ដោយមានសុខភាពល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។

លោក គីម ជុងអ៊ុន បង្ហាញខ្លួនឡើងវិញក្នុងពិធីសម្ពោធរោងចក្រផលិតជីនៅកូរ៉េខាងជើងនាពេលថ្មីៗនេះ ( Yonhap)

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់លោកគីម បង្ហាញ មុខជាសាធារណៈលើកដំបូង ក្រោយបាត់មុខអស់ជាង២០ថ្ងៃ រហូតដល់បង្កឱ្យមានពាក្យចចាមអារ៉ាមថាមេដឹកនាំកូរ៉េខាងជើងរូបនេះមានបញ្ហាសុខភាព ធ្ងន់ធ្ងរ។ លោក ត្រាំ បានបញ្ជាក់នៅក្នុងសារដ៏ខ្លីខាងលើយ៉ាងដូច្នេះថា៖‍ «ខ្ញុំពិតជាសប្បាយចិត្ត ដែលឃើញគាត់ត្រឡប់មកវិញ និងមានសុខភាពល្អ»

គួរជម្រាបថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង ហើយប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោក គីម ជុងអ៊ុន បង្ហាញខ្លួន។

រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកសម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន (Sunchon Phosphatic Fertilizer)។ កម្មវិធីទាំងមូលត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិ ខណៈមនុស្សម្នាទូទាំងពិភពលោកត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាក៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត