ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចការងារជាមួយសភាអ៊ឺរ៉ុបនៅប្រទេសប៊ែលហ្សីក

11:47 | 04/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅវេលាម៉ោង ១១ និង ៥១ នាទី ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃទី ៣ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋាន Melsbroek រដ្ឋធានី Brussels ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចការងារជាមួយសភាអ៊ឺរ៉ុប (EP) នៅប៊ែលហ្ស៊ិក តាមការអញ្ជើញរបស់ប្រធានសភាអឺរ៉ុបលោក Antonio Tajani ។

ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកបានរីករាយស្វាគមន៍ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan នៅឯព្រលានយន្តហោះ Melsbroek រដ្ឋធានី Brussels ( រូបថត: TTXVN)

បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន Melsbroek មក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាតិបែលហ្ស៉ិក Siegfried Bracke ផងដែរ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសម្តែងនូវបំណងប្រាថ្នា​ ចង់ជំរុញថែមទៀត រាល់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលបែលហ្ស៊ិកមានសក្តានុពល និងវៀតណាមមានតម្រូវការ ដូចជា ថាមពលកកើតឡើងវិញ វាយោអគ្គិសនី និងថាមពលព្រះអាទិត្យជាដើម។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ ការថែទាំសុខភាព ប្រជាជន កសិកម្ម ការអប់រំនិងការបណ្តុះបណ្តាល។ ធ្វើការផ្លាស់ប្តូរមតិអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា សភាជាតិបែលហ្សីកនឹងបន្តគាំទ្រនិងមានសំលេងដើម្បីជំរុញសភាអ៊ឺរ៉ុបមានផែនការអនុម័តកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់ៗ ដោយសារ ការផ្តល់សច្ចាប័នលើ EVFTA នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់ទាំងវៀតណាមនិងបែលហ្ស៊ិកក៏ដូចជាសហភាពអឺរ៉ុបផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាតិបែលហ្ស៉ិក លោក Siegfried Bracke ( រូបថត: TTXVN)

ដោយសម្តែងក្តីរីករាយចំពោះដំណើរទស្សនកិច្ចនៅបែលហ្ស៉ិកលើកនេះ របស់ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan, លោក Siegfried Bracke ប្រធានសភាជាតិប៊ែលហ្សីកបានសង្កត់ធ្ងន់ថា ឥឡូវនេះគឺជាពេលវេលាសមស្របសម្រាប់ប្រទេសទាំងពីរ ពង្រីកនូវកិច្ចសហប្រតិបត្តិការនៅវិស័យថ្មីៗ ជាពិសេសគឺវិស័យកសិកម្មតែម្តង។ សម្រាប់កិច្ចព្រមព្រៀង EVFTA, លោក Siegfried Bracke ចង់ឱ្យភាគីទាំងពីរ ធ្វើការរួមគ្នាដើម្បីពន្លឿនដំណើរការនៃការចុះហត្ថលេខានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ ហើយបែលហ្សិកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញដំណើរការនេះក្នុងអាណត្តិសភាអឺរ៉ុបនាពេលខាងមុខ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត