គណៈកម្មាធិការសភាអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងដល់កិច្ចដំណើរការ នីតិវិធីដកតំណែងប្រធានាធិបតី»

11:32 | 04/12/2019 (ប្រភព៖ Fresh News)

នៅក្នុងរបាយការណ៍ស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតី ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីន តោន) បានឱ្យដឹងថា លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកបានដឹកនាំយុទ្ធនាការមួយមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងគោលបំណងបង្កឧបសគ្គដល់ការស៊ើបអង្កេត និងគំរាមកំហែងសាក្សី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

គណៈកម្មាធិការសភាអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងដល់កិច្ចដំណើរការ នីតិវិធីដកតំណែងប្រធានាធិបតី»

យោងតាមរបាយការណ៍មានកម្រាស់ជាង ៣០០ទំព័រ របស់គណៈកម្មាធិការស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលព្យាយាមបង្កឧបសគ្គដល់ការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រ។ ប៉ុន្តែសេតវិមានបានបញ្ចេញប្រតិកម្មភ្លាមៗទៅនឹងរបាយការណ៍នេះ ដោយចាត់ទុកវាថាជា នីតិវិធីឯកបក្សដ៏អាម៉ាស់ ដែលមិនបានរកឃើញភស្តុតាងអ្វីទាល់តែសោះ។

គួរបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិកត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់គណៈកម្មាធិការយុត្តិធម៌ រៀបចំការចោទប្រកាន់ជាផ្លូវការ ឬដាក់ចេញនូវមាត្រាដែលមាន ចែងពីនីតិវិធីដកតំណែងប្រធានាធិបតី នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ ម្យ៉ាងវិញទៀត បើសិនមាត្រាចែងពីនីតិវិធី ដកតំណែងប្រធានាធិបតីត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ នោះសំណុំរឿងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា គ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យ កំពុងស្វះស្វែងធ្វើយ៉ាងអាចដំណើរការនីតិវិធីដកតំណែង ឬចោទប្រកាន់ជាផ្លូវការប្រឆាំងលោក ដូណាល់ ត្រាំ ឱ្យបានមុនថ្ងៃបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត