ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បន្ដរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អ

20:17 | 19/09/2020

ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុ ជានៅបន្ដថែរក្សា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ (រូបថត៖ dap.com.khmer)

តាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ បានឲ្យដឹងថា ដោយសារមានសន្ដិភាពនេះហើយ ដែលកម្ពុជាមានឱ កាសប្រឹង ប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពបំផុត កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាសអនុគ្រោះសម្រាប់លើស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ព ស់ជីវភាពរស់នៅរបស់ប្រជាជន។

សម្ដេចតេជោ បន្ដថា ប៉ុន្ដែជាការគួរឲ្យសោកស្ដាយរលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបោ កបក់មកលើសេដ្ឋកិច្ច និងសង្គម នៅក្នុងបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក រួមទាំង កម្ពុជា ផងដែរ។ការរីករាលដាលនៃមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនេះ បានបង្កការគំរាមកំហែងយ៉ា ងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះនៃប្រវត្តិសាស្ដ្ររបស់ខ្លួន។តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ច ក៏ដូចជា ស្ថាប័នអន្ដរជាតិធំៗ បង្ហាញថា ភាពប្រាកដ ប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់-១,៩% នៅឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំព្រះករុ ណាខ្ញុំ សូមអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឲ្យបាននូវភាពម្ចាស់លើ ការងារជាអាទិភាពចម្បងពីរ គឺទី១-ការបន្ដរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការ គ្រប់គ្រងស្ថានការណ៍ និងទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ និងការបន្ដអនុវត្តឲ្យបានម៉ឹងម៉ាត់ ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំដែល ខ្ញុំព្រះករុណា ខ្ញុំដាក់ចេញកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីសន្ដិភាព សុវត្ថិភាព សុខមាលភាព ប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ»។

(ប្រភពព័ត៌មាន: dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព