រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមគិតថ្លៃលើសេវាសម្រាប់ជនបរទេស លើការធ្វើតេស្តរកមេរោគកូវីដ១៩

11:26 | 10/06/2020 (សរុបដោយវិច្ឆិកា)

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់ គិតថ្លៃសេវាពី ជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមគិតថ្លៃលើសេវាសម្រាប់ជនបរទេស លើការធ្វើតេស្តរកមេរោគកូវីដ១៩។

បើតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះបានកំណត់ដូចតទៅ៖

-ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ហារនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ ដើម្បីឱ្យអ្នកដំណើរអាចតម្កល់ប្រាក់ដោយប្តូរយក Debit Card សម្រាប់ប្រើប្រាស់ទូទាត់ចំណាយនិងដកប្រាក់នៅសល់យកវិញស្របតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២០។

-ចំពោះការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ, ក្រសួងសុខាភិបាលគួរតម្រូវឱ្យអ្នកដំណើរ ទិញសេវាធានារ៉ាប់រងក្នុងស្រុក ដើម្បីសម្រួលដល់ការទូទាត់។ ទន្ទឹមនឹងនេះ គួរពិនិត្យអនុញ្ញាតឱ្យក្រុមហ៊ុន ធានារ៉ាប់រងលក់បណ្ណសន្យារ៉ាប់រង ជាមួយបញ្ហាររបស់ធនាគារ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងស្ថានីយមកដល់របស់អ្នកដំណើរ ពេលអ្នកដំណើរមកដល់។

-ការដាក់ឱ្យមានប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ គួរត្រូវបានរៀបចំឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន សម្រាប់ឱ្យអ្នកដំណើរអាចបង់ប្រាក់តម្កល់ និងដកប្រាក់នៅសល់វិញ ព្រមទាំងទិញផលិតផលធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងគោលដៅសម្រួលដល់អ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

-ចំពោះកម្រៃពីសេវាដែលអង្គភាពរដ្ឋ (មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ដែលកំណត់ដោយក្រសួងសុខាភិបាល) ទទួលបានក្នុងក្របខណ្ឌនៃការងារនេះ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកជាគុណ ប្រយោជន៍ដើម្បី អភិវឌ្ឍអង្គភាពរបស់ខ្លួន។ ចំណែកគ្រូពេទ្យប្រចាំការនៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភពីកម្រៃសេវាខាងលើ មិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ឧបត្ថម្ភត្រួតគ្នា ជាមួយគោលការណ៍ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្តល់គោលការណ៍ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងការរីករាលដាល ជំងឺឆ្លងកូវីដ១៩៕



លិខិត របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព