រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាចំនួន ១៦៦ លានដុល្លារអាមេរិកដល់រដ្ឋបាលរាជធានី-ខេត្តសម្រាប់អនុវត្តសេវាសុខាភិបាល

15:41 | 04/06/2020 (សរុបដោយសាមេត)

នាព្រឹកថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជា ប្រធាន គណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ថវិកា ១៦៦លានដុល្លារអាមេរិក ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជា ប្រធាន គណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប)

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល​ដាក់ចេញ​នូវអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋ​បាលរាជ​ធានី ខេត្តកាលពីចុងឆ្នាំ២០១៩កន្លងមក និងផ្អែកតាមរបាយការណ៍​ក្នុងរយៈពេលប៉ុន្មាន​ខែដើមឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបាន​អនុវត្តន៍កិច្ចការអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តន៍​អនុក្រឹត្យ​នេះ។ សម្តេចក្រឡាហោមបានបន្ថែមថា ទោះបីកម្ពុជាបាននឹងកំពុងជួបនូវស្ថាន​ភាព​លំបាក​ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ដែលតម្រូវឱ្យយើងទាំងអស់គ្នាអនុវត្តន៍​វិធានការនានាដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺនេះក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេក​ទេស​នៃក្រសួងសុខាភិបាល នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុង​ការ​ចាត់វិធានការយ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការ​ការ​ពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺកូវីដ-១៩។

ទិដ្ឋភាពនៃពិធី

សម្ដេចក្រឡាហោមបានថ្លែងថា ក្រសួងសុខាភិបាលក៏បានសហការជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចការចាំបាច់នានាពាក់​ព័ន្ធនឹង​ការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាល​រាជ​ធានី-ខេត្ត​នេះផងដែរ។ សម្ដេចក្រឡាហោមក៏បានអះអាងថា នេះគឺជាការដាក់ឱ្យ​អនុវត្តន៍​នូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈដ៏សំខាន់ មួយ​តាម​គោល​ការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការ​ទទួល​ខុសត្រូវ​ពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ច​ប្រតិបត្តិ​ការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្ត​នីមួយៗ។ ជាមួយគ្នានេះ ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈ​អភិ​បាល​​រាជធានី ខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពល​រដ្ឋក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួនអំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដែរថា អ្វីដែលរដ្ឋបាលរាជធានី ខេត្ត ត្រូវ​ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលលើការអនុវត្តមុខងារសុខាភិបាល គឺការបំពេញការ​ងារ ទាំងនេះដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និង​ស្តង់ ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល។ សម្ដេចក្រឡាហោមថ្លែងបន្ថែមថា ​ប្រធាន​​មន្ទីរសុខាភិបាល​នៃ រដ្ឋបាលរាជធានី ខេត្ត ត្រូវមានគណនេយ្យភាព និងមាន​ការទទួលខុសត្រូវ​ចំពោះក្រុម​ប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្តសាមីនីមួយៗ ក្នុង​ការ​គ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើ​ការ​ផ្តល់សេវាសុខាភិបាលដែល​បានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន