លោក ដូណាល់ ត្រាំ «មិនទាន់គិតដល់ថ្នាក់បិទសហរដ្ឋអាមេរិកទាំងមូលទេ» ទោះបីករណីឆ្លង COVID-19 បន្តកើនឡើងយ៉ាងគំហុក!

15:57 | 21/03/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ ទី២០ ខែមីនា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បាននិយាយថា នាខណៈនេះលោកមិនពិចារណា លើការបិទប្រទេសទាំងមូលតែម្តងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

លោក ត្រាំក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន។

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា យោងតាមស្ថានការណ៍បច្ចុប្បន្ន គឺលោកមិនពិចារណាលើការបិទប្រទេសទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋអាមេរិកនៅផ្ទះ កុំដើរហើរនៅខាងក្រៅឡើយ បន្ទាប់ពីរដ្ឋកាលីហ្វរញ៉ា និងញូយ៉កបានសម្រេច បង្គាប់ឲ្យប្រជាជនខ្លួនភាគច្រើន សំងំនៅក្នុងផ្ទះ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋទាំងពីរធ្វើបែបនេះគឺល្អហើយ ប៉ុន្តែដោយសារ កាលីហ្វរញ៉ា និងញូយ៉កសុទ្ធតែជាកន្លែងមានការឆ្លងរាលដាលខ្លាំងដូចគ្នា។

គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយបំផុត ដែលទើបត្រូវបានបញ្ចេញដោយ មជ្ឈមណ្ឌលប្រព័ន្ធវិទ្យសាស្រ្ត និងវិស្វកម្ម នៃសាកលវិទ្យាល័យអាមេរិក ចនស៍ ហប់ឃីនស៍ (Johns Hopkins) ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ១៩,៦២៤ករណី ក្នុងនោះនៅញូយ៉កមានអ្នកឆ្លងដល់ទៅ ៨,៤០៣ករណី គឺជាចំនួនច្រើនជាងរដ្ឋដទៃៗទៀត និងនៅកាលីហ្វរញ៉ាមាន ១,២៤៧ករណី។ ចំណែកឯចំនួនអ្នកស្លាប់សរុបវិញគឺមាន ២៦០នាក់ ក្នុងនោះនៅញូយ៉កមាន ៤៦នាក់ និងនៅកាលីហ្វរញ៉ាមាន២៤នាក់ ហើយនៅរដ្ឋវ៉ាស៊ីនតោនមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ៨៣នាក់៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត