Trending now
ជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ (វៀតណាម) និងធនាគារពិភពលោក
នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សាស្ត្រាចារ្យ បណ្ឌិតលោក Nguyen Xuan Thang បានអញ្ជើញជួបធ្វើការជាមួយនាយកប្រតិបត្តិធនាគារពិភពលោក លោក Axel van Trotsenburg ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
WB៖ សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនរបស់វៀតណាមស្ដារឡើងវិញយ៉ាងខ្លាំង
របាយការណ៍ នេះបានចង្អុលបង្ហាញចំណុចភ្លឺជាច្រើននៃសេដ្ឋកិច្ចវៀតណាមដែលក្នុងនោះសន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែឧសភាបានកើនឡើងចំនួន ១០,៤% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ហើយស្មើនឹងល្បឿនកំណើនមុនពេលជំងឺរាតត្បាតកើត មាន។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងធានារាប់រងសង្គមវៀតណាម និងធនាគារពិភពលោកលើវិស័យធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
យុគសម័យ - នាថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាម Nguyen The Manh បានទទួលនិងជួបធ្វើការជាមួយលោកស្រី Carolyn Turk - នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម - និងក្រុមមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។
WB បានអះអាងគាំទ្រវៀតណាម ឱ្យក្លាយជាខឿនសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់
យោងតាមក្រុមហ៊ុន Fiber2Fashion (អាមេរិក) នៅថ្ងៃទី ៣០ ខែមីនា អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃនៅវៀតណាម។
WB ព្យាករណ៍ថាចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ ១៩
លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។
WB ជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងទីក្រុង និងស្ដារឡើងវិញក្រោយជំងឺ Covid-19
ធនាគារពិភពលោក (WB) ទើបតែផ្ដល់សច្ចាប័នលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍ (DPO) ចំនួនពីរ ដោយមានទឹកប្រាក់សរុប ៣២១.៥ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងទីក្រុង និងស្ដារឡើងវិញលើគ្រប់វិស័យ ដោយឈរលើការបំលែងឌីជីថល និងចីរភាព។
ធនាគារពិភពលោក (WB) ៖ សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងជាង ៧ % នៅត្រីមាសទី ២ ឆ្នាំ ២០២១
យុគសម័យ - ធនាគារពិភពលោក (WB) ព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៨% ក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះដែរកម្រិតនេះត្រូវបានធ្លាក់ចុះដល់ ៦.៥% ក្នុងការព្យាករណ៍របស់អ្នកជំនាញស្រាវជ្រាវម៉ាក្រូរបស់ក្រុមហ៊ុនមូលប័ត្រ SSI
ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ
នាពេលថ្មីៗនេះធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍ស្តីពីហានិភ័យ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនៅតំបន់ជាប់ឆ្នេរសមុទ្រនៃភាគកណ្តាលប្រទេសវៀតណាម ដែលក្នុងនោះអំពាវនាវរដ្ឋាភិបាលវៀតណាមចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ “ដើម្បីធានាល្បឿនកំណើននាពេលអនាគតនៅចំពោះមុខបញ្ហាហានិភ័យគ្រោះមហន្តរាយធម្មជាតិ” ។
WB ត្រៀមខ្លួនជាស្រេចរួមសហការជាមួយវៀតណាមដើម្បីរៀបចំប្រភពធនធាន
នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Turk នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។
ធនាគារពិភពលោក (WB) ៖ វៀតណាមគឺជាប្រទេសមួយដែលមានកម្លាំងមាំមួនក្នុងការពុះពាររាល់ការលំបាក
យុគសម័យ - ប្រធានក្រុមសេដ្ឋកិច្ចវិទូនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Jacques Morisset បានវាយតម្លៃថាវៀតណាមកំពុងធ្វើកំណែទម្រង់ដែលត្រូវបានរំពឹង ថានឹងជួយឲ្យ “ មានការផ្លាស់ប្តូរយ៉ាងវិជ្ជមាន” សម្រាប់ការបង្កើតកម្លាំងចលករលើវិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។
ធនាគារពិភពលោក (WB)៖ កិច្ចព្រមព្រៀង EVFTA ជាកម្លាំងចលករដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
យុគសម័យ - ការស្រាវជ្រាវដោយធនាគារពិភពលោកបង្ហាញថាកិច្ចព្រមព្រៀង EVFTA នឹងជួយប្រជាជនចំនួន ០,១-០,៨ លាននាក់បន្ថែមទៀតឱ្យរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០ ដែលស្មើនឹងការកាត់បន្ថយ ០,៧% បើប្រៀបធៀបនឹងសេណារីយ៉ូដែលគ្មានកិច្ចព្រមព្រៀង EVFTA ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម
យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោក Ousmane Dione ដែលបានចូលរួមចំណែកគួរឱ្យចាប់អារម្មណ៍ចំពោះទំនាក់ទំនងរវាងធនាគារពិភព លោកនិងវៀតណាម។
WB វាយតម្លៃថាសេដ្ឋកិច្ចរបស់វៀតណាមកំពុងរីកចម្រើនឡើងវិញ
យុគសម័យ - ធនាគារពិភពលោក (WB) ប្រចាំនៅប្រទេសវៀតណាមទើបតែបានចេញផ្សាយបច្ចុប្បន្នភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅខែមិថុនាឆ្នាំ ២០២០ ។ យោងតាមការវាយតម្លៃ សកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការរីកចម្រើនឡើងវិញ ប៉ុន្តែសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញពេញលេញទាំងស្រុងនៅឡើយទេ។
ធនាគារពិភពលោក (WB) វាយតម្លៃថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំនៅចំពោះមុខនៃវិបត្ដិខាងក្រៅ
យុគសម័យ - របាយការណ៍របស់ធនាគារពិភពលោក (WB) បានបញ្ជាក់ថា ទោះបីមានការរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) និងរាល់ការរំខាននាពេលបច្ចុប្បន្ននៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានភាពរឹងមាំជាបណ្តោះអាសន្នដដែលក្នុងបរិបទនៃវិបត្តិនៅខាងក្រៅផងដែរ។
IMF និង WB ប្តេជ្ញាជួយគាំទ្រដល់ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពី Covid -19
យុគសម័យ -IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) និង WB (ធនាគារពិភពលោក) បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធតាមដ្ឋានសុខាភិបាលនិងវិធានការណ៍ប្រឆាំងនឹងការឆ្លង Covid -19 ក៏ដូចជាការរីករាលដាលនៃជំងឺរាតត្បាត នាពេលអនាគត។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញស្នើឲ្យអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ
យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou - សមាជិកក្រុមធនាគារពិភពលោក (WB)។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យ IFC ជួយឧបត្ថម្ភវៀតណាមក្នុងការវិនិយោគឲ្យបានឆាប់ៗលើបណ្តាញបញ្ជូនអគ្គិសនីនៅក្នុងតំបន់សំខាន់ៗ ដើម្បីកាត់បន្ថយការហួសកំណត់នៃសមត្ថភាពរបស់រោងចក្រអគ្គិសនីនៅវៀតណាម។
ថ្នាក់ដឹកនាំធនាគារពិភពលោក (WB) ផ្ញើរជូននាយករដ្ឋមន្ត្រីនូវរបាយការណ៍ថ្មីៗស្តីពីសេដ្ឋកិច្ចនិងសង្គមវៀតណាម
យុគ្គសម័យ - នាថ្ងៃទី 5 ខែមិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយប្រធានធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione ។
នាយករដ្ឋមន្ត្រីវៀតណាមបានស្នើ IMF, WB ផ្តល់ប្រឹក្សាអំពីការបង្កើតយន្តការព្រមានហានិភ័យអំពីម៉ាក្រូសេដ្ឋកិច្ចសម្រាប់អាស៊ាន
យុគសម័យ - ចំពោះមុខបម្រែបម្រួលដែលមិនអាចព្យាករណ៍ជាមុននៃសេដ្ឋកិច្ចពិភពលោក នាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក សហការនិងផ្តល់ប្រឹក្សាដល់បណ្តាប្រទេសអាស៊ានឱ្យបង្កើតយន្តការព្រមានពីហានិភ័យម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ដើម្បីជួយបង្កើនលទ្ធភាពខ្លួនទីពឹងខ្លួន និងបន្សំ នៃខឿនសេដ្ឋកិច្ចអាស៊ាន។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។