Trending now
លោក ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិនចុះកិច្ចព្រមព្រៀង FTA
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាដើម្បីទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ( FTA) នៅខែសីហាខាងមុខ ខណៈកិច្ចព្រមព្រៀងថ្មីនេះគឺជាការបើកទំព័រថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទី ២ លើពិភពលោក និងលេខ ១ នៅតំបន់អាស៊ី។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ីនិងបេឡារុស្ស
យុគសម័យ - នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។
សេចក្តីថ្លែងការណ៍រួមវៀតណាម - កម្ពុជាស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន
យុគសម័យ - កាលពីថ្ងៃទី ៥ ខែតុលា សាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ ០៥ ខែតុលា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
នាថ្ងៃទី ២៤ ខែសីហា នាយករដ្ឋមន្ត្រី អូស្ត្រា លី លោក Scott Morrison បានបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២- ២៤ ខែសីហា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។
ព័ត៌មានលម្អិត ស្តីពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីស្រីលង្កា មកកាន់ប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា លោក Maithripala Sirisena ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ លោកប្រធានាធិបតី បានមកដល់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយបណ្ដាប្រទេស
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរបញ្ជាក់អោយឃើញ ថាទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី ន័រវេសនិងស៊ុយអែតកំពុងរីកចម្រើន កាន់តែស៊ីជំរៅនិងសម្បូរបែបលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត
យុគសម័យ - នាល្ងាចថ្ងៃទី ២៨ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Arlanda ចាកចេញពីរដ្ឋធានី Stockholm Capital ដើម្បីវិលត្រឡាប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត តាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីស៊ុយអែតលោក Stefan Löfven។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
យុគសម័យ - នាយប់ថ្ងៃទី ២៣ ខែឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងឆ្ពោះទៅកាន់រដ្ឋធានី Oslo ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសន័រវែស។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ Saint Petersburg ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
យុគសម័យ - នៅវេលាម៉ោង ៦ និង ៤០ នាទី ល្ងាចថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងស្រុក (ពោលគឺម៉ោង ១០ និង ៤០នាទីល្ងាចថ្ងៃដដែល តាមម៉ោងនៅវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ព្រលានយន្តហោះ Pulkovo ១ នៃទីក្រុង Saint Petersburg ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ក្រោយពីបានចូលរួមវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន នាថ្ងៃទី ២១ ខែកុម្ភៈមក ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri និងភរិយាបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ កុម្ភៈ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ទូរទស្សន៍កម្ពុជាធ្វើបទសម្ភាសឯកអគ្គរដ្ឋទូតវៀតណាមអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong
CNC - ជាប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទស្សនិកជនជាច្រើននៅកម្ពុជា ទើបនឹងបានចុះផ្សាយនូវកម្មវិធីពិសេសមួយ ដែលជាបទសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងឋានៈជា ប្រធានរដ្ឋ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈ។
នាយករដ្ឋមន្ត្រីនិងដំណើរទស្សនកិច្ចនានិទាឃរដូវទៅកាន់កន្លែងជាប្រភពបង្កើតគំនិតច្នៃប្រឌិតរបស់ពិភពលោក
យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមករា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum - WEF) នៅដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ប្រធានប្រតិបត្ដិនិងស្ថាបនិកបស់ WEF លោកសាស្ត្រាចារ្យ Klaus Schwab ។ នេះគឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដំបូងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីនេប៉ាល់បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
យុគសម័យ - នាថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក KP Sharma Oli និងភរិយា បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម “វេទិកាខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្ត
នារសៀលថ្ងៃទី ២៧ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម “វេទិកាខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី២ តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នាព្រឹកថ្ងៃទី១៧ខែមេសា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាតិសាធារណរដ្ឋឆែក លោក Radek Vondracek។
នាយករដ្ឋមន្រ្តីហូឡង់អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
យុគសម័យ - នាថ្ងៃទី ៩ ខែមេសា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកNguyen Xuan Phuc ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ IPU-140
យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាកចេញពីទីក្រុង Brussels នៃព្រះរាជាណាចក្របែលហ្ស៊ិក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមមហាសន្និបាតសភាពិភពលោកលើកទី ១៤០ (IPU-140) នៅទីក្រុងដូហា ប្រទេសកាតា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចការងារជាមួយសភាអ៊ឺរ៉ុបនៅប្រទេសប៊ែលហ្សីក
យុគសម័យ - នៅវេលាម៉ោង ១១ និង ៥១ នាទី ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃទី ៣ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋាន Melsbroek រដ្ឋធានី Brussels ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារជាមួយសភាអ៊ឺរ៉ុប (EP) នៅប៊ែលហ្ស៊ិក តាមការអញ្ជើញរបស់ប្រធានសភាអឺរ៉ុបលោក Antonio Tajani ។
ប្រធានឌូម៉ាជាតិរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នារសៀលថ្ងៃទី២៤ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ី (ពោលគឺរដ្ឋ សភាសហព័ន្ធរុស្ស៊ី) ដឹកនាំដោយប្រធានឌូម៉ាជាតិលោក Vyacheslav Viktorovich Volodin បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែធ្នូ តាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
យុគសម័យ - នាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងភរិយា បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។