Trending now
ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីស្មារតីនៃការគាំទ្រ និងប្រកៀកស្មាគ្នារវាងកម្ពុជា-វៀតណាម
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំជាន់ខ្ពស់ត្រូវបានពង្រឹងនៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកសារព័ត៌មាននៃវិទ្យុផ្សាយសម្លេងវៀតណាមមានបទសម្ភាសន៍ជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម អំពីអត្ថន័យនៃដំណើរទស្សនកិច្ចក៏ដូចជាចំណុចលេចធ្លោនានាក្នុងទំនាក់ទំនងរវាង វៀតណាម-កម្ពុជានាបច្ចុប្បន្ន។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់។
សេចក្តីជូនដំណឹងដល់និស្សិតអាហាររូបករណ៍វៀតណាមតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា
យុគសម័យ - យោងតាមលិខិតលេខ : 54 MoEYS/Adm1 ដែលចុះថ្ងៃទី ០៣/៣/២០២១ របស់ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា និស្សិតអាហាររូបករណ៍វៀតណាម តាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា
រាជរដ្ឋាភិបាលកម្ពូជា ចេញអនុក្រឹត្យកែសម្រួលអនុក្រឹត្យលេខ ១២៩ ដើម្បីបង្កើនការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកនាំគេចវេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ដើម្បីបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេស មិនធ្វើចត្តាឡីស័ក។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិស័យនានាដែលរងផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩
សេចក្តីថ្លែងការណ៍បានបន្តថារាជរដ្ឋាភិបាលបានសម្រេចចិត្តបន្តផ្តល់ប្រាក់ចំនួន ៤០ ដុល្លារក្នុងមួយខែដល់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើររយៈពេល ៣ ខែបន្ថែមទៀតចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រក្នុងវិស័យនេះក៏ត្រូវបង់ ៣០ ដុល្លារបន្ថែមសម្រាប់កម្មករម្នាក់ៗ (កម្មករម្នាក់ៗនិងទទួលបានប្រាក់សរុប ៧០ ដុល្លារក្នុងមួយខែ) ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមរយៈ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បន្ដរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អ
ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុ ជានៅបន្ដថែរក្សា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារអាម៉េរិក ដើម្បីធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាប
ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា នឹងបោះទុន១១លានដុល្លារ ដើម្បីទិញថ្នាំសម្រាប់រយៈពេល៣ឆ្នាំ ២០២១- ដល់២០២៣
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា៖ «បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺ អេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែរាជរដ្ឋាភិបាល បានបោះទុនចំនួន១១លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣។ យើងក៏បានដាក់បញ្ចូលអ្នកជំងឺ អេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភផងដែរ»។
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប មានធ្វើពិធីប្រកាសដំណើរការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌថ្មីធ្វើដណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា
យុគសម័យ - នាថ្ងៃទី ៤ ខែសីហា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសដែលមកកាន់ប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា អត់ទាន់រលំដោយសារជំងឺកូវីដ-១៩ នោះទេ
នេះជាការប្រសាសន៍បញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានការរិះគន់បែបជាន់ពន្លិចលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងមួយក្តាបតូច ដែលមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ បែបជានាំគ្នារិះគន់ទាំងងងឹតងងុល និងរុញច្រានឱ្យរដ្ឋាភិបាលនឹងដួលរលំទៅវិញ។
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២៤ មិថុនាខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃពុធទី២៤ ខែមិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដើម្បីជួយដល់បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួន ដែលកំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។
រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមគិតថ្លៃលើសេវាសម្រាប់ជនបរទេស លើការធ្វើតេស្តរកមេរោគកូវីដ១៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ គិតថ្លៃសេវាពី ជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាចំនួន ១៦៦ លានដុល្លារអាមេរិកដល់រដ្ឋបាលរាជធានី-ខេត្តសម្រាប់អនុវត្តសេវាសុខាភិបាល
នាព្រឹកថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជា ប្រធាន គណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ថវិកា ១៦៦លានដុល្លារអាមេរិក ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល។
JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត
រាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទំហំថវិកាសរុបចំនួន ៣២ លានដុល្លារដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ។
រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ោ (Vu Mao)
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាមផ្ញើសារចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ ឯកឧត្តម វ៉ូ ម៉ោ អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបតិ្តកូវិដ១៩
នៅថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពី វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ
រាជរដ្ឋាភិបាលកម្ពុជា ជួយរក្សាការងារកម្មករនិងលើកម្ពស់ការនាំចេញ ដោយអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យបណ្ដារោងចក្រកាត់ដេរទាំងអស់នៅកម្ពុជា ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង សម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។
រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យរោងចក្រកាត់ដេរផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
ម៉ាសពេទ្យ ឬហៅថា Surgical Mask គួរតែត្រូវបានផ្តល់អាទិភាពសម្រាប់បុគ្គលិកសុខាភិបាលជាអ្នកប្រើប្រាស់ ខណៈម៉ាស់ប្រភេទផ្សេងដែលធ្វើដោយដៃ ឬរបាំងបិទមុខដទៃៗទៀត ក៏អាចប្រើសប្រាស់សម្រាប់សាធារណៈជន ក្នុងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 បានផងដែរ។ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បាននិយាយឲ្យដឹងថា លទ្ធភាពដែលថា វីរុស COVID-19 អាចឆ្លងតាមរយៈខ្យល់អាកាសបាន នោះគឺជារឿងពិត។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសមួយចំនួនចូល រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។