រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសមួយចំនួនចូល រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ

07:09 | 17/04/2020 (សរុបដោយវិច្ឆិកា)

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសមួយចំនួន រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ។

លិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។

លិខិតក្រសួងការបរទេសបានបន្តថា៖ រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ កាលពីដើមខែមីនាកន្លងទៅ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងម្តងរួចទៅហើយដល់ ឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ បន្ទាប់ពីប្រទេសទាំងនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។

ក្រៅពីវិធានការនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ ក្នុងនោះមាន ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សម្រាប់ភ្ញៀវបរទេសទាំងអស់ដែលចង់មកប្រទេសកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្អាកនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះមាន៩៨នាក់ បានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែល២៤នាក់ទៀត កំពុងព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ទោះជាស្ថានភាពអ្នកជាសះស្បើយច្រើនយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វេសប្រហែសចំពោះការការពារខ្លួនឡើយ។

គួរជម្រាបថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩៨នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព