ទូរទស្សន៍កម្ពុជាធ្វើបទសម្ភាសឯកអគ្គរដ្ឋទូតវៀតណាមអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong

00:54 | 14/05/2019

CNC - ជាប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទស្សនិកជនជាច្រើននៅកម្ពុជា ទើបនឹងបានចុះផ្សាយនូវកម្មវិធីពិសេសមួយ ដែលជាបទសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងឋានៈជា ប្រធានរដ្ឋ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈ។

ទិដ្ឋភាពនៃពិធីថតបទសំភាសន៍ (រូបថតៈ TTXVN)

ក្នុងបទសម្ភាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong គឺសំដៅបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ ក៏ដូចជាអះអាងនូវសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះ ប្រទេសភូមិផងរបជាមួយល្អ ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងនិរន្តភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ តាមនោះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព កាន់តែស៊ីជម្រៅនិងមានអត្ថប្រយោជន៍ទាំងសងខាងនៃទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយកសាងទស្សនវិស័យថ្មី ជាមួយនឹងកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះទៅទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងជំនឿទុកចិត្តចំពោះដំណើរទស្សនកិច្ចនេះ ដោយភាគីទាំងពីរនឹងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរ លើកកម្ពស់គោលការ ណ៍មិនអនុញ្ញាតឱ្យមានកងកម្លាំងយោធាឬនយោបាយណាមួយ បានប្រើប្រាស់ទឹកដីរបស់ភាគីម្ខាង ដើម្បីប្រឆាំងឬគំរាមកំហែងដល់សន្តិសុខនិងបូរណភាពទឹកដីរបស់ភាគីម្ខាងទៀត។ ទន្ទឹមជាមួយគ្នានេះ បានប្តេជ្ញាដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី។ នេះក៏ជាគោលការណ៍គ្រឹះក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសសមាជិកអាស៊ានតែម្តង។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមទៀតថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងអាងទន្លេមេគង្គនិងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា - ឡាវ -វៀតណាម (CLV) សន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើតនិងបញ្ហាសំខាន់ៗដទៃទៀតផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន