នាយករដ្ឋមន្រ្តីហូឡង់អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

14:01 | 09/04/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៩ ខែមេសា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកNguyen Xuan Phuc ។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Noi Bai ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ chinhphu.vn)

វៀតណាមនិងហូឡង់បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៩ មេសា ឆ្នាំ ១៩៧៣។ តាំងពីប៉ុន្មានឆ្នាំ ១៩៩០មក ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នាពេលថ្មីៗនេះ ហូឡង់បានចាត់ទុកវៀតណាមជាដៃគូអាទិភាពរបស់ខ្លួន ហើយគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ទទួលបានការគាំទ្រនិងការឯកភាពខ្ពស់របស់ពិភពលោកក៏ដូចជាសហគមន៍ពាណិជ្ជកម្មហូឡង់ផងដែរ។

ប្រការគួរឲ្យកត់សម្គាល់គឺ ប្រទេសទាំងពីរវៀតណាមនិងហូឡង់បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក (នាខែតុលាឆ្នាំ ២០១០ ហើយមានគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្របសម្រួលនូវសកម្មភាព) និងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីកសិកម្មប្រកបដោយនិរន្តរភាពនិងសន្តិសុខស្បៀង (ខែមិថុនាឆ្នាំ ២០១៤) ។ ទាំងនេះគឺជាវិស័យដែលហូឡង់មានឧត្តមភាពនិងវៀតណាមមានភាពស្រដៀងគ្នាជាច្រើនដែលអាចទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីហូឡង់ផងដែរ។

ក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - ហូឡង់កំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនោះ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់នៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលកត់សម្គាល់នូវការអភិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរវិធានការដើម្បីរឹតបន្តឹងទំនាក់ទំនងនយោបាយនិងការទូត។ ម្យ៉ាងវិញទៀត រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគនិងធ្វើឱ្យស៊ីជម្រៅក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលកំពុងបានអនុវត្ត ជាពិសេសនៅក្នុងវិស័យពីរនៃដៃគូយុទ្ធសាស្ត្រស្តីពីការបន្សាំនឹងការប្រែប្រួលអាកាសធាតុ - ការគ្រប់គ្រងទឹកនិងកសិកម្មប្រកបដោយនិរន្តរភាព - សន្តិសុខស្បៀង ជាដើម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត