រាជរដ្ឋាភិបាលកម្ពុជា ជួយរក្សាការងារកម្មករនិងលើកម្ពស់ការនាំចេញ ដោយអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ

16:02 | 13/05/2020 (សរុបដោយវិច្ឆិកា)

​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសគាំទ្រ និង​លើកទឹកចិត្តឲ្យ​បណ្ដា​​រោងចក្រ​កាត់ដេរ​​ទាំងអស់​នៅកម្ពុជា ចូលរួម​ធ្វើការ​ផលិតម៉ាស​​គ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់​ការពារ​ជំងឺឆ្លង សម្រាប់​បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។

រាជរដ្ឋាភិបាលកម្ពុជា ជួយរក្សាការងារកម្មករនិងលើកម្ពស់ការនាំចេញ ដោយអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ

មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)អះអាងថា ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង គឺជាការជួយលើកកម្ពស់ដល់ការនាំចេញ ក្នុងវិស័យកាត់ដេរនៅកម្ពុជា ព្រមទាំងអាចជួយរក្សានូវការងាររបស់កម្មករនិយោជិតក្នុងវិស័យនេះ បានខ្លះៗផងដែរ។

ការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជានេះ គឺធ្វើឡើង ក្រោយពី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៣ ខែឧសភានេះ ​បាន​ប្រកាសគាំទ្រ និង​លើកទឹកចិត្តឲ្យ​បណ្ដា​​រោងចក្រ​កាត់ដេរ​​ទាំងអស់​នៅកម្ពុជា ចូលរួម​ធ្វើការ​ផលិតម៉ាស​​គ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់​ការពារ​ជំងឺឆ្លង សម្រាប់​បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។

បើតាម​លិខិត​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ បាន​អះអាងថា ការលើកទឹកចិត្ត និងគាំទ្រ​ឲ្យមានការ​ផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ​ និងសម្លៀកពាក់​ការពារ​ជំងឺឆ្លង ដើម្បីផ្គត់ផ្គង់​ក្នុងស្រុក និងនាំចេញ​ទៅលក់​នៅក្រៅប្រទេសនេះ គឺជាការ​ឆ្លើយតប​ទៅនឹងសំណើរ​របស់សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ក្នុងបរិកាណ៍នៃការ​រាតត្បាត​មេរោគ​កូវីដ-១៩ ដែល​កម្ពុជា និងសកលលោក​កំពុង​មានតម្រូវការសម្ភារ​ទាំងនេះ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​អះអាងថា ការ​គាំទ្រ និងលើក​ទឹកចិត្ត​​របស់​រាជរដ្ឋាភិបាលនាពេលនេះ គឺជាការគិតគូរ​​ល្អមួយ​ដែលនឹងអាច​ចូលរួមចំណែក​ក្នុងការរក្សា​ការងារខ្លះៗ​សម្រាប់​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ និងជួយលើកកម្ពស់​ការនាំចេញ​ររបស់វិស័យនេះផងដែរ ខណៈដែល​ការបញ្ជា​ទិញសម្លៀកបំពាក់​នាពេល​បច្ចុប្បន្ននេះ បាននិងកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

យ៉ាងណាក៏ដោយចុះ លោក កាំង ម៉ូនីកា គូសបញ្ជាក់ថា មកទល់និងពេលនេះ មិនទាន់មាន​រោងចក្រ​ច្រើនទេ ដែលបាន​ពង្រីក​បន្ថែម​មុខសញ្ញា​ផលិតកម្ម លើមុខទំនិញ​សម្លៀកបំពាក់​ដែលមានស្រាប់ ហើយកិច្ចការនេះ​ពឹងអាស្រ័យ​លើការបញ្ជា​ទិញពីខាងក្រៅផងដែរ។ លើសពីនេះទៅទៀត ជានីតិវិធី ដើម្បីពង្រីក​បន្ថែមមុខ​សញ្ញាផលិតកម្ម រោងចក្រត្រូវបំពេញនីតិវិធីស្នើសុំការអនុញ្ញាតដំបូងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយបន្ទាប់មកមានក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល។

លោក កាំង​ ម៉ូនីកា បន្ថែមថា ជាមួយនិងការលើកទឹកចិត្តនេះ សមាគម​រោងចក្រ​កាត់ដេរ សង្ឃឹមថា និតិវិធីស្នើសុំ​ដែលត្រូវបំពេញ​និងចំណាយ​ពេលកាន់តែឆាប់ ដោយមានការសម្រួល​ជាពិសេស​ពីស្ថាប័នពាក់ព័ន្ធ​របស់រដ្ឋ។

សូមបញ្ជាក់ថា បើតាមការអះអាង​របស់​សមាគម​រោងចក្រ​កាត់ដេរកម្ពុជា កាលពីទី ១២ ខែឧសភានេះបានឲ្យដឹងថា ចំនួនរោងចក្រដែលបានព្យួរការងារ មានការកើនឡើងដល់ទៅជាង ១៩០ រោងចក្រហើយ និងបានប៉ះពាល់​ដល់ការងារ​កម្មករនិយោជិតជាង ១៣ម៉ឺននាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព